ពាណិជ្ជកម្មចិន-អាមេរិក

ចិនធានាផ្តល់បរិយាកាសអាជីវកម្មកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនអាមេរិក


បន្ទាប់ពីចិនបានប្រកាសសមាសភាពគណរដ្ឋមន្រ្តីថ្មីៗរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសចិនបានចេញមកប្រកាសថា ខ្លួននឹងផ្តល់បរិយាកាសអាជីវកម្មមួយ កាន់តែ ប្រសើរឡើងសម្រាប់ក្រុមហ៊ុនបរទេសនានា ដោយរួមទាំងក្រុមហ៊ុនអាមេរិកផងដែរ។ តើចិនប្រកាសធានា និងផ្តល់បរិយាកាសអាជីវកម្មថ្មីដល់ក្រុមហ៊ុនបរទេសយ៉ាងណាខ្លះ?
លោក Qin Gang រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់ចិន (រូបភាព៖ ស៊ិនហួរ)
ដោយ

យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា សារនៃការធានាបរិយាកាសអាជីវកម្មថ្មីនេះ គឺត្រូវបានប្រកាសដោយលោក Qin Gang រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់ចិន ជាមួយនឹងការអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការព្យាយាមនៅក្នុងការ "គ្រប់គ្រង" ប្រទេសចិន ក៏ដូចជាបញ្ឈប់ការព្យាយាមទប់ស្កាត់ប្រទេសចិន និងធ្វើការជាមួយប្រទេសចិន ដើម្បីធានាថា ប្រទេសទាំងពីរនឹងបន្តដំណើររួមគ្នានៅក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ។

លោក Qin Gang បានប្រាប់មេដឹកនាំធុរកិច្ចអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅចិនកាលពីថ្ងៃសៅរ៍ថា ប្រទេសចិននៅតែប្តេជ្ញាចិត្តជំរុញ និងបន្តទំនាក់ទំនងជាមួយនឹងអាមេរិកនៅក្នុងស្ថានភាពមួយដែលអាចនិយាយបានថា ជាទំនាក់ទំនងមានស្ថានភាពល្អ ស្ថិរភាព និងស្ថាបនា ។

លោក បានធានាថា ប្រទេសចិននឹងបន្តកសាងបរិយាកាសអាជីវកម្មឱ្យកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនបរទេសមកពីគ្រប់ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងស្វាគមន៍ការពង្រីកការវិនិយោគនៅក្នុងប្រទេសចិន។

គូររំលឹកថាជំនួបនេះបានធ្វើឡើងនៅពេលដែលប្រទេសចិនកំពុងខិតខំធ្វើការដើម្បីទាក់ទាញការវិនិយោគពីបរទេសក្នុងពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ បំណុលរដ្ឋាភិបាលក្នុងស្រុកកើនឡើង ចំនួនប្រជាជនធ្លាក់ចុះ ភាពអត់ការងារធ្វើរបស់យុវជនមានទំនោរកើន និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការប្រកូតប្រជែងភូមិសាស្ត្រនយោបាយជាដើម។

ចំពោះទំនាក់ទំនងទ្វេរភាគីរវាងចិន និង សហរដ្ឋអាមេរិក លោក Qin Gang បានអះអាងថា ចិននៅតែរក្សាទំនាក់ទំនងទ្វេភាគីចិននិងអាមេរិកដដែល ដោយមិនផ្លាស់ប្តូរ ពោលគឺនៅតែ ប្រកាន់ជំហរស្វះស្វែងរកការគោរពគ្នាទៅវិញទៅមក ដោយសន្តិសហវិជ្ជមាន និង កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រជាជាតិទាំងពីរ ។

ជុំវិញស្ថានភាពនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិកមួយចំនួន ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអភិវឌ្ឍន៍ប្រទេសចិន ដែលជាសន្និសីទរៀបចំដោយរដ្ឋាភិបាលចិនប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរគោលនយោបាយជាមួយសហគមន៍ធុរកិច្ចបរទេស ក៏បង្ហាញនូវការគាំទ្រប្រទេសចិន នៅក្នុងនាមជាទីផ្សារ និងជា មូលដ្ឋានផលិតកម្មពិភពលោក ចំពេលមានសង្រ្គាមបច្ចេកវិទ្យាដ៏ខ្លាំងក្លារវាងមហាអំណាចទាំងពីរ គឺអាមេរិក និងចិនយ៉ាងណាក្ដី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កត្តាអ្វីខ្លះ នឹងជំរុញឲ្យចំណូលពន្ធផ្ទៃក្នុងរបស់កម្ពុជានឹងដើរតួនាទីរឹតតែសំខាន់ នៅ៥ឆ្នាំខាងមុខ?

ព័ត៌មាន
នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យពន្ធដារ កាន់តែដើរតួនាទីយ៉ាងសំខាន់ ដើម្បីធ្វើឲ្យមានស្ថិរភាពទាំងផ្នែកនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិ…

ប្រធាន IMF ថា ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុកើនឡើង និងបានអំពាវនាវឱ្យប្រុងប្រយ័ត្នបន្ថែមទៀត

ព័ត៌មាន
ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានចេញមកនិយាយក្នុងសុន្ទរកថាថ្មីចុងក្រោយមួយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ