ការកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តី

រាជរដ្ឋាភិបាលស្នើរដ្ឋសភា កែសម្រួលសមាសភាពរដ្ឋមន្ត្រីចំនួន០៤ក្រសួង


កិច្ចប្រជុំវិសាមញ្ញរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានសម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន០៤ ក្រសួងរួមមានក្រសួងយុត្តិធម៌ ក្រសួងធម្មការនិងសាសនា ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍ ខណៈដែលក្រសួងឧស្សាហ៍និងសិប្បកម្មក៏ត្រូវបានផ្លាស់មកជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍វិញ។នេះបើតាមលិខិតផ្លូវការមួយរបស់រាជរដ្ឋាភិបាលដែលបានដាក់ស្នើជូនប្រធានរដ្ឋសភា។
រាជរដ្ឋាភិបាលស្នើរដ្ឋសភា កែសម្រួលសមាសភាពរដ្ឋមន្ត្រីចំនួន០៤ក្រសួង(រូបភាព ផេក គណៈរដ្ឋមន្រ្តី)
ដោយ

ការ​រុះរើ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ជាក់​ថា យោង​ទៅ​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រាជរដ្ឋាភិបាល​។ រដ្ឋមន្ត្រី​តែងតាំង​ថ្មី​ចំនួន​០៤​រូប ដែល​ត្រូវ​ចូលខ្លួន​មក​ជំនួស​រដ្ឋមន្ត្រី​ចាស់​រួម​មាន ឯកឧត្តម កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជំនួស ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍា​នា ឯកឧត្តម ជា វ៉ា​ន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​ត្រូវ​មក​ជំនួស​ឯកឧត្តម ត្រាំ អ៊ី​វ​តឹក  ឯកឧត្តម ឈិ​ត សុ​ខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា ជំនួស​ឯកឧត្តម ហ៊ឹ​ម ឆែម និង​ឯកឧត្តម ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជំនួស​ឯកឧត្តម ពេជ្រ ប៊ុ​ន​ធិ​ន​វិញ​។ ហើយ​រដ្ឋមន្ត្រី​ចាស់​ៗ​ទាំង​០៤​រូប​នេះ នឹង​ត្រូវ​តម្លើង​មក​ជា​ទេស​រដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស​វិញ​៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាម ពន្យារពេលយកពន្ធ ៣,៤ ពាន់លានដុល្លារ ពីអាជីវកម្មដែលរងប៉ះពាល់ដោយ Covid-19

ក្រសួងហិរញ្ញវត្ថុវៀតនាម បានដាក់សំណើសុំពន្យារពេលយកពន្ធ ដែលមានតម្លៃជាទឹកប្រាក់សរុប ៣,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែ ចំពោះអាជីវ…

ឪពុកម្ដាយនិងកូន ០៤នាក់ ឆ្លង​វីរុស​កូវីដ​១៩ ក្រោយ​វិលត្រឡប់​មកពី​ប្រទេស​បារាំង

មនុស្ស ០៤នាក់ ដែលត្រូវជា​ឪពុក ម្ដាយ និងកូន ពោលគឺ​ជាគ្រួសារតែមួយ បានរកឃើញ​ថា វិជ្ជមាន​វីរុស​កូវីដ១៩ ដែលនាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​វីរុស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ