វិស័យដឹកជញ្ជូន

រុស្ស៊ីថ្កោលទោសអាម៉េរិក ចំពោះការរឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិខ្លួន និងទាមទារឱ្យដោះលែងជនជាតិរុស្ស៊ី នៅលើនាវាជាបន្ទាន់


ទីក្រុងមូស្គូ ថ្កោលទោសអាម៉េរិក ចំពោះការចាប់រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិខ្លួន ដែលកំពុងធ្វើដំណើរនៅក្នុងសមុទ្រការ៉ាប៊ីន និងទាមទារឱ្យអាម៉េរិក ដោះលែងជនជាតិរុស្ស៊ី ដែលពួកគេបានចាប់ រួចហើយបញ្ជូនពួកគេឱ្យត្រឡប់មកប្រទេសរុស្ស៊ីវិញជាបន្ទាន់។ កងកម្លាំងអាម៉េរិក បានតាមប្រមាញ់នាវាដឹកប្រេងនេះប្រមាណជិតពីរសប្តាហ៍មកហើយ មុនឈានដល់ការចាប់រឹបអូសកាលពីថ្ងៃទី៧ ខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិស័យដឹកជញ្ជូន
ដោយ

កងកម្លាំងអាម៉េរិក បានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសនាវាដឹកប្រេងមានឈ្មោះថា ម៉ារីណេរ៉ា (Marinera) ដែលបំពាក់ទង់ជាតិរុស្ស៊ី បន្ទាប់ពីតាមប្រមាញ់អស់រយៈពេលជិត២សប្តាហ៍ ខណៈនាវានេះកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹករវាងអ៊ីស្លង់ និងស្កុតលែន។ ការរឹបអូសនាវាដឹកប្រេងនេះ ដោយមានការជួយគាំទ្រពីកងទ័ពជើងអាកាស និងជើងទឹករបស់អង់គ្លេស។

ការបង្ក្រាបនាវាដឹកប្រេងនេះបានកើតឡើងស្របពេលសហរដ្ឋអាម៉េរិក កំពុងព្យាយាមទប់ស្កាត់ការនាំចេញប្រេងឆៅភាគច្រើនរបស់វេណេស៊ុយអេឡា និងនៅថ្ងៃបន្ទាប់ពីកងកម្លាំងពិសេសរបស់អាម៉េរិក ចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់ដ៏ខ្លាំងក្លាមួយទៅលើទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ។

ភ្លាមៗនោះ ក្រសួងដឹកជញ្ជូនរុស្ស៊ី បានអះអាងថា ខ្លួនបានផ្តល់ការអនុញ្ញាតឱ្យនាវានេះប្រើប្រាស់ទង់ជាតិរុស្ស៊ី បណ្ដោះអាសន្នប៉ុណ្ណោះ ហើយបានបន្ថែមថា គ្មានរដ្ឋណាមួយមានសិទ្ធិប្រើកម្លាំងប្រឆាំងនឹងនាវា ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋផ្សេងឡើយ​៕

អត្ថបទ សួន ឡង់ទី​




អត្ថបទបន្ទាប់


មហាសេដ្ឋីល្បីម្នាក់នៅកម្ពុជា កំពុងសិក្សាបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ

មហាសេដ្ឋីល្បីម្នាក់នៅកម្ពុជា កំពុងសិក្សាបង្កើតសួនកសិ-ឧស្សាហកម្មទំហំ៣០០ហិកតានៅខេត្តកំពង់ធំ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត របស់…

តើលោក ត្រាំ ប្រុងលេងសន្លឹកបៀរអ្វីជាមួយនឹងមេដឹកនាំកូឡុំប៊ី?

ប្រទេសនានានៅលើពិភពលោកដែលបានតាមដានស្ថានការណ៍រវាងអាម៉េរិក និងកូឡុំប៊ី កំពុងឆ្ងល់ថា តើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងលេងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ