វិស័យសេដ្ឋកិច្ច

IMF ព្យាករថា ក្រុមប្រទេស G7 នឹងមានកំណើនសេដ្ឋកិច្ចទាបជាងក្រុមប្រទេស BRICS


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសម្រាប់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ហៅកាត់ថា G7 នៅតែទាបជាងក្រុមប្រទេស BRICS។ ការព្យាករបានអះអាងថា ក្រុមប្រទេស G7 នឹងទទួលបានកំណើនក្នុងរង្វង់តែ១%ប៉ុណ្ណោះ ខណៈក្រុមប្រទេស BRICS នឹងទទួលបាន កំណើនក្នុងរង្វង់៣,៦%។ សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងទទួលកំណើនសេដ្ឋកិច្ចដល់ទៅ២,៧% រីឯឥណ្ឌារំពឹងទទួលបានកំណើនសេដ្ឋកិច្ចដល់ទៅ៦,៨%ឯណោះ។
វិស័យសេដ្ឋកិច្ច
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបប្រមាណ៣,២%នៅឆ្នាំនេះ ក្នុងនោះក្រុមប្រទេសមានឧស្សាហកម្មរីកចម្រើនធំៗទាំង៧ ឬ G7 ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើន១% ទាបជាងកំណើនរបស់ក្រុមប្រទេស BRICS ដែលរំពឹងទទួលបាន៣,៦%នៅឆ្នាំនេះ។

ប្រភពដដែលបានបន្តថា ទោះបីជាប្រទេសភាគច្រើនត្រូវបានព្យាករណ៍ថាមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ ទាបជាង ឆ្នាំ២០២៣ ក៏ដោយ តែក្រុមប្រទេស BRICS នៅតែត្រូវបានគេព្យាករថា នឹងសម្រេចបានកំណើនជាមធ្យមខ្ពស់ ទោះបីក្រុមប្រទេស G7 មានទំហំ GDP ដល់ទៅ១៥ទ្រីលានដុល្លារធំជាង BRICS ក៏ដោយ។

សម្រាប់ក្រុមប្រទេស G7 សហរដ្ឋអាម៉េរិក ត្រូវព្យាករណ៍ថា នឹងទទួលបានកំណើនរហូតដល់២,៧% ដែលជាសញ្ញានៃកំណើនសេដ្ឋកិច្ចដ៏ល្អសម្រាប់មហាអំណាចមួយនេះ។ កាណាដា រំពឹងថា នឹងទទួលបាន១,២%, ជប៉ុន០,៩%, បារាំង និងអ៊ីតាលី ០,៧%, អង់គ្លេស០,៥% , ហើយអាល្លឺម៉ង់០,២%។

ដោយឡែក សម្រាប់ក្រុមប្រទេស BRICS ក្នុងនោះឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៦,៨%, អេត្យូពីរ៦,២%, ចិន៤,៦%, អេមីរ៉ាតអារ៉ាប់រួម ៣,៥%, អ៊ីរ៉ង់៣,៣%, រុស្ស៊ី៣,២%, អេស៊ីប៣%, អារ៉ាប់ប៊ីសាអូឌីត ២,៦%, ប្រេស៊ីល២,២%, និងអាហ្រ្វិកខាងត្បូង០,៩%។

អ្វីដែលជាស្ថិតិគួរឲ្យកត់សម្គាល់នោះ គឺកំណើនសេដ្ឋកិច្ចនៅរុស៊្សី។ អ្នកវិភាគបានឲ្យដឹងថា ទោះបីជារងនូវទណ្ឌកម្មសន្ធឹកសន្ធាប់ពីបស្ចិមប្រទេស និងសហរដ្ឋអាម៉េ​រិកដោយសារតែការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនក៏ដោយ ប៉ុន្តែប្រទេសនេះហាក់កំពុងតែបន្សាំខ្លួនយ៉ាងប្រសើរនៅក្នុងចរន្តសេដ្ឋកិច្ចពិភពលោក៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ រកចំណូលពីវិស័យទេសចរណ៍បានជិត៤ពាន់លានដុល្លារ ពីសង្ក្រាន្តឆ្នាំថ្មី២០២៤

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ ដែលមានរយៈពេល៣សប្តាហ៍នៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ រកចំណូលពី…

វៀតណាមរកចំណូលបានជិត២ពាន់លានដុល្លារ ពីការនាំចេញបន្លែ និងផ្លែឈើ នៅ៤ខែឆ្នាំនេះ

ព័ត៌មាន
ត្រឹមតែរយៈពេល ៤ខែដើមឆ្នាំ២០២៤ វៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា បាននាំចេញបន្លែ និង ផ្លែឈើទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់រហូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ