ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌា

ឥណ្ឌា នឹងបញ្ចេញផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតម្លៃជាង១,៣ទ្រីលានដុល្លារស្រោចស្រង់សេដ្ឋកិច្ចខ្លួន


ប្រទេសឥណ្ឌា ឆាប់ៗនេះនឹងបញ្ចេញគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ តម្លៃដល់ទៅជាង ១,៣ទ្រីលានដុល្លារអាមេរិក ដោយគម្រោងនេះ នឹងជំរុញដល់សេដ្ឋកិច្ចឥណ្ឌាឲ្យកាន់តែមានសម្ទុះខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនេះ គម្រោងដ៏ធំមួយនេះនឹងជួយបង្កើតការងាររាប់លានកន្លែងសម្រាប់យុវជនឥណ្ឌាផងដែរ។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
ប្រជាជនឥណ្ឌាធ្វើដំណើរលើកំណាត់់ផ្លូវដែរមានការជន់លិចដោយទឹកភ្លៀង

សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា បាន​ស្រុត​ចុះ​ខ្លាំង​ដោយសារ​តែ​មាន​វិបត្តិ​កូ​វី​ដ​-១៩​ផ្ទុះ​រាលដាល​ខ្លាំង ហើយ​នៅ​ឆ្នាំ​សារពើពន្ធ​ដែល​បាន​បិទ​បញ្ចប់​កាលពី​ខែមីនា​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ជាង​៧,៣% ខណៈ​ដែល​ក្រុម​អ្នក​សេដ្ឋកិច្ច​កំពុង​មាន​ក្ដី​បារម្ភ​ថា សេដ្ឋកិច្ច​នឹង​មិន​មានការ​ងើបឡើង​វិញ​លឿន​នោះ​ទេ​។

ទោះ​យ៉ាងណា បើ​តាម​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា ការ​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​នេះ តម្លៃ ជាង ១,៣​ទ្រី​លាន​ដុល្លារ ដែល​គ្រោង​ដាក់​ចេញ គឺជា​ចំណុច​ស្នូល​មួយ​នៃ​ផែនការ ក្នុង​ការ​ទាញ​សេដ្ឋកិច្ច​ឥណ្ឌា​ដែល​បាន​កប់​ផុង​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​ឲ្យ​ស្ទុះ​ងើបឡើង​វិញ​។

ឥណ្ឌា​ជា​ប្រទេស​មួយ​ដែល​មានការ​ផ្ទុះ​រាតត្បាត​កូ​វី​ដ​១៩​យ៉ាង​ខ្លាំងក្លា​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ប៉ុន្ដែ​មក​ទល់​ពេល​នេះ តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​ហាក់​មានការ​ថយ​ចុះ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។

ជុំវិញ​នឹង​ស្ថានភាព​កូ​វី​ដ​-១៩ លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី ក៏​បាន​ថ្លែង​អួត​សរសើរ​ប្រទេស​របស់​ខ្លួន​ថា ប្រទេស​ឥណ្ឌា​មាន​មោទនភាព ដែល​មិន​បាន​ពឹងផ្អែក​លើ​វ៉ាក់សាំង​កូ​វី​ដ​-១៩​ពី​ប្រទេស​ណា​ទាំងអស់​។ លោក​បន្ថែម​ថា បើ​កុំ​តែ​ឥណ្ឌា​មានការ​ផលិត​វ៉ាក់សាំង​ដោយ​ខ្លួនឯង ម្ល៉េះ ស្ថានភាព​ឥណ្ឌា​មិនដឹង​ជា​ទៅ​ដល់​ណា​ហើយ​ទេ​។

ឥណ្ឌា បាន​បញ្ចេញ​វ៉ាក់សាំង​ជាង​៥០០​លាន​ដូ​ស​ហើយ ប៉ុន្ដែ ដំណើរការ​ចាក់​វ៉ាក់សាំង​គឺ​មាន​សភាព​យឺតយ៉ាវ តួយ៉ាង ពលរដ្ឋ​ឥណ្ឌា​ពេញវ័យ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​សម​ក​ទល់​ពេល​នេះ ទើបតែ​មាន​ប្រហែល​១១%​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ករណី​ឆ្លង​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌា​មាន​ក្នុង​រង្វង់​ជាង​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​កាលពី​អំឡុង​មានការ​រាតត្បាត​ខ្លាំង ឥណ្ឌា​ធ្លាប់​មាន​អ្នក​ឆ្លង​ក្នុង​មួយ​ថ្ងៃ​ជាង​៣០​ម៉ឺន​នាក់​ឯណោះ​ក្នុង​មួយ​ថ្ងៃ​។ មក​ទល់​ពេល​នេះ ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង​៣២​លាន​នាក់ និង​អ្នក​ស្លាប់​សរុប​មាន​ជាង​៤៣​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Foxconn គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក និងថៃនៅឆ្នាំ ២០២២

ព័ត៌មាន
ក្រុមហ៊ុនFoxconn ដ៏ធំរបស់កោះតៃវ៉ាន់ ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកផ្គត់ផ្គង់ឲ្យក្រុមហ៊ុអាមេរិក Appleនោះបច្ចុប្បន្នកំពុងសម្…

ចិនចេញមុខបដិសេធជាថ្មីមិនឲ្យ WHO ចូលទៅស៊ើបអង្កេតប្រភពដើមកូវីដ-១៩

ព័ត៌មាន
ប្រទេសចិនបាន បដិសេដជាថ្មីម្តងទៀតចំពោះការបន្តអំពាវនាវរបស់អង្គការសុខភាពពិភពលោក WHO ស្តីអំពីការចូលទៅក្នុងប្រទេសចិនដើម្បីសិក្សា និងស្វែងរកជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ