វិស័យដឹកជញ្ចូន

រាជរដ្ឋាភិបាលគ្រោងចំណាយ៣៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ចូននៅកម្ពុជា


រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកាចំនួនជាង ៣៦ពាន់លានដុល្លារ ដោយផ្ដោតសំខាន់លើ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ សរុបចំនួន ១៧៤គម្រោង ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ចូននៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។
វិស័យដឹកជញ្ចូន
ដោយ

ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពី​ក្រសួង​ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងស្ថាប័នឯកជនសរុបប្រមាណ ២០០រូប។

នៅក្នុងកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាជាតិ ភស្ដុភារកម្ម ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ស្នើសុំទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលជាផែនការមេថ្នាក់ជាតិថ្មីមួយ ដើម្បីជំរុញឱ្យកម្ពុជា អាចទាក់ទាញការវិនិយោគចូលមកបានកាន់តែច្រើនបន្ថែមទៀត។

ផែនការមេនេះ មានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

គួររំលឹកថា ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះ មានផែនការមេចំនួន៧ សំយោគបញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន ១៧៤គម្រោង ទាំងផ្នែកទន់ និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៣៦ពាន់លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖ វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិភស្តុភារកម្ម វឌ្ឍនភាពផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងវឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ៕

None



អត្ថបទបន្ទាប់


តម្លៃដុំមាសនៅទីផ្សារប្រទេសវៀតណាម ហក់ឡើងដល់ជិតដល់៣ពាន់២រយដុល្លារអាម៉េរិកក្នុងមួយតម្លឹង

និយាយដល់តម្លៃមាសទីផ្សារប្រទេសវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយកម្ពុជា តែងតែបង្កការភ្ញាក់ផ្អើលជាញឹកញាប់ នោះក៏ដោយសារតែមាសនៅក្នុងទីផ្សារនេះ…

ស្ថានភាពនៃអ្នកជាប់បំណុលធនាគារនានានៅក្នុងប្រទេសថៃ កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយបំផុត

ស្ថានភាពនៃអ្នកជាប់បំណុល ឫជាអ្នកដែលខ្ចីឥណទានពីធនាគារនានា នៅក្នុងប្រទេសថៃ កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏ផុយស្រួយបំផុត ប្រសិនបើប្រៀបធៀបទៅនឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ