បញ្ហាសមុទ្រចិត្តខាងត្បូង

តើបញ្ហាសមុទ្រចិនខាងត្បូងដែលគេប្រដូចទៅនឹងដុំថ្មក្តៅនៅក្នុងតំបន់ នឹងក្លាយជាដំឡូងក្តៅ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ឬយ៉ាងណា?


អាស៊ាន និងចិនបានយល់ព្រមនឹងបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិ ទាក់ទងនឹងសមុទ្រចិនខាងត្បូង នៅក្នុងរយៈពេលបីឆ្នាំ។ តើបញ្ហាដ៏រសើបនេះពិតជានឹងត្រូវបញ្ចប់ និងសម្រេចបាននូវក្រមប្រតិបត្តិមួយផ្លូវការ ដើម្បីដោះស្រាយបញ្ហាបានដែរ ឫទេនៅក្នុងរយៈពេល៣ ឆ្នាំ? ទោះបីជានេះគ្រាន់តែជាការប្តេជ្ញាចិត្តរវាងចិន និងអាស៊ានក៏ពិតមែន ប៉ុន្ដែ វាគឺជាព័ត៌មានដ៏សុទិដ្ឋិនិយមួយ សម្រាប់តំបន់ ក្រោយពេលដែលកម្ពុជាអាចសម្រេចបាននូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅក្នុងសមុទ្រចិនខាងត្បូង (DOC) កាលពីឆ្នាំ២០០២ កន្លងមក ។
អាស៊ាននិងចិនប្តេជ្ញាបញ្ចប់ការចរចាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងត្រឹម៣ឆ្នាំ

លោក រ៉ូលីយ៉ាន់ស៊ីយ៉ាស ស៊ូមីរ៉ាត (Rolliansyah Soemirat) ប្រធានលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខអាស៊ាននៅក្រសួងការបរទេសឥណ្ឌូនេស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអង់តារ៉ាថា អាស៊ាន និងចិនបានព្រមព្រៀងបញ្ចប់ការចរចាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (CoC) ក្នុងរយៈពេលបីឆ្នាំ។
ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានរបស់ខ្លួននៅឆ្នាំនេះ ឥណ្ឌូនេស៊ីបានផ្តួចផ្តើមគំនិតដើម្បីពន្លឿនការចរចា CoC ស្តីពី ជម្លោះសមុទ្រចិនខាងត្បូង ហើយ គោលការណ៍ណែនាំសម្រាប់ការពន្លឿនកិច្ចការនេះត្រូវបានអនុម័តរូចហើយ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនលោក វ៉ាង យី នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៣ ។

លោក ស៊ូមីរ៉ាត បាននិយាយថា ឆ្លងតាមលទ្ធផលនោះ គោលការណ៍ដែលបានឯកភាពនៅថ្ងៃទី ១៣ ខែ កក្កដា កន្លងទៅ នឹងត្រូវបានអនុម័តដោយមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិននៅទីក្រុងហ្សាកាតានៅថ្ងៃទី ៦ ខែកញ្ញាខាងមុខ។

លោកបានអះអាងនៅក្នុងសម្រង់សំដីដើមថា "នេះជាទស្សនៈដ៏សុទិដ្ឋិនិយម ហើយគ្រប់គ្នាបានយល់ព្រមឱ្យមានការកំណត់ពេលវេលាដើម្បីបញ្ចប់ ក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង ក្នុងរយៈពេលបីឆ្នាំ" ។
CoC ឫ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ត្រូវបានគេរំពឹងថា ជាក្រមប្រតិបត្តិ ដែលឆ្លុះបញ្ចាំងពីបទដ្ឋានអន្តរជាតិ គោលការណ៍ និងវិធានដែលស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីបង្កើតស្ថិរភាព សុវត្ថិភាព និងសន្តិភាពនៅតំបន់សមុទ្រចិនខាងត្បូង។
បន្ថែមពីលើការចរចាស្តីពីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ប្រទេសឥណ្ឌូនេស៊ី នឹងបន្តជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការដែនសមុទ្រជាក់ស្តែង រវាងអាស៊ាន និងចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីគាំទ្រ និងរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
សូមបញ្ជាក់ថា ភាគីជម្លោះនៅសមុទ្រចិនខាងត្បូង រូមមាន ចិន ប្រ៊ុយណេរ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិនព្យាយាមដោះហានិភ័យបំណុលក្នុងស្រុក ជាមួយនឹងការដាក់ចេញគម្រោងហិរញ្ញប្បទានឡើងវិញចំនួន ២០០ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសចិនគ្រោងនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលមូលដ្ឋានមួយចំនួនទាញយកប្រយោជន៍ពីគម្រោងនៃការបញ្ចេញមូលបត្របំណុលពិសេសថ្មីមួយសម្រាប់ការរៀបចំហិរញ្ញប្បទានឡ…

ស្រូវឡើងថ្លៃកំពុងជំរុញឲ្យកសិករមួយចំនួនបំពានកិច្ចសន្យាទិញ-លក់ជាក្រុមហ៊ុន

ព័ត៌មាន
សកម្មភាពឈ្មួញចុះទិញស្រូវសើមដល់វាលស្រែក្នុងតម្លៃខ្ពស់ បានជំរុញឱ្យកសិករមួយចំនួនកំពុងបំពានកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយក្រុមហ៊ុន និងរោងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ