កូវីដ១៩ នៅ​កម្ពុជា៖ ករណី​ឆ្លង​សរុប ១០២នាក់ហើយ គិតត្រឹមថ្ងៃទី 28-3-2020

ឪពុកម្ដាយនិងកូន ០៤នាក់ ឆ្លង​វីរុស​កូវីដ​១៩ ក្រោយ​វិលត្រឡប់​មកពី​ប្រទេស​បារាំង


មនុស្ស ០៤នាក់ ដែលត្រូវជា​ឪពុក ម្ដាយ និងកូន ពោលគឺ​ជាគ្រួសារតែមួយ បានរកឃើញ​ថា វិជ្ជមាន​វីរុស​កូវីដ១៩ ដែលនាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​វីរុស​កូវីដ​១៩ សរុប កើនឡើង​ដល់ ១០២នាក់​ហើយ គិតត្រឹម​ម៉ោង ៧ព្រឹក ថ្ងៃទី២៨ មីនា ២០២០នេះ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពីក្រសួង​សុខាភិបាល។
បច្ចុប្បន្នភាព នៃស្ថានភាពឆ្លងវីរុស​កូវីដ១៩ នៅ​កម្ពុជា
ដោយ

មនុស្ស​ទាំង ០៤នាក់ គឺស្ថិត​ក្នុង​គ្រួសារ​តែមួយ មាន​លំនៅ​នៅ​រាជធានី​ភ្នំពេញ ដែល​បុរស​ជា​ឪពុក​មាន​អាយុ ៦២ឆ្នាំ ស្ត្រី​ជាម្ដាយ អាយុ៦១ឆ្នាំ និងកូនប្រុសអាយុ ៣៩ឆ្នាំ និង​កូន​ស្រី​អាយុ ៣៧ឆ្នាំ ត្រូវ​បាន​ធ្វើ​តេស្ត និង​រក​ឃើញថា វិជ្ជមាន​វីរុសកូវីដ​១៩។ 

ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​នេះបាន​ធ្វើ​ដំណើរទៅ​ប្រទេស​បារាំង ហើយ​ពេល​ត្រឡប់​មក​វិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២០ បុរស​ជាកូនអាយុ ៣៩ឆ្នាំ ក៏ស្រាប់តែមាន​បញ្ហា​សុខភាព​បន្តិច​បន្តួច រីឯ​ក្រុម​គ្រួសារគាត់​ ០៣នាក់ បាន​វិលត្រឡប់​មក​ផ្ទះ​វិញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២០ ក៏មានបញ្ហា​សុខភាព​តិចតួច​ដែរ។ 

បច្ចុប្បន្ន អ្នកជំងឺ​ទាំង ០៤នាក់នេះ កំពុង​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់អង្រែក្រោម រាជធានី​ភ្នំពេញ។ 

ជាសរុប គិតត្រឹមថ្ងៃទី២៨ មីនា ២០២០នេះ ករណី​វិជ្ជមាន​វីរុស​កូវីដ១៩ ដែលបាន​រកឃើញ​ទាំងអស់​នៅ​ទូទាំង​ប្រទេស មានចំនួន ១០២នាក់ ក្នុង​នេះ ស្រី​ ២៧នាក់ និងប្រុស ៧៥នាក់។ ករណី​ព្យាបាល​ជាសះស្បើយ មានចំនួន ១៣នាក់ ក្នុង​នោះរួមមាន បុរស​ជនជាតិ​ខ្មែរ ១១នាក់ បុរស​ជនជាតិ​ចិន ០១នាក់ និង​ស្ត្រីជនជាតិ​អង់គ្លេស ០១នាក់៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលស្នើរដ្ឋសភា កែសម្រួលសមាសភាពរដ្ឋមន្ត្រីចំនួន០៤ក្រសួង

ព័ត៌មាន
កិច្ចប្រជុំវិសាមញ្ញរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បានសម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន០៤ ក្រសួងរួមមានក្រសួងយុត្តិធម៌ ក្រសួងធម្មការនិងសាសនា ក្រសួងម…

ជំនួយ​ពី​Jack Ma! ប្រអប់​សារធាតុ​តេស្ត​រក​មេរោគ​COVID-19​ចំនួន​២​ម៉ឺន​សម្រាប់ ត្រូវ​បាន​ផ្តល់​ឲ្យ​កម្ពុជា

ព័ត៌មាន
នៅថ្ងៃទី២៨មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បានទទួលប្រអប់សារធាតុតេស្តរកមេរោគCOVID-19(Detection Reagent)ចំនួន២០០០០សម្រាប់ ពីស្ថានទូតចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ