ធ្លាក់យន្តហោះនៅចិន

យន្តហោះដឹកអ្នកដំណើរ១៣៣នាក់របស់ក្រុមហ៊ុនចិន China Eastern ធ្លាក់នៅភាគនិរតីនៃប្រទេស


យន្តហោះដឹកអ្នកដំណើរចំនួន ១៣៣នាក់មួយគ្រឿង របស់ក្រុមហ៊ុនចិន China Eastern Airlines បានធ្លាក់នៅតំបន់ស្វយ័ត ហ្ក័ងស៊ី ជ័ង (Guangxi Zhuang) ភាគនិរតីនៃប្រទេសចិន នាល្ងាចថ្ងៃចន្ទទី២១មីនានេះ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកចិនជាច្រើន។
រូបភាពនៃការឆាបឆេះយន្តហោះដែលបានធ្លាក់ ត្រូវបានកាត់យកចេញពីខ្សែវីដេអូ មួយត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមប្រទេសចិន Weibo
ដោយ

យន្តហោះ​ដែល​ធ្លាក់​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​យន្តហោះ​ប្រភេទ Boeing 737 មាន​គោលដៅ​ធ្វើ​ដំណើរ​ពី​ទីក្រុង​គួ​ន​មីង (Kunming) នៃ​ខេត្ត​យូ​ន​ណា​ន (Yunnan) ឆ្ពោះទៅ​កាន់​ទីក្រុង​ក្វា​ង​ចូ​វ (Guangzhou) នៃ​ខេត្ត​ក្វា​ង​ទុង (Guangdong)​។

អគ្គិភ័យ​បាន​ឆាបឆេះ​ភ្លាម​ៗ​នៅ​ពេល​ដែល​យន្តហោះ​ខាងលើ​បាន​ធ្លាក់​បុក​ចុះ​មក​ដី​។ យ៉ាងណាមិញ​ចំនួន​អ្នក​ស្លាប់​នៅ​មិន​ទាន់​អាច​ដឹង​បាន​នៅឡើយ​ទេ​។ រីឯ​មូលហេតុ​ច្បាស់លាស់​នៃ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​លើក​នេះ នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយ ខណៈ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ឡើង​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២០លានដូសថែមទៀតដល់កម្ពុជាដោយ៥លានដូសដំបូងនឹងមកដល់ចុងខែមីនានេះ

ព័ត៌មាន
ប្រទេសចិនបានសន្យាថានឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ រហូត២០លានដូសបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ ដល់កម្ពុជា ខណៈ៥លានដូសដំបូងរំពឹងនឹងដឹក…

ចិន​នឹងផ្ដល់​ជំនួយ​មនុស្ស​ធម៌ជាង ១,៥លានដុល្លារទៀត​ទៅឱ្យអ៊ុយក្រែន

ព័ត៌មាន
កាកបាទក្រហមចិន​នឹងផ្ដល់​ជំនួយ​មនុស្សធម៌បន្ថែមក្នុងទឹកប្រាក់ជាង ១,៥លានដុល្លារ​ទៀត ទៅឱ្យ​ប្រទេសអ៊ុយក្រែន ។ នេះ​បើ​យោងតាម​អ្នកនាំពាក្យក្រសួង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ