រថយន្តអគ្គិសនីចុះបញ្ជីកើនឡើងជាង ១៣០០%

រថយន្តអគ្គិសនីចុះបញ្ជីកើនឡើងជាង ១៣០០% ក្នុងរយៈពេល៧ខែឆ្នាំនេះ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ នេះ មានរថយន្តប្រើប្រាស់ថាមពលអគ្គិសនីបានមកចុះបញ្ជីនៅក្រសួង មានចំនួន ១៥៥ គ្រឿងមានការកើនឡើងប្រមាណ១៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឲ្យបាន៤០% នៅត្រឹមឆ្នាំ២០៣០។
ឯឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ

បើតាមក្រសួងសាធារណការបានគូសបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីមិនត្រឹមតែជួយកាត់បន្ថយការបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាសនោះទេ ថែមទាំងជួយកាត់បន្ថយការចំណាយបានច្រើន បើធៀបនឹងរថយន្ត ដែលប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ ឯឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា នាពេលបច្ចុប្បន្នការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីហាក់មានការកើនឡើងច្រើនជាងមុនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងនៅរយៈពេល៧ ខែឆ្នាំ ២០២២ នេះ មានរថយន្តអគ្គិសនីដែលបានមកចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ១៥៥ គ្រឿង ខណៈរយៈពេល៧ខែ នៅឆ្នាំ២០២១ មានរថយន្តអគ្គិសនី ដែលបានមកចុះបញ្ជីត្រឹមតែចំនួន ១១ គ្រឿងប៉ុណ្ណោះ ពោលគឺមានការកើនឡើងប្រមាណ ១៣០០% ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯឧត្តម បញ្ជាក់បន្ថែមថា បច្ចុប្បន្នកម្ពុជា មានស្ថានីយបញ្ចូលថាមពលអគ្គិសនីចំនួន៧គ្រឿង ដែលក្នុងនោះ មាននៅខេត្តព្រះសីហនុ ១គ្រឿង ខេត្តបាត់ដំបង ១គ្រឿង ខេត្តសៀមរាប ១គ្រឿង និងនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៤គ្រឿងផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី បើធៀបនឹងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។ សម្រាប់ ឯកឧត្តម ការប្រើប្រាស់រថយន្តអគ្គិសនី មិនត្រឹមតែជួយកាត់បន្ថយការបំពុលក្នុងបរិយាកាសនោះទេ ថែមទាំងអាចជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើនទៅលើថ្លៃប្រេងឥន្ធនៈទៀតផង។

បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា សម្រាប់រថយន្តអគ្គិសនីនេះដែរ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានកាត់បន្ថយចំពោះពន្ធនាំចូលក្នុងរង្វង់ ៥០% បើធៀបនឹងរថយន្តដើរដោយប្រេងឥន្ធនៈ។

បច្ចុប្បន្ន ក្រសួងសាធារណការកំពុងសហការជាមួយនឹងអង្គការ UNDP ដើម្បីដំឡើងស្ថានីយសាក់ថ្មយានយន្ដអគ្គិសនីចំនួន៥ទីតាំង ដោយក្នុងនោះមួយទីតាំង នៅក្នុងទីស្ដីការក្រសួងសាធារណការ និង៤ទៀតនៅតាមបណ្ដាខេត្ត។ បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានអះអាងថា កម្ពុជាគ្រោងនឹងដំឡើងស្ថានីយសាកថ្មយានយន្ដអគ្គិសនីនេះ ឲ្យបានលើស១៥ទីតាំងទាំងនៅរាជធានីភ្នំពេ និងតាមបណ្ដាខេត្ត ដោយក្នុងនោះ ក៏មានការសហការជាមួយវិស័យឯកជនផងដែរ៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលអាមេរិកគ្រោងដំឡើងអត្រាការប្រាក់គោលជាលើកទី៥ ដើម្បីទប់ទល់អតិផរណា

ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី១៧សីហា នៅតែបង្ហាញការប្តេជ្ញាចិត្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងតម្លៃទំនិញ និងតម្រូវការរបស…

ប្រតិបត្តិករថ្មីនៃគម្រោងប្រេង និងឧស្ម័នរុស្ស៊ី Sakhalin-2 អះអាងថា នឹងបន្តរក្សាការផ្គត់ផ្គង់ថាមពលដល់ជប៉ុន

ក្រុមហ៊ុនប្រតិបត្តិករថ្មីសម្រាប់គម្រោងប្រេង និង ឧស្ម័ន Sakhalin-2 របស់រុស្ស៊ីបានសម្រេចរក្សានូវលក្ខខណ្ឌផលប្រយោជន៍ដើម សម្រាប់ក្រុមហ៊ុនជប៉ុន ខណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ