វិស័យឧស្សាហកម្ម

អ្នកជំនាញជឿជាក់ថា អចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្មនឹងមានទីផ្សារល្អនៅឆ្នាំនេះ


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកត់សម្គាល់ឃើញថា ទោះបីវិស័យអចលនទ្រព្យជារួមរបស់កម្ពុជា បច្ចុប្បន្ននៅមិនទាន់មានសម្ទុះកំណើនល្អប្រសើរ បន្ទាប់ពីរងការរង្គោះរង្គើខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែអនុវិស័យអចលនទ្រព្យមួយចំនួន ដូចជាអចលនទ្រព្យដែលបម្រើដល់វិស័យកសិកម្ម និងឧស្សាហកម្មជាដើម នៅតែរក្សាបានភាពរឹងមាំ។ កត្តានេះធ្វើឱ្យអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជឿជាក់ថា អចលនទ្រព្យដែលបម្រើដល់វិស័យឧស្សាហកម្មនឹងនៅតែមានទីផ្សារល្អនៅឆ្នាំនេះ។
វិស័យឧស្សាហកម្ម
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ភាពរីកចម្រើន ឬអន់ថយរបស់វិស័យអចលនទ្រព្យត្រូវដើរទន្ទឹមគ្នាជាមួយនឹងស្ថានភាពសេដ្ឋកិច្ច។ ស្ថានប័នជាតិ និងអន្តរជាតិធំៗបានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ នេះ នឹងមានកំណើនល្អក្នុងរង្វង់៦% ដូច្នេះលោកជឿជាក់ថា កាលណាសេដ្ឋកិច្ចកម្ពុជា មានកំណើន នោះវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំនេះ ក៏នឹងមានកំណើន​ដែរ។

ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ទីផ្សារទិញលក់ក្នុងវិស័យអចលនទ្រព្យកម្ពុជា ជារួម នៅដើមឆ្នាំ២០២៥ នេះ ហាក់មានកំណើនវិជ្ជមានឡើងវិញបន្តិចហើយ ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យនៅឆ្នាំនេះវិញ នៅតែស្ថិតក្នុងតម្លៃទាបជាងទីផ្សារ។ លោក សន សៀប បានគូសបញ្ជាក់ថា អនុវិស័យអចលនទ្រព្យដែលនៅតែរក្សាបានកំណើនវិជ្ជមាន និងមានទីផ្សារល្អប្រសើរនៅឆ្នាំនេះ គឺអនុវិស័យអចលនទ្រព្យដែលបម្រើដល់វិស័យឧស្សាហកម្ម។ យ៉ាងណាមិញ សម្រាប់អនុវិស័យអចលនទ្រព្យដែលបម្រើដល់វិស័យកសិកម្ម អ្នកជំនាញរូបនេះអះអាងថា ក៏មានកំណើនល្អប្រសើរផងដែរ។

​គួរជម្រាបថា នៅក្នុងរយៈពេល១ខែដំបូងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៦៨គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារ។គម្រោងវិនិយោគទាំងនេះ សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្ម។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




អត្ថបទបន្ទាប់


គម្រោងនាំចេញសម្បុកទឹកមាត់ត្រចៀកកាំ ទៅកាន់ទីផ្សារចិន មិនទាន់មានពន្លឺនៅឡើយទេ

គម្រោងនាំចេញសម្បុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៥ នេះ នៅមិនទាន់ទទួលបានច្បាប់នាំចេញពីគយចិន នៅឡើយទេ ខណៈការកែសម្រួលលើ…

ទេសាភិបាលធនាគារកណ្តាលចិន អះអាងថា លុយយន់នៅតែមានស្ថិរភាព ទោះបីចិន រងសម្ពាធពន្ធពីអាម៉េរិក

ចិន កំពុងរងសម្ពាធពីសង្រ្គាមពន្ធជាថ្មីរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនំារបស់លោក ដូណាល់ ត្រាំ ប៉ុន្តែជាងកន្លះខែនៃការដំឡើងពន្ធបន្ថែម១០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ