វិស័យស្រូវអង្ករ

តើកន្ទក់ និងចុងអង្ករមានទីផ្សារប្រែប្រួលបែបណាក្រោយស្រូវមានការធ្លាក់ថ្លៃ?


កន្ទក់ និងចុងអង្ករ ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់បម្រើឱ្យការផលិតចំណីសត្វ និងផលិតផលផ្សេងៗ ត្រូវបានរោងម៉ាស៊ីនកិនស្រូវផ្គត់ផ្គង់ឱ្យក្រុមហ៊ុនផលិតក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសជិតខាង។ មកដល់ពេលនេះ កន្ទក់ និងចុងអង្ករ ត្រូវបានរោងម៉ាស៊ីនកិនស្រូវលក់ចេញក្នុងតម្លៃចន្លោះពី៧០០រៀលទៅ១ពាន់រៀលក្នុង១គីឡូក្រាមអាស្រ័យទៅលើគុណភាព។ បើតាមការអះអាងរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ តម្លៃនេះប្រហាក់ប្រហែលនឹងឆ្នាំមុន តែមានការធ្លាក់ចុះបន្តិចបើធៀបនឹង៣ឆ្នាំមុន ដែលអាចលក់បានចន្លោះពី១,២០០ទៅ១,៣០០រៀលក្នុង១គីឡូក្រាម។
វិស័យស្រូវអង្ករ
ដោយ

ម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយកន្លែងស្ថិតក្នុងខេត្តបាត់ដំបង បានឱ្យដឹងថា មកដល់ពេលនេះ កន្ទក់អាចលក់បានក្នុងតម្លៃចន្លោះពី៧០០រៀលទៅជាង៨០០រៀលក្នុង១គីឡូក្រាម ខណៈចុងអង្ករអាចលក់បានក្នុងតម្លៃចន្លោះពី៩០០រៀលទៅ១ពាន់រៀលក្នុង១គីឡូក្រាម ពោលគឺអាស្រ័យលើគុណភាព។ បើតាមការអះអាងរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ តម្លៃកន្ទក់ និងចុងអង្ករនៅឆ្នាំនេះប្រហាក់ប្រហែលនឹងឆ្នាំមុន តែធៀបនឹង៣ឆ្នាំមុនមានការធ្លាក់ចុះបន្តិចដោយកាលណោះអាចលក់បានចម្លោះពី១,២០០ទៅ១,៣០០រៀលក្នុង១គីឡូក្រាម។ បើតាមម្ចាស់រោងម៉ាស៊ីនកិនស្រូវរូបនេះ កន្ទក់ និងចុងអង្ករត្រូវបានគេយកទៅប្រើប្រាស់ជាចំណីសត្វ នឹងអាចកែច្នៃជាផលិតផលផ្សេងទៀតផងដែរ ខណៈមកដល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវរបស់លោកពុំមានការកកស្ទះកន្ទក់ និងចុងអង្ករនៅក្នុងឃ្លាំងនោះទេ។

​ស្រដៀងគ្នានេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា តម្លៃកន្ទក់ និងចុងអង្ករមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈទីផ្សារវិញត្រូវបានក្រុមហ៊ុនប្រមូលទិញកែច្នៃធ្វើជាចំណីសត្វ និងផលិតផលផ្សេងៗ។ ហើយក្រៅពីនេះ ក៏មានការនាំចេញទៅទីផ្សារប្រទេសវៀតណាម ផងដែរ។ បើតាមអ្នកជំនាញរូបនេះ តម្លៃកន្ទក់ និងចុងអង្ករអាចមានការឡើងចុះ គឺអាស្រ័យលើការនាំចូលវត្ថុធាតុដើមដូចពោត និងកាកសណ្ដែកជាដើម​។

​សូមបញ្ជាក់ថា កន្ទក់ និងចុងអង្ករ គឺជាវត្ថុធាតុដើមសម្រាប់កែច្នៃធ្វើជាចំណីសត្វ និងផលិតផលផ្សេងៗ។ ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កន្ទក់ និងចុងអង្កររបស់កម្ពុជា ក៏ត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ ផងដែរ។ កាលពី៣ទៅ៤ឆ្នាំមុនកន្ទក់ និងចុងអង្ករអាចលក់បានក្នុងតម្លៃចន្លោះពី១,២០០ទៅ១,៣០០រៀលក្នុង១គីឡូក្រាម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករ៖ រោងម៉ាស៊ីនកិនស្រូវមិនអាចទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារអន្តរជាតិ នោះទេ ដ្បិតអាចធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យបំណុល

កាលពីកន្លងទៅថ្មីៗរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកា៤០លានដុល្លារជួយអន្តរាគមន៍ទីផ្សារស្រូវដល់កសិករ ដែលជួបបញ្ហាស្រូវធ្លាក់ថ្លៃ និងខ្វះឈ្មួ…

តើអចលនទ្រព្យប្រភេទណាខ្លះ ដែលនៅតែមានតម្រូវការនាពេលបច្ចុប្បន្ន?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានអះអាងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ មកទល់ពេលនេះពុំទាន់មានភាពល្អប្រសើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ