និយ័តករអាជីវកម្មអចលនវត្ថុ ទទួលបានពាក្យបណ្ដឹង ចំនួន១៧០០ករណី

បណ្ដឹង ១៧០០ ករណីពីអ្នកទិញលំនៅដ្ឋានក្នុងបុរី បានដាក់ចូលនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ


មកទល់ពេលនេះ និយ័តករអាជីវកម្មអចលនវត្ថុ បានទទួលបណ្ដឹងប្រមាណ ១.៧០០ករណីហើយ ពីសំណាក់អ្នកទិញលំដៅដ្ឋាននៅក្នុងបុរីប្រមាណ ៣០ ទៅ៤០គម្រោង ខណៈបច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានខ្លះ ដូចជាក្រុមហ៊ុនបុរីពិភពថ្មី ជាដើម បាននិងកំពុងប្រមូលទិញលំនៅដ្ឋាន ដែលអតិថិជនរបស់ខ្លួនលក់ឡៃឡុងជូនក្រុមហ៊ុនវិញ បន្ទាប់ពីពួកគេអស់លទ្ធភាពបង់រំលស់ប្រាក់ និងបានធ្វើការតវ៉ាជាមួយក្រុមហ៊ុន។
និយ័តករអាជីវកម្មអចលនវត្ថុ ទទួលបានពាក្យបណ្ដឹង ចំនួន១៧០០ករណី
ដោយ

ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា និយ័តករអាជីវកម្មអចលនវត្ថុ ​​បានទទួលពាក្យ បណ្ដឹង ពីអ្នកទិញ លំនៅដ្ឋាន ចំនួន១.៧០០ករណី លើបុរីប្រមាណ៣០ទៅ៤០ ហើយបានជួបសម្របសម្រួលរវាងអ្នកទិញនិងអ្នកលក់ ប៉ុន្តែជំនួបខ្លះពុំទទួលបានផ្លែផ្កាឡើយ ដោយសារភាគីទាំងពីរ ពុំយល់ស្របនូវលក្ខខណ្ឌដែលបានដាក់រៀងៗខ្លួន។ ទោះបែបនេះក្ដី មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះបញ្ជាក់ថា នឹងជួយសម្របសម្រួលរវាងអ្នកទិញ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ជាបន្តបន្ទាប់ទៀត ខណៈនិយ័តករអាជីវកម្មអចលនវត្ថុ គ្រាន់តែជាអ្នកជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហា ហើយពុំមានសិទ្ធិសម្រេចឱ្យភាគីនេះ ឬភាគីនោះឈ្នះ ឬចាញ់នោះទេ ពោលគឺការសម្រេចយ៉ាងណា គឺអាស្រ័យលើភាគីវិវាទទាំងពីរ។

បញ្ហាវិវាទរវាងអ្នកទិញលំនៅដ្ឋាន ជាមួយនឹងក្រុមហ៊ុនបុរី បានកើតមានជាហូរហែនៅមួយរយៈកន្លងមកនេះ។ តួយ៉ាង ក្រោយពីមានការតវ៉ាពីសំណាក់អ្នកទិញផ្ទះជាច្រើននាក់ ក្រុមហ៊ុន បុរីពិភពថ្មី ដែលគេស្គាល់ថា ជារបស់អ្នកឧកញ៉ា ហុង ពីវ បានសម្រេចប្រកាសប្រមូលទិញយកលំនៅដ្ឋានពីអតិថិជន ដែលអស់លទ្ធភាពបង់ប្រាក់រំលស់ជាមួយក្រុមហ៊ុន ដោយផ្ដល់ជូនតម្លៃ ៥០% នៃទឹកប្រាក់ ដែលអតិថិជនបានបង់ជាមួយនឹងក្រុមហ៊ុនបុរីពិភពថ្មី ប៉ុន្តែក្រុមហ៊ុនមិនទទួលទិញផ្ទះពីបុគ្គលណាដែលមានផ្ទះចាប់ពី២ផ្ទះនោះទេ។

ក្រោយពីការប្រកាសនេះ ត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ ពោលគឺគិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបុរីពិភពថ្មី បានទទួលទិញផ្ទះពីអតិថិជនរបស់ខ្លួនវិញ សរុបចំនួន ៣៣៧ផ្ទះ និងត្រូវចំណាយថវិការហូតដល់ជាង៤លានដុល្លារ។ នេះបើតាមព័ត៌មានដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


វិស័យកសិកម្មនៅតែជាជន្ទល់រឹងមាំទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ៦,៦% នៅឆ្នាំ២០២៤

ព័ត៌មាន
បើទោះជាវិស័យកសិកម្មជាវិស័យងាយប្រឈមនឹងបញ្ហាច្រើនក្ដី ប៉ុន្ដែ វិស័យនេះនៅតែជាត្រូវបានចាត់ទុកជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ដែលទ្រទ្រង់ដល់កំណើនស…

តើលោកពូទីន អាចនឹងបន្តកាន់តំណែងប្រធានាធិបតីរហូតដល់ឆ្នាំ២០៣០មែនទេ?

ព័ត៌មាន
លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី ក្នុងខែមីនា ខាងមុខ ដែលអាចឱ្យលោកកាន់អំណាចកំពូលមួយនេះបានរហូតដល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ