ទីផ្សារអង្ករ

តើមានកត្តាអ្វីទាញទម្លាក់តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ឱ្យធ្លាក់ចុះខ្លាំងនៅដើមឆ្នាំនេះ?


ស្របពេលផលិតកម្មស្រូវនៅលើពិភពលោកត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនដល់៥៣០លានតោន ពោលគឺមានកំណើនប្រមាណ៣លានតោន បើធៀបនឹងបរិមាណផលិតកម្មស្រូវនៅរដូវប្រមូលផលលើកមុន តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ នៅដើមឆ្នាំ២០២៥ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express តម្លៃអង្កររបស់វៀតណាម នៅពេលនេះបានធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
ទីផ្សារអង្ករ
ដោយ

តម្លៃអង្ករបាក់៥% របស់វៀតណាម បានធ្លាក់ចុះមកត្រឹម៤៣៤ដុល្លារក្នុង១តោន ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យកសិករវៀតណាម មានការរអ៊ូរទាំយ៉ាងខ្លាំង។ តម្លៃអង្ករបាក់៥% របស់ប្រទេសនេះ ឥឡូវមានតម្លៃទាបជាងដៃគូប្រកួតប្រជែងធំៗដូចជាប្រទេសថៃ ដែលមានតម្លៃ៤៧៩ដុល្លារ, ប៉ាគីស្ថាន តម្លៃ៤៤៨ដុល្លារ និងឥណ្ឌា តម្លៃ៤៤០ដុល្លារ។

កសិករវៀតណាម កំពុងស្រែកថ្ងូរដោយសារស្រូវធ្លាក់ថ្លៃខ្លាំងពេក ហើយបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើតម្លៃបន្តធ្លាក់បន្ថែមទៀតកសិករវៀតណាម អាចប្រឈមមុខនឹងការខាតបង់ជាក់ជាមិនខាន។ នៅពេញ១ឆ្នាំ២០២៤ កន្លងទៅ វៀតណាមអាចនាំចេញអង្ករបានប្រមាណជាង៩លានតោន ដោយសារឥណ្ឌារឹតត្បិតការនាំចេញនៅប៉ុន្មានខែដើមឆ្នាំ ក្រោយបារម្ភពីសន្តិសុខស្បៀងនៅក្នុងប្រទេស​។ ប៉ុន្តែចាប់ពីខែសីហា​មក ឥណ្ឌាបានលុបចោលបម្រាមនេះវិញ ដែល​គេរំពឹងថា ឥណ្ឌាអាចនឹងនាំចេញអង្ករបានចន្លោះពី២១ ទៅ២២លានតោន នៅឆ្នាំ២០២៥ នេះ។

ការប្រកួតប្រជែងពីឥណ្ឌា គឺជារឿងមួយ ប៉ុន្តែការកើនឡើងផលិតកម្មស្រូវ ដែលជាប្រភពដើមនៃអង្ករនៅលើពិភពលោកក៏ជាមូលហេតុមួយធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះផងដែរ។

បើយោងតាមការិយាល័យកសិកម្មអាម៉េរិក ការប្រមូលផលស្រូវនៅក្នុងរដូវប្រមូលផលនៅឆ្នាំនេះត្រូវបានរំពឹងថា នឹងកើនឡើងជាង៣លានតោន ដែលនាំឲ្យបរិមាណស្រូវពិភពលោកសរុបនឹងឡើងដល់៥៣០ លានតោន ដូច្នេះប្រទេសមួយចំនួននឹងកាត់បន្ថយ ឫលុបចោលការនាំចូលអង្ករ។

នៅក្នុងស្ថានភាពបែបនេះ កាសែតបាងកកប៉ុស្តិ៍របស់ថៃ បានរាយការណ៍ថា ដើម្បីរក្សាសក្តានុពលទីផ្សារអង្ករ រដ្ឋាភិបាលថៃ ដែលនាំចេញបានជិត១០លានតោន កាលពីឆ្នាំមុន នឹងជួបប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី១៧ ខែមករា ខាងមុខនេះ ដើម្បីសម្លឹងរកច្រកកាត់បន្ថយថ្លៃដើមលើការកែច្នៃអង្ករ ដើម្បីសម្រួចលទ្ធភាពប្រកួតប្រជែង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ទីផ្សារមូលបត្របំណុលពិភពលោកកំពុងធ្លាក់ចូលក្នុងស្ថានភាពចលាចល ដែលនេះបង្ហាញថា ឆ្នាំ២០២៥ នឹងមានបញ្ហាប្រឈមធំៗគួរឱ្យព្រួយបារម្ភ

មូលបត្របំណុលរដ្ឋាភិបាលលនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក បានហក់ឡើងស្រឺតៗ ទោះបីធនាគារកណ្ដាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប…

តើសហភាពអឺរ៉ុប កំពុងប្រឈមនឹងបញ្ហាអ្វីនៅក្នុងទីផ្សារការងារ?

សហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងកង្វះធនធានមនុស្សសម្រាប់បម្រើការងារនៅតាមទីក្រុងមួយចំនួន ក្រោយតម្លៃលំនៅឋានឡើងថ្លៃ បានជំរុញឱ្យពលរដ្ឋចាកចេញពីទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ