កម្ពុជា​ និង អន្ទាក់បំណុល​ចិន

សម្ដេច​ ហ៊ុន សែន ​អះអាង​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​«អន្ទាក់​បំណុល​ចិន»​ទេ!


សម្តេច​​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពី​ប្រទេស​ជប៉ុន​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​នោះ​ទេ ពីព្រោះ​បំណុល​ទាំង​នោះ​មាន​អត្រា​ការ​ប្រាក់​ទាប រយៈពេល​សង​វែង និង​ហានិភ័យ​បំណុល​របស់​កម្ពុជា ជាទូទៅ នៅ​ទាប​នៅ​ឡើយ។
សម្ដេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​​ ជួប​ជាមួយ​ប្រធានាធិបតី​ចិន
ដោយ

ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥ ស្តីពី «អនាគត​របស់​អាស៊ី» នៅ​ប្រទេស​ជប៉ុន សម្តេច​ ហ៊ុន សែន បាន​បញ្ជាក់​បាន​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​អន្ទាក់​បំណុល​របស់​ចិន​នោះ​ទេ។

សម្តេច ហ៊ុន សែន បានថ្លែង​ដូច្នេះ​ថា ៖ «ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ទៅ​ដល់ ២០០​ភាគរយ ៣០០​ភាគរយ ឬ ៥០០​ភាគរយ​នៃ GDP ប៉ុន្តែ មិនមែន​បាន​ជំពាក់​ចិន​ឯណា។ អ៊ីចឹង វា​មិនមែន​អន្ទាក់​របស់​ចិន​ទេ។ ប្រទេស​ខ្លះ​អត់ទាំង​ជំពាក់​ចិន​ផង ប៉ុន្តែ ជំពាក់​មុន​តាំង​ពី​ចិន​មាន​នយោបាយ​ផ្លូវ​និង​ខ្សែ​ក្រវាត់​ឯណោះ។»

សម្តេច ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​បាន​រក្សា​នូវ​អធិបតេយ្យ​នៅ​ក្នុង​ការ​ខ្ចី​ គឺ​បាន​ខ្ចី​ទៅតាម​គម្រោង​ដែល​ត្រូវការ​ ហើយ​ចិន​បាន​គោរព​នូវ​ការ​សម្រេច​របស់​កម្ពុជា។

សម្តេច ហ៊ុន សែន បាន​បន្ត​ថា ៖ «ចិន​មិន​បាន​បង្ខំ​ឲ្យ​យើង​ធ្វើ​នេះ ឬ​ធ្វើ​នោះ​ទេ ប៉ុន្តែ ចិន​បាន​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​យើង​ តើ​ប្រើប្រាស់​ឥណទាន​ខ្ចី​នេះ​ តើ​យក​ទៅ​ធ្វើ​អ្វី។»

សម្តេច ហ៊ុន សែន បាន​និយាយ​ផង​ដែរ​ថា ដោយសារ​អត្រា​ការប្រាក់​ទាប និង​រយ:ពេល​សង​វែង មក​ដល់​ពេល​នេះ កម្ពុជា​ទើប​តែ​ជំពាក់​បំណុល​គេ​ស្មើ​នឹង ២១,៥​ភាគរយ​នៃ​អនុបាត ៤០​ភាគរយ នៃ​ការ​អនុញ្ញាត​ឲ្យ​ខ្ចី​ អ៊ីចឹង កម្ពុជា​មិន​ធ្លាក់​ចូល​អន្ទាក់​បំណុល​ចិន​នោះទេ។

កម្ពុជា​មាន​បំណុល​សាធារណៈ​សរុប​ប្រហែល​ជា ៧​ពាន់​លាន​ដុល្លារ​គិតត្រឹម​ឆ្នាំ​២០១៨។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ក្រសួង​នេះ​ក៏​ធ្លាប់​បាន​អះអាង​ផង​ដែរ​ថា កម្ពុជា​បាន​សង​វិញ​រួច​ហើយ ចំនួន ១៩​ភាគរយ​នៃ​បំណុល​សរុប​ទាំង​អស់​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តកំពង់ចាម នឹងមាន «ទីក្រុងរណបដំបូងបង្អស់លើផ្ទៃដី ៥០ហិកតា» នាពេលឆាប់ខាងមុខនេះ

ព័ត៌មាន
ក្រុមហ៊ុន យៀកថៃ ស៊ីធីកំពង់ចាមមកពីប្រទេសចិន និងក្រុមហ៊ុនអចលនទ្រព្យCPL បានសហការគ្នាចុះកិច្ចព្រមព្រៀង ក្នុងលក់គម្រោងនៅក្នុងក្រុងរណបថ្មីស៊ីធីក…

មជ្ឈមណ្ឌល​កីឡា​ផ្លាទីនីម (ភី.អេស.ស៊ី) នឹង​បើក​សម្ពោធ​សាកល្បង នាថ្ងៃទី១ ខែមិថុនា ក្នុង​គម្រោង បុរី ប៉េងហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោរ)

ព័ត៌មាន
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩៖ សំរាប់អ្នកចូលចិត្តលេងកីឡាទាំងឡាយ លោកអ្នកអាចជ្រើសរើស វិធីជាច្រើនដើម្បីទទួលបានរាងកាយមាំមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ