វិស័យអចលនទ្រព្យ

តើទីផ្សារអចលនទ្រព្យនៅមហាយក្សចិន មានស្ថានភាពយ៉ាងណាទៅហើយនៅពេលនេះ?


គិតត្រឹមខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ទីផ្សារអចលនទ្រព្យនៅមហាយក្សចិត្ត នៅមិនទាន់បង្ហាញសញ្ញានៃការងើបឡើងវិញនៅឡើយទេ នៅក្នុងរយៈពេល១៤ខែចុងក្រោយ។ ការិយាល័យស្ថិតិជាតិរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកនេះ បានឱ្យដឹងថា តម្លៃលំនៅស្ថាននៅក្នុងទីក្រុងធំៗចំនួន៧០ បានបន្តធ្លាក់ចុះ ទោះបីជាធនាគារកណ្តាលរបស់ចិន បានបង្ហូរសាច់ប្រាក់រហូតដល់ទៅ ៤២ពាន់លានដុល្លារ ដើម្បីជំរុញទីផ្សាររបស់វិស័យនេះតាមតំបន់ក៏ដោយ។
វិស័យអចលនទ្រព្យ
ដោយ

សារព័ត៌មាន South China Morning Post បានរាយការណ៍ថា រដ្ឋាភិបាលក្នុងតំបន់នានានៅប្រទេសចិន ហាក់មានភាពយឺតយ៉ាវក្នុងការខិតខំប្រឹងប្រែងជាក់ស្តែងក្នុងការជួយជំរុញកំណើននៃវិស័យ អចលនទ្រព្យនៅក្នុងមូលដ្ឋានរបស់ពួកគេ។ ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ តម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗចំនួន៧០នៅទូទាំងប្រទេស បានបន្តធ្លាក់ចុះក្នុងរយៈពេល១៤ ខែជាប់ៗគ្នា ខណៈដែលអត្រានៃការលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗទាំង១00 របស់ប្រទេសនេះបានធ្លាក់ចុះរហូតដល់៣៦,៤%។

ដើម្បីឆ្លើយតបនឹងស្ថានភាពអវិជ្ជមាននេះ រដ្ឋាភិបាលនៅតាមតំបន់នានា នៅក្នុងខែកក្កដា កន្លងទៅនេះបានសម្រុកចេញវិធានការដល់ទៅជាង៧០ ដើម្បីបញ្ចេញស្តុកលំនៅឋានដែលបានសាងសង់រួច ក៏ដូចជាដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារលំនៅឋាន។ អាជ្ញាធរនៅទីក្រុងប៉េកាំង ណានជីង ឈីងតាវ និងក្វាងចូវជាដើមកំពុងជំរុញការអនុវត្តច្បាប់ ដែលលើកទឹកចិត្តអ្នកស្រុកឱ្យលក់លំនៅឋានចាស់ ដើម្បីយកលុយទៅទិញលំនៅឋានថ្មី ហើយទីក្រុងខ្លះទៀត គឺមានការចេញគោលនយោបាយលើកទឹកចិត្ត តាមរយៈការលុបចោលនូវបទបញ្ញត្តិមួយចំនួន ដើម្បីបើកផ្លូវឱ្យពលរដ្ឋអាចទិញលំនៅឋាននៅតាមទីក្រុង។

ក្រៅពីនោះអាជ្ញាធរក្នុងតំបន់នានា នៅក្នុងប្រទេសចិន ក៏ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចេញមូលបត្របំណុលពិសេស ដើម្បីផ្តល់មូលនិធិដល់ការទិញផ្ទះ និងចាក់បញ្ចូលលំហូរសាច់ប្រាក់ទៅក្នុងក្រុមហ៊ុនសាងសង់ដែលកំពុងជួបការលំបាក ដែលជាការផ្លាស់ប្តូរមួយដែលអ្នកវិភាគចាត់ទុកថាមានភាពអំណោយផលដល់កំណើននៃវិស័យនេះ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តម្លៃអង្ករនាំចេញរបស់វៀតណាម ហក់ឡើងដល់កម្រិតខ្ពស់ជាងគេបំផុតនៅលើទីផ្សារអន្តរជាតិ

សមាគមស្បៀងអាហារវៀតណាម (VFA) បានប្រកាសថា តម្លៃអង្ករនាំចេញរបស់វៀតណាម នៅពេលនេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងពិភពលោក ដោយវ៉ាដាច់…

ក្រុមហ៊ុន Vietjet ទទួលបានជ័យលាភីឆ្នាំ 2024 បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលស្ថិតនៅក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 នៅវៀតណាម

ភ្នំពេញ ថ្ងៃទី 26 ខែសីហា ឆ្នាំ 2024 – ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ