វិស័យសេដ្ឋកិច្ច

ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដោតខ្លាំងទៅលើវិស័យសេដ្ឋកិច្ច?


គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបមានរយៈពេលត្រឹមតែប្រមាណជាង៥ខែប៉ុណ្ណោះ ប៉ុន្តែគេសង្កេតឃើញថា សកម្មភាព និងសមិទ្ធិផលជាច្រើនបានលេចចេញជាផ្កែផ្កាគួរឲ្យកត់សម្គាល់ ពិសេសទាក់ទងនឹងវិស័យសេដ្ឋកិច្ចតែម្ដង។
ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដោតខ្លាំងទៅលើវិស័យសេដ្ឋកិច្ច?
ដោយ

តើមានមូលហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ និងផ្ដោតខ្លាំងទៅលើវិស័យសេដ្ឋកិច្ច? ឆ្លើយតបនឹងសំណួរនេះ មន្រ្តីជាន់ខ្ពស់ររាជរដ្ឋាភិបាល និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា រាជរដ្ឋាភិបាលកម្ពុជាអណាត្តិទី៧នេះ គឺជារាជរដ្ឋាភិបាលសេដ្ឋកិច្ច ដោយសារនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកន្លងមក សុទ្ធសឹងតែជាកិច្ចការសំខាន់ៗ ដែលផ្ដោតទៅលើការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។ តើយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនាអាណត្តិទី៧នេះ ផ្ដោតសំខាន់ទៅលើអ្វីខ្លះ?

នៅក្នុងកិច្ចសម្ភាស​ពិសេសជាមួយសារព័ត៌មាន ឌីជីថល ខេមបូណូមីស ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវលទ្ធផលផ្លែផ្កាជាច្រើន ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានក្នុងរយៈពេលដ៏ខ្លី និងទឡ្ហីករណ៍ដែលធ្វើឲ្យរាជ រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើវិស័យសេដ្ឋកិច្ច។ បើតាមឯកឧត្តម ប៉ែន បូណា មានទឡ្ហីករណ៍សំខាន់ៗចំនួន៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះភាគច្រើនផ្ដោតសំខាន់លើការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះរួមមាន៖ ទី១-ការអភិវឌ្ឍន៍មូលធនមនុស្ស,ទី២-ពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង, ទី៣-ការអភិវឌ្ឍន៍វិស័យឯកជន និងការងារ, ទី៤-ការអភិវឌ្ឍន៍ដោយចីរភាព ហើយនឹងភាពធន់នឹងបរិយាបន្ន និងទី៥-ការកសាងសង្គម-សេដ្ឋកិច្ចឌីជីថល។

តាមរយៈទឡ្ហីករណ៍ទាំងនេះអាចសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលមានចក្ខុវិស័យច្បាស់លាស់ និងភាពប្រាកដនិយម ដែលផ្ដោតសំខាន់ទៅលើលទ្ធផល ពិសេសការដាក់ចេញនូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមឯកឧត្តម ប៉ែន បូណា នៅអំឡុងឆ្នាំ១៩៩៧ អត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា មានរហូតជាង៥០% ឯណោះ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹមប្រមាណ ១០%ប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ដ្បិតក្នុងរយៈពេលដ៏ខ្លី រាជរដ្ឋាភិបាលនីតិកាលទី៧ នេះទទួលបានលទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែសមិទ្ធិផលផ្លែផ្កាទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវរបស់អតីតថ្នាក់ដឹកនាំកម្ពុជាអាណត្តិទី៦ ដែលកត្តានេះធ្វើឱ្យឯកឧត្តមមានជំនឿថា សេដ្ឋកិច្ចកម្ពុជានឹងមានភាពរីកចម្រើនបន្ថែមទៀតនៅអាណត្តិនេះ។

ទោះបីក្នុងអំឡុងវិបត្តិកូវីដ-១៩កន្លងមក បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបនូវបញ្ហាប្រឈមខ្លាំងយ៉ាងណាក្តី តែបើក្រឡេកមើលពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន ហាក់បានបង្ហាញសញ្ញាណវិជ្ជមានឡើងវិញគួរឲ្យកត់សម្គាល់។ ភាពរឹងមាំ និងភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជានេះ ត្រូវបានប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើអះអាងថា គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាបន្តបន្ទាប់ ដើម្បីជួយ ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសតាមរយៈយុទ្ធសាស្រ្តជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតែម្តង។

សូមបញ្ជាក់ថា ដើម្បីឲ្យប្រទេសកម្ពុជា អាចឈានទៅសម្រេចចក្ខុវិស័យក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ធនាគារពិភពលោកកាលពីពេលថ្មីៗ បានអះអាងថា កម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសម្រាប់រក្សាកំណើនប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រដែលនៅសេសសល់។ បើតាមធនាគារពិភពលោក គន្លឹះសំខាន់ៗ ដើម្បីសម្រេចបានគោលដៅនេះ គឺត្រូវការអនុវត្តទៅលើកត្តាអាទិភាពសំខាន់ៗ ចំនួន៤ រួមមានការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក, ការពង្រឹងជំនាញ និងវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេចក្ដីថ្លែងការណ៍រួមពីឧស្សាហកម្មភេសជ្ជៈមានជាតិសុរានៅកម្ពុជា“ប្រកាសពីការប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់វប្បធម៌ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ”

ព័ត៌មាន
ក្នុងនាមជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា យើងប្តេជ្ញាក្នុងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខ…

ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ២០២៣ ទំហំជិត៧៦ពាន់លានដុល្លារ ស្មើនឹងជាង២ដង នៃ GDP កម្ពុជា

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ការទូទាត់ជាបន្តបន្ទាប់ ដើម្បីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ