វិស័យអចលនទ្រព្យ

រាជរដ្ឋាភិបាលត្រូវការទុនជាង១ពាន់លានដុល្លារ ដើម្បីដោះបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ


បញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ទទួលការយកចិត្តទុកដាក់ដោះសា្រយយ៉ាងខ្លាំងពីប្រុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់ចេញយន្តការដោះសា្រយជាកញ្ចប់ បង្កើតកម្មវិធីពិសេស និង ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
វិស័យអចលនទ្រព្យ
ដោយ

បច្ចុប្បន្នអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ មានចំនួន៣៦២អគារ ហើយរដ្ឋត្រូវការទុនវិនិយោគបន្ថែមជាង១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់អគារជាប់គាំងទាំងនេះ។

ក្នុងចំណោមអគារទំាងនេះ មានអគារមួយ១៧៦អគារ ត្រូវបានសាងសង់រួចជាស្ថាបពរ តែពុំទាន់ដាក់ដំណើរការ។ យ៉ាងណាមិញរាជរដ្ឋាភិបាល បានកំណត់ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ សំដៅជួយទាក់ទាញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ពិសេសបញ្ហាសំណង់អគារតែម្តង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០១៦មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេសមានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារ ជាសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងស្នាក់នៅ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ជាឆ្នាំដែលពិភពលោករួមទាំងកម្ពុជាជួបប្រឈមនូវបញ្ហាការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យសំណង់អគារជាច្រើននៅក្នុងនេះត្រូវបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់។ បច្ចុប្បន្នខេត្តព្រះសីហនុមានអគារជាប់គាំងសរុបចំនួន៣៦២អគារ និងអគារសាងសង់រួចតែពុំទាន់បានដាក់ដំណើរការមានចំនួន១៧៦។

បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច រាជរដ្ឋាភិបាលត្រូវការទុនជាង១ពាន់១រយលានដុល្លារ ដើម្បីបញ្ជប់ការសាងសង់អគារជាប់គាំងទាំងនេះ។

សូមបញ្ជាក់ថា ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ មានជាអាទិ៍ ការកសាងផ្លូវលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ការកសាងផ្លូវ និង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទូទាំងខេត្ត ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង កាលពីខែមីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវ វិធានការទូទៅ និងវិធានការលើកទឹកចិត្ត សម្រាប់អនុវត្ត រហូតដល់ឆ្នាំ២០២៦។ ជាក់ស្ដែង ថ្មីៗនេះ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សមេ្តចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់ខេត្តព្រះសីហនុ និងបានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ក្នុងខេត្តនេះ ព្រមទាំងបានផ្តល់ការណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត យកចិត្តទុកដាក់បង្កើនការខិតខំពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងខេត្តផងដែរ។

បន្ថែមលើគោលនយោបាយ និងវិធានការខាងលើ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តជាផ្លូវការ«កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤» ដោយពិធីដាក់ឱ្យអនុវត្តកម្មវិធីពិសេសនេះធ្វើឡើងក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃកម្ពុជា៕

None



អត្ថបទបន្ទាប់


វៀតណាមរំពឹងទទួលបានម្រោងផ្លូវដែកធំៗបន្ថែម ក្រោយក្រុមហ៊ុនមួយបោះទុន១០ពាន់លានដុល្លារ

ក្រុមហ៊ុន CT Group កាលពីពេលថ្មីៗនេះបានស្នើសុំបោះទុនវិនិយោគក្នុងទំហំប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿនមួយខ្…

រដ្ឋាភិបាលបញ្ជាឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជនទាំងអស់នៅខេត្តព្រះសីហនុ ក្រោយបារម្ភជាប្រភពនាំឱ្យមានការនាំចូលអាវុធ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើងឯកជនទាំងពីរនៅក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ