ក្រុមហ៊ុន RMA

ទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន RMA ធ្លាក់ចុះជាង៣០% នៅត្រីមាសទី១ឆ្នាំនេះ


កត្តាវិបត្តិសេដ្ឋកិច្ច បានទាញទម្លាក់ទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន RMA Cambodia ឱ្យធ្លាក់ចុះប្រមាណជាង៣០% នៅត្រីមាសទី១ឆ្នាំ២០២៤នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីការលក់មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំ RMA Cambodia អះអាងថា ទីផ្សាររថយន្តថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅតែឈរកំពូលតារាង ដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅកម្ពុជា។
ក្រុមហ៊ុន RMA
ដោយ

យោងតាមរបាយការណ៍ប្រចាំត្រីមាសទី១ឆ្នាំ២០២៤ របស់ក្រុមហ៊ុន RMA Cambodia បានបង្ហាញថា ទីផ្សាររថយន្តនៅកម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បានកើនឡើងគួរឱ្យចាប់អារម្មណ៍ ដោយមាន​កំណើនប្រមាណ៤២% បើធៀបនឹងត្រីមាសទី៤នៃឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារលក់​រថយន្តរបស់ RMA Cambodia នៅត្រីមាសទី១ឆ្នាំនេះ បានធ្លាក់ចុះប្រមាណ៣២% បើធៀបនឹងត្រី​មាស​​ដូចគ្នា​កាលពីឆ្នាំមុន ដ្បិតថា ការលក់នៅត្រីមាសទី១ក្នុងឆ្នាំ២០២៣ គឺជាការលក់ប្រចាំត្រីមាស​ដែលមានចំនួនខ្ពស់បំផុតនៅកម្ពុជា។ យ៉ាងណាមិញ ក្នុងកំឡុងត្រីមាសទី១ឆ្នាំនេះ ទីផ្សារទាំងមូល​របស់ RMA Cambodia មានការកើនឡើងប្រមាណ៣៨% បើធៀបនឹងត្រីមាសទី៤នៃឆ្នាំ២០២៣។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ការលក់រថយន្តនៅត្រី​មាស​ទី១​ឆ្នាំនេះ មានការថយចុះ គឺដោយសារកត្តាសេដ្ឋកិច្ច។ តែយ៉ាងណាលោកជឿជាក់ថា ទីផ្សារប្រើ​ប្រាស់​រថយន្តថ្មីនៅកម្ពុជានឹងមានការកើនឡើងកាន់តែច្រើននាពេលខាងមុខ ដោយសារបច្ចុប្បន្នតម្លៃ​រថយន្ត​ថ្មី គឺប្រហាក់ប្រហែលនឹងរថយន្តជជុះ ស្របពេលអ្នកប្រើប្រាស់ភាគច្រើន​មានការយល់ដឹង​កាន់​តែ​​ច្រើនពីអត្ថប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់រថយន្តថ្មី។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការនាំចូល និងការលក់រថយន្តរបស់ក្រុមហ៊ុន RMA Cambodia នៅ​កម្ពុជា មានការធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២២។ ទោះបីការលក់មានការធ្លាក់ចុះក៏ពិតមែន តែលោក ងន សាំង អះអាងថា ទីផ្សាររថយន្តថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅតែឈរកំពូល​តារាង​ដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅកម្ពុជា៕

None



អត្ថបទបន្ទាប់


កម្ពុជា រកចំណូលបានជាង១២៥លានដុល្លាពីការនាំចេញជ័រកៅស៊ូនៅ៤ខែឆ្នាំនេះ ខណៈតម្លៃបានកើនឡើង១០០ដុល្លារក្នុង១តោន

កម្ពុជារកចំណូលបានជាង១២៥លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ នៅ៤ខែឆ្នាំ២០២៤ នេះ មានការកើនឡើងជាង១២% បើធៀប…

ទីបំផុត! សហភាពអឺរ៉ុបអនុម័តច្បាប់ AI ដំបូងបង្អស់របស់ពិភពលោក ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

នៅទីបំផុត សហភាពអឺរ៉ុប បានអនុម័តច្បាប់ដ៏មានសារសំខាន់ដំបូងបង្អស់របស់ពិភពលោកសម្រាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈដែលស្ថាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ