ស្រូវឡើងថ្លៃធ្វើឱ្យកសិករកិច្ចសន្យាមួយចំនួនប្ដូរចិត្តលក់ឱ្យឈ្មួញផ្សេង

ស្រូវឡើងថ្លៃកំពុងជំរុញឲ្យកសិករមួយចំនួនបំពានកិច្ចសន្យាទិញ-លក់ជាក្រុមហ៊ុន


សកម្មភាពឈ្មួញចុះទិញស្រូវសើមដល់វាលស្រែក្នុងតម្លៃខ្ពស់ បានជំរុញឱ្យកសិករមួយចំនួនកំពុងបំពានកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយក្រុមហ៊ុន និងរោងម៉ាស៊ីនមួយចំនួន។ សម្រាប់អ្នកជំនាញក្នុងវិស័យស្រូវអង្ករ ការលក់ចេញដោយបំពានកិច្ចព្រមព្រៀងបានបង្កឱ្យមានទាំងផលវិជ្ជមាន និងអវិជ្ជមាន ខណៈការឡើងថ្លៃស្រូវនេះបានជំរុញធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនហាក់រារែកក្នុងការទិញស្រូវសម្រាប់កិន។
ស្រូវឡើងថ្លៃធ្វើឱ្យកសិករកិច្ចសន្យាមួយចំនួនប្ដូរចិត្តលក់ឱ្យឈ្មួញផ្សេង
ដោយ

គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្រូវសើមនៅតាមវាលស្រែ ប្រភទ អូអ៊ឹម មានតម្លៃទាបប៉ផុតក៏១.២២៥រៀលក្នុង១គីឡូក្រាមដែរ ខណៈស្រូវសែនក្រអូបមានតម្លៃរហូតដល់១,៣៨០រៀលក្នុង១គីឡូក្រាម។

សកម្មភាពទិញ-លក់ស្រូវតាមកិច្ចសន្យាត្រូវបានអ្នកតាមដានសង្គេតឃើញមានបញ្ហាខ្លះៗហើយ ក្រោយពេលទីផ្សារស្រូវត្រូវបានឡើងថ្លៃនិងមានកសិករមួយចំនួនប្រមូលផលយកទៅលក់ឱ្យអ្នកផ្សេងដែលចាំទទួលទិញដល់វាលស្រែ ដើម្បីនាំចេញទៅក្រៅប្រទេស។ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជាកតសម្គាល់ឃើញថា កសិករហាក់ទទួលបានផលចំណេញច្រើនពីការស្រែនៅឆ្នាំនេះ បន្ទាប់ពីតម្លៃស្រូវបានហក់យ៉ាងកំហុក ក្រោយឈ្មួញមកពីប្រទេសជិតខាងបានសម្រុកនាំគ្នាមកប្រមូលទិញស្រូវនៅកម្ពុជា ដើម្បីយកទៅកែច្នៃលក់បន្ត។ ស្រូវឡើងថ្លៃនេះ វាក៏បានជំរុញឲ្យតម្លៃអង្ករហក់ឡើងខ្ពស់ទៅតាមនឹងដែរ ដែលកំពុងបង្កជាក្តីបារម្ភដល់អ្នក ដែលមិនផលិតស្រូវ។ ហើយបញ្ហានេះក៏ជាហេតុធ្វើឲ្យរោងម៉ាស៊ីនគិនស្រូវនៅកម្ពុជាមានការរារែកក្នុងការទិញស្រូវច្រើនសម្រាប់កិនផងដែរ។
សម្រាប់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ឈ្មួញមកពីប្រទេសជិតខាងសម្រុកចូលមកទិញស្រូវដល់កម្ពុជាមានចំនួនច្រើននៅមួយរយៈកន្លងមកនេះ បានបង្កឱ្យមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមាន គឺប្រជាកសិករទទួលបានប្រាក់ចំណេញខ្ពស់ ខណៈផលអវិជ្ជមាន គឺធ្វើប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ ដែលមិនផលិតស្រូវ ក៏ដូចជាអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចសន្យាទិញលក់ស្រូវរវាងក្រុមហ៊ុន និងកសិករមួយចំនួន។
ជាមួយគ្នានេះលោក យ៉ន សុវណ្ណ អគ្គនាយកក្រុមហ៊ុន បាយ័ន សៀរៀល បានមានប្រសាសន៍ថា ជាទូទៅតម្លៃកសិផលតែងឡើងថ្លៃនៅពេលមានតម្រូវចាំបាច់ ហើយក្នុងករណីកសិករដែលធ្វើកិច្ចសន្យាជាមួយភាគីអ្នកទិញ ប៉ុន្តែពួកគេមិនលក់ឱ្យតាមកិច្ចព្រមព្រៀងនោះពួកគេអាចប្រឈមបញ្ហាកិត្តិយសមិនល្អទៅថ្ងៃខាងមុខ។
ឧកញ៉ា ចាន់ សុឃាំង បានឱ្យដឹងបន្តថា ផលិតផលកសិកម្មឡើងថ្លៃតែងធ្វើឱ្យមានឧបសគ្គខ្លះដល់អ្នកទិញតាមកិច្ចសន្យា ដោយសារកសិករពុំបានយកផលកសិកម្មទៅលក់ឱ្យដៃគូតាមកិច្ចព្រមព្រាងហើយបែរជាយកទៅលក់ឱ្យអ្នកផ្សេងទៅវិញ។
បើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ស្រូវសើមនៅតាមវាលស្រែ ប្រភេទអូអ៊ឹមមានតម្លៃទាប ក៏ចំនួន១.២២៥រៀលដែរក្នុង១គីឡូក្រាម ខណៈស្រូវ សែនក្រអូប មានតម្លៃរហូតដល់១.៣៨០រៀលក្នុង១គីឡូក្រាម។
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្លាប់បានឱ្យដឹងថា ការដាំដុះស្រូវនៅកម្ពុជាកាលពីឆ្នាំ២០២២ បានលាតសន្ធឹងលើផ្ទៃដីជាង៣លាន៤សែនហិកតា ស្មើនឹងជាង១១០ភាគរយ នៃផែនការប្រចាំឆ្នាំ ដែលមានទិន្នផលសរុបរហូតដល់១១,៦២លានតោន៕




អត្ថបទបន្ទាប់


តើបញ្ហាសមុទ្រចិនខាងត្បូងដែលគេប្រដូចទៅនឹងដុំថ្មក្តៅនៅក្នុងតំបន់ នឹងក្លាយជាដំឡូងក្តៅ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ឬយ៉ាងណា?

ព័ត៌មាន
អាស៊ាន និងចិនបានយល់ព្រមនឹងបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិ ទាក់ទងនឹងសមុទ្រចិនខាងត្បូង នៅក្នុងរយៈពេលបីឆ្នាំ។ តើបញ្ហាដ៏រសើបនេះពិតជានឹងត្រូវ…

ក្រុមអ្នកជំនាញរំពឹងអ្វីខ្លះពីបេសកម្មក្រៅប្រទេសលើកដំបូងរបស់នាយករដ្ឋមន្រ្តីកម្ពុជាថ្មី ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី?

ព័ត៌មាន
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាថ្មី បានដឹកគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ