ថាមពលឥន្ធនៈ

រុស្ស៊ីអះអាងថា ប្រេងខ្លួនភាគច្រើនត្រូវបានបង្វែរទិសនាំចេញទៅប្រទេសមួយចំនួននៅអាស៊ី


ប្រទេសរុស្ស៊ីបានអះអាងថា ការនាំចេញប្រេងរបស់ខ្លួនភាគច្រើនត្រូវបានប្ដូរទិសដៅទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ីមួយចំនួន នៅចំពេលប្រទេសបស្ចិមលោកមួយចំនួនបានរួមដៃគ្នាដាក់ទណ្ឌកម្មទៅលើក្រុងម៉ូស្គូ ដោយសារតែការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនដែលបានអូសបន្លាយពេលជិតឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានបង្វែរការនាំចេញប្រេងរបស់ខ្លួនស្ទើរតែទាំងស្រុងទៅកាន់ប្រទេសចិន និងឥណ្ឌា ហើយប្រាក់ចំណូលរបស់រុស្ស៊ីបានវិលត្រឡប់ទៅរកកម្រិតដូចទៅនឹងកម្រិតនៅឆ្នាំ២០២១ អ៊ីចឹងដែរ។ នេះបើតាមការអះអាងរបស់លោក អាឡិកសានឌឺ ណូវ៉ាក (Alexander Novak) ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទទួលបន្ទុកខាងថាមពល។

លោក ណូវ៉ាក បាននិយាយថា បច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងរងទណ្ឌកម្មមួយចំនួនដែលប្រទេសបស្ចិមលោកបានដាក់ដោយសារតែការវាយលុករបស់ខ្លួនទៅលើអ៊ុយក្រែន ប៉ុន្តែឥឡូវនេះរុស្ស៊ីកំពុងបង្វែរទិសដៅនៃការលក់ប្រេងរបស់ខ្លួនប្រហែល៤៥-៥០%ទៅឱ្យប្រទេសចិន និង៤០% ទៀតទៅឱ្យប្រទេសឥណ្ឌា។

លោក ណូវ៉ាក បានពន្យល់នៅក្នុងបទសម្ភាសជាមួយនឹងទូរទស្សន៍រុស្ស៊ីមួយថា ប្រសិនបើកាលពីមុន រុស្ស៊ីបានផ្គត់ផ្គង់អឺរ៉ុបពីចន្លោះ៤០-៤៥%នៃបរិមាណនាំចេញប្រេងនិងផលិតផលប្រេងសរុបមែននោះ រុស្ស៊ីរំពឹងថា តួលេខនេះនឹងមិនកើនលើសពី៤-៥%នៅចុងឆ្នាំនេះទេ។

លោក ណូវ៉ាក បានអះអាងថា មនុស្សជាច្រើនចង់ទិញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ហើយមនុស្សទាំងនោះ គឺស្ថិតនៅក្នុងប្រទេសនៅតំបន់អាម៉េរិកឡាទីន បណ្តាប្រទេសនៅតំបន់អាហ្វ្រិក និងប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

បើយោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ ប្រាក់ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ីនឹងមានចំនួនជិត៩ពាន់លានរូប្លប្រហែលជាង៩៧ពាន់លានដុល្លារនៅឆ្នាំនេះ គឺវាជិតស្មើនឹងកម្រិតនៅក្នុងឆ្នាំ២០២១ ដែលជាពេលមួយនៅមុនពេលមានការដាក់ទណ្ឌកម្មពីប្រទេសបស្ចិមលោកដោយសារតែការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។

លោក ណូវ៉ាក បានបន្ថែមថា ឧស្សាហកម្មអ៊ីដ្រូកាបូនតំណាងឱ្យ២៧% នៃផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី ហើយការលក់រុស្ស៊ីនៅក្រៅប្រទេសមានចំនួនប្រហែល៥៧% នៃការនាំចេញសរុបរបស់ប្រទេសនេះ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅបង្កើនការនាំចេញឱ្យបាន៦%នៅឆ្នាំ២០២៤ និងរក្សាអតិរេកពាណិជ្ជកម្មឱ្យស្ថិតក្នុងទំហំ១៥ពាន់លានដុល្លារ

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម ដែលមានប្រជាជនប្រមាណ៩៩លាននាក់បានដាក់គោលដៅបង្កើនទំហំការនាំចេញសរុបនៅឆ្នាំ២០២៤ ឱ្យបានប្រហែល៦%ប…

អ្នកវិភាពថា សង្រ្គាមនៅអ៊ុយក្រែន អាចអូសបន្លាយយ៉ាងយូរ៣ឆ្នាំទៀត

សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបានផ្ទុះក្រោយការឃ្លានពានរបស់រុស្ស៊ី ពេញទំហឹងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អាចនឹងបិទបញ្ចប់នៅក្នុងរង្វង់ប្រហែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ