រុស្ស៊ី-មីយ៉ាន់ម៉ា

រុស្ស៊ីប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយមីយ៉ាន់ម៉ា ក្រោយដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំងនៅទីក្រុងមូស្គូ


មន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ី បានប្រកាសអះអាងថា រុស្ស៊ី និងមីយ៉ាន់ម៉ា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅថែមទៀត។ បន្ទាប់ពី មេដឹកនាំយោធោមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងម៉ូស្គូកាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា។
ស្ស៊ី ប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា

ប៉ុន្ដែ ក្រសួង​ការពារ​រុ​ស្ស៊ី បាន​គូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច របស់​លោក មីន អោ​ង​ឡាំង និង​បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​របស់​រុ​ស្ស៊ី​នោះ គឺជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ មិនមែន​ជា​ជំនួប​ផ្លូវ​រដ្ឋ​នោះ​ទេ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ថ្មី​ៗ​នេះ បាន​ជំរុញ​ឲ្យ​ចិន និង​អាស៊ាន​បន្ដ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា ឱ្យ​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ​នោះ លោក​មីន អោ​ង​ឡាំង ដែល​ជា​មេដឹកនាំ​យោធា​របស់​ប្រទេស​នេះ បាន​ងាក​ទៅ​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​រុ​ស្ស៊ី​កាន់តែ​ខ្លាំង​។ ជាក់ស្ដែង នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ លោក​មីន អោ​ង​ឡាំង បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​រុ​ស្ស៊ី ដោយ​បាន​ជួប​ជាមួយនឹង​មន្ត្រី​កំពូល​ៗ​របស់​រុ​ស្ស៊ី​ផង​ដែរ ខណៈ​ដែល​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​រូប​នេះ កំពុង​ស្វែងរក​ការ​គាំទ្រ​បន្ថែម​ពី​រុ​ស្ស៊ី​កាន់តែ​ខ្លាំង​ថែម​ទៀត នៅ​គ្រា​ដែល​សម្ពាធ​ពី​អន្តរជាតិ​កាន់តែ​មាន​ធ្ងន់​ឡើង​ៗ​។

នៅ​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា ទីក្រុង​ម៉ូ​ស្គូ ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​រុ​ស្ស៊ី ជាមួយ​លោក​មីន អោ​ង​ឡាំង គឺ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្ដែ បាន​បញ្ជាក់​ថា វត្តមាន​របស់​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​រូប​នេះ គឺ​គ្រាន់តែ​ជា​ដំណើរ​ទស្សនកិច្ច​លក្ខណៈ​ឯកជន​តែ​ប៉ុណ្ណោះ​។

ទោះជា​បែប​នេះ​ក្ដី នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​បន្ថែម​ថា កិច្ចប្រជុំ​រវាង​លោក​មីន អោ​ង​ឡាំង និង​មន្ត្រី​កំពូល​ៗ​នៃ​ក្រសួងការពារជាតិ​រុ​ស្ស៊ី គឺ​បាន​បញ្ជាក់​ពី​ការ​តាំងចិត្ត​ទៅ​វិញ​ទៅ​មក ក្នុង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី រវាង​នាយកដ្ឋាន​យោធា​នៃ​ប្រទេស​ទាំង​ពីរ ប្រកបដោយ​ស្ថិរភាព​។

លោក Thomas Andrews អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​មី​យ៉ា​ន់​ម៉ា ធ្លាប់​បាន​និយាយ​ថា រុ​ស្ស៊ី បាន​ផ្គត់ផ្គង់​យន្ដហោះ​គ្មាន​មនុស្ស​បើក ឬ​ហៅ​ថា ដ្រូ​ន សម្រាប់​របប​យោធា​មី​យ៉ា​ន់​ម៉ា ព្រម​ជាមួយនឹង យន្ដហោះ​ចម្បាំង​ចំនួន​២​ប្រភេទ រថពាសដែក​២​ប្រភេទ រួម​ទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផង​ដែរ​។

សូម​បញ្ជាក់​ថា ភាព​វឹកវរ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​កើតឡើង​ឥត​ឈប់​ឈរ ចាប់តាំងពី​មានការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​លើ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោកស្រី​អោ​ង សាន​ស៊ូ​ជី កាលពីដើម​ឆ្នាំ​២០២១​មក​។ រដ្ឋប្រហារ​នេះ ក៏​បាន​បញ្ចប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ទើបបាន​កសាង​ឡើង​មក​អស់​រយៈពេល​១​ទសវត្សរ៍​កន្លង​មកនេះ​។ ជាមួយ​គ្នា​នេះ ការ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​នៅ​មី​យ៉ា​ន់​ម៉ា ក៏​ត្រូវ​បាន​បង្ក្រាប​យ៉ាង​សាហាវ​ឃោ​ឃៅ​ពី​សំណាក់​ក្រុម​យោធា រួម​មានការ​បាញ់​សម្លាប់​ជន​ស្លូតត្រង់​ជា​ច្រើន​ផង​ដែរ​។

អង្គការសហប្រជាជាតិ បាន​និយាយ​ថា តាម​ការ​ស៊ើបអង្កេត​របស់​ខ្លួន​បង្ហាញ​ថា យោធា​មី​យ៉ា​ន់​ម៉ា គឺ​បាន​ប្រព្រឹត្ត​អំពើ​កាប់សម្លាប់​រង្គាល និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ខណៈ​ដែល​ខាង​របប​យោធា​វិញ អះអាង​ថា ពួក​គេ​កំពុង​ស្វែងរក​ការ​ស្ដារ​សន្ដិភាព និង​សណ្ដាប់ធ្នាប់​ប្រទេស​ឡើង​វិញ​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន និង​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) ដាក់​សម្ពាធ​លើ​មេដឹកនាំ​មី​យ៉ា​ន់​ម៉ា ឱ្យ​ត្រឡប់​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ និង​ជំរុញ​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ព្រមព្រៀង​នា​ពេល​កន្លង​មក​។

លោក ប្លី​ន​ខិ​ន បាន​និយាយ​ថា «ការ​គាំទ្រ​ក្នុង​តំបន់​សម្រាប់​ការ​ប្រកាន់ខ្ជាប់​របស់​របប​សឹក​មី​យ៉ា​ន់​ម៉ា​ទៅ​នឹង​ការ​ឯកភាព​លើ​៥​ចំណុច ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អាស៊ាន​នោះ គឺ​មាន​សារៈសំខាន់​បំផុត ប៉ុន្តែ​វា​មិន​បាន​កើតឡើង​នោះ​ទេ​។ ប្រទេស​អាស៊ាន​ចាំបាច់​ត្រូវ​ឱ្យ​របប​នេះ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នោះ គឺ​ត្រូវ​បន្ត​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា និង​ការ​ដោះ​លែង​អ្នកទោស​ជាដើម​»៕




អត្ថបទបន្ទាប់


អាមេរិកក្នុងការបង្កើនមូលនិធិច្រើនជាងមុន៣ដងសម្រាប់ប៉ាស៊ីហ្វិក ក្រោយឃើញចិនបង្កើនឥទ្ធិពលក្នុងតំបន់នោះ

ព័ត៌មាន
អាមេរិក ដែលធ្លាប់តែព្រងើយកន្ដើយដាក់ប្រទេសតូចៗតំបន់សមុទ្រប៉ាស៊ីហ្វិកនោះ ឥឡូវនេះ ហាក់ងាកមកយកចិត្តយកថ្លើមប្រទេសតំបន់នេះឡើងវិញ នៅគ្រាដែលប្រ…

IMF ព្យាករទម្លាក់កំណើនសេដ្ឋកិច្ចអាមេរិកមកនៅត្រឹម២,៣%ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២២

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF កាលពីថ្ងៃអង្គារបានព្រមានថា សេដ្ឋកិច្ចអាមេរិកកំពុងប្រឈមកាន់តែខ្លាំងនៃការធ្លាក់ចូលទៅក្នុងវិបត្តិ។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ