សេចក្ដីថ្លែងការណ៍

សេចក្ដីថ្លែងការណ៍រួមពីឧស្សាហកម្មភេសជ្ជៈមានជាតិសុរានៅកម្ពុជា“ប្រកាសពីការប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់វប្បធម៌ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ”


ក្នុងនាមជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា យើងប្តេជ្ញាក្នុងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ខណៈដែលការទទួលទានគ្រឿងស្រវឹងប្រកបដោយបរិយាកាសរីករាយ និងមិត្តភាព ក្លាយជាចំណែកមួយនៃជីវិតដ៏សម្បូរបែបរបស់មនុស្សពេញវ័យជាច្រើននៅទូទាំងពិភពលោក យើងយល់ច្បាស់ និងជឿជាក់យ៉ាងខ្លាំងពីសារៈសំខាន់នៃការទប់ស្កាត់ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណលើសលុបហួសកម្រិត ឬអាចបង្កជាហានិភ័យ។
សេចក្ដីថ្លែងការណ៍រួមពីឧស្សាហកម្មភេសជ្ជៈមានជាតិសុរានៅកម្ពុជា“ប្រកាសពីការប្តេជ្ញារួមគ្នាក្នុងការលើកកម្ពស់វប្បធម៌ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ”
ដោយ

កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរបស់យើង បានកំពុងពង្រីកកាន់តែទូលំទូលាយ រួមទាំងការផ្តល់ព័ត៌មាន​ជូនអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ជាមនុស្សពេញវ័យឲ្យទទួលទានក្នុងបរិមាណសមល្មម បើជ្រើសរើសថានឹងពិសាគ្រឿងស្រវឹង។

ក្នុងនាមជាក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹង យើងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង​ក្នុងការលើកកម្ពស់​វប្បធម៌ទទួលទានគ្រឿងស្រវឹងដោយសុវត្ថិភាព និងមានទំនួលខុសត្រូវ តាមរយៈ​សកម្មភាពដូចជា៖

១. ការទទួលខុសត្រូវលើការធ្វើទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយគ្រឿងស្រវឹង

យើងសូមកោតសរសើរខ្ពស់ចំពោះកិច្ចពិភាក្សាយ៉ាងសកម្មនានារបស់យើងជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការប្រតិបត្តិឧស្សាហកម្មកាន់តែរឹងមាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់។ ការណ៍នេះ យើងបាននិងកំពុងធ្វើការរួមគ្នា ដើម្បីបង្កើតក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រម​ប្រតិបត្តិនេះ​កើតចេញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវដោយសុទ្ធចិត្តរបស់បណ្តាក្រុមហ៊ុនហត្ថលេខី។ គោលបំណងស្នូលរបស់ក្រមប្រតិបត្តិនេះ គឺដើម្បីធានាថារាល់ការធ្វើសកម្មភាពទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា មិនមានការលើកទឹកចិត្ត ឬជំរុញឲ្យមាន​ការប្រើប្រាស់ក្នុងបរិមាណលើសលុបហួសកម្រិត ឬការប្រើប្រាស់គ្រឿងស្រវឹងមិនសមស្របណាមួយ។ លើសពីនេះ ត្រូវរចនា និងរៀបចំសម្រាប់ប្រើប្រាស់តែទៅលើមនុស្សពេញវ័យ ហើយមិនត្រូវរចនា និងរៀបចំក្នុងន័យជំរុញ អូសទាញជាចម្បងសំដៅដល់អនីតិជនឡើយ។ កិច្ចសហការរួមគ្នានេះ មានគោលបំណងធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម និងរាជរដ្ឋាភិបាល ដើម្បីបង្កើត​ទិដ្ឋភាព​នៃការធ្វើទីផ្សារដែលមានការលើកទឹកចិត្តដល់ការផ្សាយពាណិជ្ជកម្មប្រកបដោយទំនួលខុសត្រូវ និងបង្អាក់រាល់ការអនុវត្តទីផ្សារណាដែលនាំឲ្យមានការប្រើប្រាស់ ឬជាវផលិតផលគ្រឿងស្រវឹង​ដោយគ្មាន​ទំនួលខុសត្រូវ។

២. ការដោះស្រាយបញ្ហាអាយុទទួលទានគ្រឿងស្រវឹង

បណ្តាក្រុមហ៊ុនហត្ថលេខី បាននិងកំពុងបន្តជជែកពិភាក្សាអំពីការការពារអនីតិជនមានអាយុក្រោម ១៨ ឆ្នាំ ពីការចូលពាក់ព័ន្ធនឹងផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។ យើងនៅតែបន្តប្តេជ្ញាចំពោះការជឿជាក់របស់យើងថា រូបវន្តបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ មិនគួរទទួលទានគ្រឿងស្រវឹង ហើយយើងក៏បន្តគាំទ្រដល់គោលដៅ​របស់កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ៣.៥ របស់អង្គការ​សហប្រជាជាតិ។ នៅដើមឆ្នាំ ២០២៣ យើងក៏បានចុះផ្សាយពីកិច្ចសហការរួមគ្នារបស់ក្រុមហ៊ុន​ក្នុងវិស័យឧស្សាហកម្មភេសជ្ជៈគ្រឿងស្រវឹង ដែលមានចំណងជើងថា "The Private Sector’s Commitment to Supporting Government Efforts to Protect Individuals Under 18 Years Old from Accessing All Alcoholic Beverages (ដែលប្រែសម្រួលជាភាសាជាតិថា «ការប្តេជ្ញាចិត្តរបស់វិស័យឯកជនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការការពារអនីតិជនមានអាយុក្រោម ១៨ ឆ្នាំ ពីការចូលពាក់ព័ន្ធជាមួយភេសជ្ជៈមានជាតិសុរា») ក្នុងគោលបំណងដើម្បី​ការពារអនីតិជនមានអាយុក្រោម ១៨ ឆ្នាំ ពីការជាវគ្រឿងស្រវឹង និងលើកកម្ពស់ការយល់ដឹងជុំវិញភាពចាំបាច់ ក៏ដូចជាផ្តល់ការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាថាអ្នកផ្តល់សេវាកម្ម ឬលក់ភេសជ្ជៈមាន​ជាតិសុរា ត្រូវបានបណ្តុះបណ្តាលក្នុងការកំណត់ ឬបដិសេធផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់ទាំងឡាយ​ណាដែលជាអនីតិជន។

៣. ការគាំទ្រដល់គំនិតផ្តួចផ្តើមស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងការកាត់បន្ថយឧបទ្ទវហេតុដោយការបើកបរក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង

ក្រុមហ៊ុនហត្ថលេខី បានធ្វើការជាលក្ខណៈបុគ្គល និងសមូហភាពក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការកើនឡើងនៃគ្រោះថ្នាក់ដែលកើតឡើងពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដោយយើងទទួលស្គាល់ពីភាពចាំបាច់ដែលត្រូវតែដោះស្រាយបញ្ហានេះ។ យើងបានកំពុងជជែកពិភាក្សាអំពី​ការពង្រឹង​គោលការណ៍ស្តីពី«ការពិសាគ្រឿងស្រវឹង សូមកុំបើកបរ»ឲ្យបានតឹងរ៉ឹង ដើម្បីចូលរួមបង្កើន​សុវត្ថិភាពចរាចរណ៍។ ការណ៍នេះ រួមបញ្ចូលទាំងការបង្កើតក្រុមការងារសុវត្ថិភាពផ្លូវថ្នល់ ដែលដឹកនាំ​ដោយសភា​ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា (IBC)។ ក្រុមការងារនេះ មានគោលបំណង​បង្កើតភាពជា​ដៃគូជាមួយ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជំរុញគោលដៅដែលមានកំណត់ក្នុងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដោយផ្តោតសំខាន់លើការកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវដែលបណ្តាលមកពីគ្រឿងស្រវឹង ក៏ដូចជាហានិភ័យផ្សេងទៀត។

ក្នុងនាមជាឧស្សាហកម្មភេសជ្ជៈមានជាតិសុរា ដែលមានទំនួលខុសត្រូវក្នុងការចូលរួមជំរុញឥរិយាបថពិសា​ដោយការទទួលខុសត្រូវនៅកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តពង្រឹងភាពជាដៃគូ​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ សូមភាគីពាក់ព័ន្ធ​ទាំងអស់​ចូលរួមជាមួយយើង ក្នុងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយទទួលខុសត្រូវ និងបង្កាផលប៉ះពាល់​នៃការប្រើប្រាស់គ្រឿងស្រវឹងមិនសមស្រប។ តាមរយៈការរួមបញ្ចូលគ្នារវាងធនធានរបស់យើងជាមួយនឹងក្រុមការងារបង្កើតគោលនយោបាយ និយតករ អ្នកជំនាញផ្នែកសុខភាព និងអ្នកជំនាញសង្គម កិច្ចសហការរបស់ពួកយើង នឹងនាំយកការផ្លាស់ប្តូរជាវិជ្ជមាន ក៏ដូចជាបង្កើតវប្បធម៌សុវត្ថិភាព និងពិសាដោយការទទួលខុសត្រូវដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។អត្ថបទបន្ទាប់


ទីផ្សារជ្រូកខ្វៃឆ្នាំនេះហាក់កាក់កបជាងឆ្នាំមុន ខណៈតម្លៃមានការកើនឡើងបន្តិច

ព័ត៌មាន
ក្រុមអាជីវករលក់ជ្រូកខ្វៃនៅផ្សារអូរឫស្សី ហាក់មានភាពមមាញឹកខ្លាំងជាមួយការលក់ជ្រូកខ្វៃជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ។ បើតាមការអះ…

ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដោតខ្លាំងទៅលើវិស័យសេដ្ឋកិច្ច?

ព័ត៌មាន
គិតមកដល់ពេលនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបមានរយៈពេលត្រឹមតែប្រមាណជាង៥ខែប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ