ហេតុអ្វីវិស័យធនាគារ និងហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច?

ហេតុអ្វីវិស័យធនាគារ និងហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់គ្រប់កាលៈទេសៈក្នុងការជំរុញកំណើនសេដ្ឋកិច្ច?


ពេលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធនាគារនិងហិរញ្ញវត្ថុ កាន់តែបង្ហាញនូវសក្ដានុពល និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ពិសេសអំឡុងវិបត្តិកូវីដ១៩ តែម្ដង។
ហេតុអ្វីវិស័យធនាគារ និងហិរញ្ញវត្ថុដើរតួយ៉ាងសំខាន់គ្រប់កាលៈទេសៈក្នុងការជំរុញកំណើនសេដ្ឋកិច្ច?

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអេស៊ីលីដា ភីអិលស៊ី បានអះអាងថា មិនថាសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងស្ថានភាពរីកចម្រើន ឬសេដ្ឋកិច្ចកម្ពុជា​ស្ថិតក្នុងស្ថានភាពលំបា​កយ៉ាងណាទេ វិស័យធនាគារនិងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រោះតែវិស័យធនាគារនិងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នង ដើម្បីទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចរបស់ជាតិ។

ដ្បិតថា សេដ្ឋកិច្ចពិភពលោកបាននិងកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ និងកំពុងប្រឈមនឹងអតិផរណាកើនខ្ពស់ ក៏ដោយចុះ តែសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា នៅតែអាចដំណើរការបានទៅដោយរលូន និងកាន់តែសកម្ម ក្នុងដំណើរការស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យនេះ បានរងផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ៩។ ជុំវិញការចូលរួមពីវិស័យធនាគារនិងហិរញ្ញវត្ថុ ក្នុងសេដ្ឋកិច្ចនេះដែរ ត្រូវបានបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា ជាការពិត មិនថាស្ថិតក្នុងស្ថានភាពបែបណានោះ វិស័យធនាគារនិងហិរញ្ញវត្ថុ នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

បណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា ភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច គឺមានការចូលរួមយ៉ាងសំខាន់ពីវិស័យធនាគារគារ និងហិរញ្ញវត្ថុ ហើយការរីកចម្រើនរបស់វិស័យធនាគារគារនិងហិរញ្ញវត្ថុ ក៏ព្រោះតែសេដ្ឋកិច្ចកម្ពុជា មានភាពលូតលាស់និងរឹងមាំ។ ដូច្នេះ វិស័យទាំងពីរនេះ ពិតជាមិនអាចខ្វះមួយណាបាននោះឡើយ ហើយគឺជាការបំពេញឲ្យគ្នាទៅវិញទៅមក។ នេះជាការបញ្ជាក់របស់បណ្ឌិត អ៊ិន ចាន់នី ដោយលោកបណ្ឌិតបន្តថា ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកបាននិងកំពុងរងផលប៉ះពាល់ និងប្រឈមការកើនឡើងនូវអតិផរណា តែសម្រាប់កម្ពុជា នៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតមួយល្អប្រសើរ ពិសេសទាក់ទងការទប់ស្កាត់ការកើនឡើងនូវតម្លៃទំនិញ ពិសេសតម្លៃប្រេងឥន្ធនៈ ជាដើម។

របាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិបង្ហាញថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានដល់ទៅជាង៧៥ពាន់លានដុល្លារ មានការកើនឡើងជាង១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ឥណទានអតិថិជនមានដល់ទៅជាង៥១ពាន់លានដុល្លារកើនឡើងជាង២៣% ខណៈប្រាក់បញ្ញើអតិថិជនមានដល់ទៅ ៤២ពាន់លានដុល្លារ កើនឡើង១៦%៕




អត្ថបទបន្ទាប់


ផលិតផលកាត់ដេរបង់ក្លាដេសសម្លឹងរកទីផ្សារនៅអាស៊ី ក្រោយតម្រូវការពីលោកខាងលិចធ្លាក់ចុះ

ព័ត៌មាន
ឧស្សាហកម្មសម្លៀកបំពាក់ដ៏ធំរបស់ប្រទេសបង់ក្លា ដែលជាដៃគូប្រជែងដ៏ធំមួយរបស់កម្ពុជានោះ កំពុងស្វែងរកទីផ្សារថ្មីនៅប្រទេសក្នុងតំបន់អាស៊ីដូចជាជប៉ុ…

កម្ពុជាត្រៀមខ្លួនរួចរាល់ សម្រាប់ធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅសប្តាហ៍ក្រោយ

ព័ត៌មាន
នៅសប្តាហ៍ក្រោយនេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ