វិស័យអចលនទ្រព្យ

តើសង្គ្រាមនៅមជ្ឈិមបូព៌ានឹងក្លាយជាសម្ពាធថ្មីសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ឬយ៉ាងណា?


វិស័យអចលនទ្រព្យកម្ពុជា ដែលធ្លាប់រំពឹងថា នឹងមានសម្ទុះងើបឡើងវិញនៅឆ្នាំនេះ ក្រោយឈរជើងក្នុងសភាពទ្រឹងអស់ជាច្រើនឆ្នាំ ហាក់កំពុងបន្តស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។ ការណ៍នេះកើតឡើងបន្ទាប់ពីសេដ្ឋកិច្ចសកលរងការរង្គោះរង្គើជាថ្មី ដោយសារភាពតានតឹង នៃសង្រ្គាម ដែលកំពុងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា។ តើភ្លើងសង្រ្គាមនៅតំបន់នោះ នឹងដាក់សម្ពាធបន្ថែមកម្រិតណាដល់ការងើបឡើងវិញ នៃវិស័យអចលនទ្រព្យកម្ពុជា? តើអ្នកវិនិយោគគួរសម្របខ្លួនបែបណាខ្លះក្នុងកាលៈទេសៈដ៏លំបាកនេះ?
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ ប្រាកដណាស់វានឹងប៉ះពាល់ខ្លាំងដល់ចរន្តសេដ្ឋកិច្ចសកល ដោយសារការកើនឡើងខ្ពស់ នៃតម្លៃប្រេងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលនឹងធ្វើឱ្យការវិនិយោគនានាធ្លាក់ចុះ។ អ្នកជំនាញរូបនេះបានបន្ថែមថា ជាការពិតណាស់ វិស័យអចលនទ្រព្យកម្ពុជា មិនអាចចៀសផុតពីផលប៉ះពាល់នេះបានឡើយ ដ្បិតវិស័យនេះដើរទន្ទឹមគ្នាជាមួយនឹងកំណើនសេដ្ឋកិច្ច។ នៅពេលសេដ្ឋកិច្ចជួបហានិភ័យ វិស័យអចលនទ្រព្យ ក៏រងការរង្គោះរង្គើទៅតាមនោះដែរ។ ទោះជាយ៉ាងណា ឧកញ៉ា សន សៀប បានសង្កត់ធ្ងន់ថា កម្ពុជា មិនត្រូវផ្ដេកផ្ដួលតាមវិបត្តិនោះទេ ប៉ុន្តែត្រូវមានភាពបត់បែន និងសម្របខ្លួនឱ្យបានរហ័សទៅតាមស្ថានភាពជាក់ស្ដែង។

ជាមួយគ្នានេះ ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុនបូទីកា និងបុរីឡុងនី យល់ឃើញថា សង្រ្គាមដែលកំពុងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា ទោះតិច ឬច្រើនវានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យកម្ពុជា។ តែយ៉ាងណា អ្នកជំនាញរូបនេះវាយតម្លៃថា បញ្ហានេះមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជា ទាំងស្រុងនោះទេ ពោលគឺប៉ះពាល់ខ្លាំងតែទៅលើអចលនទ្រព្យ ដែលបម្រើដល់វិស័យទេសចរណ៍តែប៉ុណ្ណោះ ខណៈអចលនទ្រព្យបម្រើដល់វិស័យលំនៅឋាន និងពាណិជ្ជកម្មមានការរំខានតិចតួចប៉ុណ្ណោះ។ ដោយឡែកសម្រាប់ អចលនទ្រព្យដែលបម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម អ្នកជំនាញរូបនេះយល់ឃើញថា នៅតែបន្តមានកំណើនវិជ្ជមាននៅក្នុងវិបត្តិនេះ ដែលវិនិយោគិនអាចសំឡឹងមើលឱកាសវិនិយោគក្នុងវិស័យនេះ ដ្បិតការផលិត និងកែច្នៃកសិផលនឹងមានកំណើនខ្ពស់ ដោយសារតម្រូវការស្បៀងអាហារកើនឡើង។

សូមបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជា ត្រូវបានព្យាករថា នឹងបន្តមានកំណើនក្នុងកម្រិតយឺតនៅឆ្នាំ២០២៦ នេះ។ កាលពីឆ្នាំ២០២៥ កន្លងទៅ វិស័យអចលនទ្រព្យកម្ពុជា សម្រេចបានកំណើនត្រឹមតែ ០,៥% ប៉ុណ្ណោះ ដែលជាតួលេខទាបជាងឆ្នាំ២០២៤ ដែលមានកំណើន០,៩%៕




អត្ថបទបន្ទាប់


ប្រធានសភាពាណិជ្ជកម្មអាម៉េរិកថា ការនាំចេញរបស់កម្ពុជា ទៅអាម៉េរិក អនុវត្តតាមពន្ធថ្មី ខណៈពន្ធចាស់ត្រូវលុបចោល

ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានអះអាងថា កិច្ចព្រមព្រៀងពន្ធគយ ១៩% រវាងកម្ពុជា និងសហរដ្ឋអាម៉េរិកត្រូវបានលុបចោលជាស្វ័យប្រវត្តិ ហ…

ហេតុអ្វីបានជាតម្លៃជ្រូករស់ និងសាច់ជ្រូកក្នុងស្រុកបន្តរក្សាបានស្ថិរភាពទីផ្សារល្អនៅមួយរយៈពេលចុងក្រោយនេះ?

តម្លៃជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារបច្ចុប្បន្ន កំពុងរក្សាបានស្ថិរភាពល្អប្រសើរ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលប្រឈម ដែលកសិករមិនអាចលក់ចេញបានក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ