បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

កាន់​តែ​ពិសេស! អេស៊ីលីដាម៉ូបាល អាច​ផ្ទេរ​ប្រាក់​ភ្លាមៗ​រវាង​ធនាគារ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​ដែល​ជា​សមាជិក​បាគង


ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​អភិវឌ្ឍ​ឥតឈប់ឈរ​នូវ​សេវា​អេស៊ីលីដាម៉ូបាល ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​អតិថិជន​ឲ្យ​កាន់តែ​សម្បូរបែប​ក្នុង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ នៅ​ក្នុង​នោះ អតិថិជន និង​សាធារណជន ផ្ទេរ​ប្រាក់​ពី​គណនី​របស់​ខ្លួន​ទៅ​វិញ​ទៅមកកាន់តែ​មាន​ភាពងាយស្រួល និង​ឆាប់​រហ័ស​ទៅ​កាន់​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ជាច្រើន​ ទៅ​តាម​តម្រូវការ ។
ដោយ

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ធនគារ អេស៊ីលីដា គឺ​​ជា​សមាជិក​ប្រព័ន្ធ​បាគង ដូច្នេះ ​អតិថិជន​​ដែល​ប្រើ​ប្រាស់ អេស៊ីលីដាម៉ូបាល អាច​ផ្ទេរ​ប្រាក់​រវាង​គ្នា​ទៅវិញ​ទៅមក បាន​យ៉ាង​ងាយ​ស្រួល ។

លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា ដោយសារ អេស៊ីលីដាម៉ូបាល មាន​សេវា​ជាច្រើន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​ទូលំ​ទូលាយ ដូច្នេះ អតិថិន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដែល​ជា​សមាជិក​របស់​ប្រព័ន្ធ​បាគង ក៏អាច​ផ្ទេរ​ប្រាក់​មក​កាន់​ អេស៊ីលីដាម៉ូបាល បាន​ដូចគ្នា​ដែរ ។

នេះជារបៀប​ផ្ទេរ​ប្រាក់​តាម អេស៊ីលីដាម៉ូបាល គឺ​គ្រាន់តែ​ចូល​ទៅ​កាន់​កម្មវិធី អេស៊ីលីដាម៉ូបាល ចុច​លើពាក្យ «ផ្ទេរប្រាក់/Transfer» រួចជ្រើសរើស​ពាក្យ «ទៅធនាគារ​ក្នុង​ស្រុក ឬ​គណនី​បាគង/To Local Bank & Bakong» បន្ទាប់​មក ជ្រើសរើស ធនាគារ ឬស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ត្រូវ​ផ្ទេរ​ទៅ, បញ្ចូលលេខគណនី​ដែល​ត្រូវ​ទទួល​ប្រាក់, បញ្ចូល​ចំនួន​ទឹកប្រាក់, ជ្រើសរើស​គោលបំណង បន្ទាប់មក ចុច​ពាក្យ បញ្ជូន គឺ​ជាការស្រេច ៕




អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦១៦នាក់បន្ថែមទៀតខណៈជាសះស្បើយមាន១៩០នាក់និងស្លាប់៣នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦១៦នាក់បន្ថែមទៀត ខណៈ…

តើក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកជំនាញ និងអ្នកជំនួញ យល់ឃើញបែបណាជុំវិញការដកបម្រាមការធ្វើដំណើរឆ្លងខេត្ត?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ មេសា ឆ្នាំ២០២១ បានសម្រេចដកបម្រាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបានអនុញ្ញាតឲ្យឲ្យបើកដំណើរការតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ