ធនាគារជាតិ ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦% នៅឆ្នាំ២០២៣

ធនាគារជាតិ បន្ដព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦% នៅឆ្នាំ២០២៣ ទោះបីស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន


ធនាគារជាតិនៃកម្ពុជា អះអាងថា ស្ថានភាពអំណោយផលក្នុងស្រុក និងកំណើនតម្រូវការខាងក្រៅ បានជួយគាំទ្រឱ្យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ បន្តងើបឡើងក្នុងអត្រា ៥,១% ខណៈនៅក្នុងឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តសម្រេចបានក្នុងរង្វង់៦% បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយចុះ។
ធនាគារជាតិ បន្ដព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦% នៅឆ្នាំ២០២៣ ទោះបីស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន40

ធនាគារជាតិនៃកម្ពុជា រំពឹងកំណើននេះសម្រេចបាន ដោយសារពីកំណើនក្នុងវិស័យសំខាន់ៗមួយចំនួន រួមមានវិស័យកាត់ដេរ វិស័យទេសចរណ៍ វិស័យកសិកម្ម និង វិស័យសំណង់និងអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅដើមខែមករាឆ្នាំ២០២៣។

បើតាមធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជាដែលរំពឹងថា នឹងសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ គឺត្រូវបានគាំទ្រដោយកំណើននៃវិស័យជន្ទល់សេដ្ឋកិច្ចសំខាន់ៗដូចជា កំណើនក្នុងវិស័យកាត់ដេរ ៦,៩% និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើន ១៤,៣% ខណៈ វិស័យទេសចរណ៍រំពឹងកើន ១៨,៥% ជាមួយនឹងការបង្កើនកំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ការតភ្ជាប់ជើងហោះហើរមកកម្ពុជាជាលំដាប់ និងការកើនឡើងទេសចរចិនក្រោយការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។ រីឯ វិស័យកសិកម្មរំពឹងថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា១,១% ដោយសារតែមានការគាំទ្រដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងការដករបាំងពន្ធនាំចូលអង្ករកម្ពុជាទៅកាន់អឺរ៉ុបជាដើម។

យ៉ាងណាមិញ សម្រាប់វិស័យសំណង់ត្រូវបានធនាគារជាតិរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា ១,៧% ខណៈវិស័យអចលនទ្រព្យនឹងកើនឡើង ១,២% ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីត ដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។

ដោយឡែក សម្រាប់ស្ថានភាពអតិផរណានៅឆ្នាំ២០២៣វិញ ធនាគារជាតិនៃកម្ពុជាគូសបញ្ជាក់ថា អានឹងប្រឈមភាពមិនប្រាកដប្រជា ដោយសារតែការអូសបន្លាយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

ចំពោះស្ថិរភាពទីផ្សារហិរញ្ញវត្ថុវិញ ការរឹតត្បិតទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយការដំឡើងអត្រាការប្រាក់គោលនៅតាមធនាគារកណ្ដាលនៅបណ្ដាប្រទេសធំៗជាច្រើន នឹងបន្ថយលទ្ធភាពទទួលបានកម្ចីពីក្រៅប្រទេសរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យឯកជន។ ត្រង់ចំណុចនេះ ធនាគារជាតិក៏បានសង្កត់ធ្ងន់ដែរថា វាក៏អាចនឹងធ្វើឲ្យអត្រាការប្រាក់នៅកម្ពុជាកើនឡើងផងដែរ ប្រសិនបើការរឹតត្បិតនេះ មានរយៈពេលយូរនាពេលខាងមុខ ហើយវាក៏នឹងអាចនាំឲ្យទុនបម្រុងអន្តរជាតិប្រឈមនឹងសម្ពាធជាច្រើន។ យ៉ាងណាក៏ដោយចុះ បច្ចុប្បន្ន ទុនបម្រុងរបស់កម្ពុជានៅមានកម្រិតគ្រប់គ្រាន់សម្រាប់ធានាដល់ការនាំចូលទំនិញ និងសេវាកម្មបានរយៈពេល៧ខែ ដោយសារតែមានកំណើនលំហូរនៃវិនិយោគផ្ទាល់ពីបរទេស ការនាំចេញ ទេសចរណ៍ និងការបង្វែរចូលនានា៕




អត្ថបទបន្ទាប់


ទីបំផុត ប៉ាគីស្ថានទទួលបានជំនួយ ៩ ពាន់លានដុល្លារសម្រាប់ការស្ដារប្រទេសឡើងវិញ

ព័ត៌មាន
កាលពីថ្ងៃចន្ទទី០៩មករា បណ្ដាប្រទេស និងស្ថាប័នអន្តរជាតិជាច្រើនបានចូលរួមសន្និសិទ នៅការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ហើយបានយល់ព្…

ការបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរ នឹងអាចយឺតជាងផែនការ ខណៈមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យវាយតម្លៃ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតម្លៃប្រមាណ ៨៨០លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ