វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB)

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) បើកដំណើរការឡើងវិញនៅថ្ងៃនេះ ក្រោយក្រសួងអប់រំអនុញ្ញាត


បន្ទាប់ពីក្រសួងអប់រំយុវជន និងកីឡា បានលិខិតអនុញ្ញាតឲ្យវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) បើកដំណើរការឡើងវិញកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះមក លោកនាយកវិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) បានប្រាប់ខេមបូណូមីសថា នៅថ្ងៃទី១៥ កញ្ញានេះ វិទ្យាស្ថានបានបើកដំណើរការជាធម្មតាហើយ។
វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) បើកដំណើរការឡើងវិញនៅថ្ងៃនេះ ក្រោយក្រសួងអប់រំអនុញ្ញាត

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) បានឲ្យដឹងថា វិទ្យាស្ថាន បានត្រៀមស្តង់ដាសុវត្ថិភាពរួចជាស្រេច ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនិងម៉ឺងម៉ាត់បំផុត តាមការណែនាំពីក្រសួងអប់រំ និងក្រសួងសុខាភិបាល។

លោកបណ្ឌិត ផុន ណារិន​ បានមានប្រសាសន៍ដូច្នេះថា ៖«​ តាមរយៈកិច្ចព្រមព្រៀងMOU រវាង AIB ជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ គឺយើងនឹងធ្វើម៉ឺងម៉ាត់បំផុត ដើម្បីឲ្យកិច្ចការហ្នឹងដំណើរការទៅដោយរលូន ធានាសុខភាពទាំងនិស្សិត ទាំងគ្រូ បុគ្គលិកអប់រំ ហើយនិងការសិក្សា នឹងចាត់ទៅតាមចំនួននិស្សិតមួយថ្នាក់សិស្សពី១៥ទៅ២៥នាក់»។

បែបនេះក្តី បើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិតនាយកវិទ្យាស្ថាន ឲ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាស្ថានមិនទាន់អាចកំណត់ថ្ងៃឲ្យនិស្សិតចូលរៀនឲ្យបានច្បាស់លាស់នៅឡើយទេ ដោយហេតុថា បច្ចុប្បន្នសិស្សដល់ពេលសម្រាកវិស្សមកាលហើយ ប៉ុន្តែបុគ្គលិកផ្ទៃក្នុង​ និងការបណ្តុះបណ្តាលសហគ្រិនវគ្គខ្លី បានដំណើរការហើយនៅថ្ងៃទី១៥កញ្ញានេះ។

លោកបណ្ឌិតនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ៖«ជារួមដោយនិស្សិតរបស់យើងគាត់បានវ៉ាកង ដោយសារតែចប់ឆមាសផង ហើយការចូលរៀនវិញហ្នឹងខ្ញុំអត់ទាន់ប្រាកដថា ចូលថ្ងៃណាទាំងអស់គ្នាទេ ប៉ុន្តែសម្រាប់ខាងបុគ្គលិកវិទ្យាស្ថានបានដំណើរការហើយ តែដោយសារស្អែកភ្ជុំបិណ្ឌ អ៊ីចឹងក្រោយភ្ជុំយើងនឹងដំណើរការការងារផ្ទៃក្នុងទាំងស្រុងជាផ្លូវការ តែសម្រាប់និស្សិតទាល់តែចូលឆមាសថ្មី »។

លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB)

បើទោះបីជា ក្រសួងអប់រំអនុញ្ញាតឲ្យវិទ្យាស្ថានបើកថ្នាក់បង្រៀនដោយផ្ទាល់វិញក៏ពិតមែន តែលោកបណ្ឌិត ផុន ណារិន​​ អះអាងថា  វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) នៅតែបន្តមានថ្នាក់រៀនអនឡាញសម្រាប់និស្សិតណាដែលមិនចង់មករៀននៅថ្នាក់ដោយផ្ទាល់  ម្យ៉ាងវិញទៀត លោកបណ្ឌិតថា កម្ពុជាត្រូវការបន្សាំខ្លួនចំពោះការសិក្សាតាមអនឡាញនេះ ឲ្យបានថ្នឹក ដើម្បីតាមឲ្យទាន់ការបដិវត្តឧស្សាហកម្ម4.0 ដែលពិភពលោកកំពុងប្រើប្រាស់សព្វថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករមួយរូបនៅខេត្តតាកែវបង្កាត់ពូជត្រីលក់ រកចំណូលបានខ្ទង់សែនដុល្លារក្នុងមួយឆ្នាំ

ព័ត៌មាន
កសិដ្ឋានបង្កាត់ពូជត្រីមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូន កែវ ខេត្តតាកែវ អាចបង្កាត់ពូជត្រីបានពី ៦ ទៅ ៧លានក្…

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភ​ថវិកា២០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​ការសាងសង់​អគារ​សកលវិទ្យាល័យ​ទួនហ្វា ដល់​សមាគម​និកាយ​ចិន​ទៀជីវ

ព័ត៌មាន
សមាគមនិកាយចិនទៀជីវ បានចូលសម្តែងការគួរសម និងសំណេះសំណាល ទាក់ទងនឹងការងារសមាគម ព្រមទាំងសកម្មភាពនៃការសាងសង់សកលវិទ្យាល័យ ទួនហ្វាថ្មី ជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ