រុស្ស៊ីទាមទារឱ្យកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែនត្រូវតែហាមឃាត់អ៊ុយក្រែនពីការចូលជាសមាជិកអង្គការណាតូ


មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានអះអាងនៅដើមសប្តាហ៍នេះថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយនៅអ៊ុយក្រែន ត្រូវតែហាមឃាត់អ៊ុយក្រែនពីការចូលជាសមាជិករបស់អង្គការបក្សសម្ព័ន្ធយោធាណាតូ។ ការអះអាងបែបនេះធ្វើឡើងនៅចំពេលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងខិតខំប្រឹងប្រែង ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
រុស្ស៊ីទាមទារឱ្យកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
ដោយ

ខណៈលោក ត្រាំ គ្រោងនឹងពិភាក្សាគ្នាតាមទូរសព្ទជាមួយលោក វ៉្លាឌីមៀ ពូទីន អំពីកិច្ចព្រមព្រៀមនេះនៅថ្ងៃអង្គារ សប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក អាឡិកសានឌឺ គ្រូស្កូ (Alexander Grushko) បាននិយាយថា រុស្ស៊ីនឹងស្វែងរកការធានាថា អង្គការណាតូនឹងដកអ៊ុយក្រែនចេញពីសមាជិកភាពរបស់សម្ពន្ធយោធាមួយនេះ ហើយថា អ៊ុយក្រែននឹងរក្សាអព្យាក្រឹតភាពនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទាំងអស់។ មន្ត្រីជាន់ខ្ពស់រូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ថា រុស្ស៊ីនឹងទាមទារឱ្យមានការធានាសុវត្ថិភាពយ៉ាងរឹងមាំនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ហើយផ្នែកនៃការធានាទាំងអស់គួរតែជាភាពអព្យាក្រឹតរបស់អ៊ុយក្រែនដែលមិនចូលបក្សសម្ពន្ធរបស់អង្គការណាតូ។

ការចេញមកបញ្ជាក់បែបនេះរបស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីធ្វើឡើងនៅចំពេលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងនឹងពិភាក្សាគ្នាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន នៅថ្ងៃអង្គារ សប្តាហ៍នេះ ខណៈកិច្ចចរចាលើបទឈប់បាញ់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះនៅតែបន្ត។ បើតាមការអះអាងរបស់លោក ត្រាំ អ៊ុយក្រែនទំនងជាមិនអាចជៀសផុតពីការកាត់ដីឱ្យរុស្ស៊ីនោះទេក្នុងការដោះដូរយកសន្តិភាព។ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា លោក បានពិភាក្សាគ្នារួចហើយអំពីការបែងចែកទ្រព្យសម្បត្តិមួយចំនួនរវាងរុស្ស៊ី និងអ៊ុយក្រែន។

សូមរំលឹកថា សហរដ្ឋអាម៉េរិក និងអ៊ុយក្រែនបានព្រមព្រៀងគ្នារួចហើយក្នុងការដាក់សំណើសុំបទឈប់បាញ់គ្នា៣០ថ្ងៃទៅឱ្យរុស្ស៊ីសម្រេចចិត្ត ហើយលោក ពូទីន ក៏បានគាំទ្រចំពោះបទឈប់បាញ់នេះដែរ ប៉ុន្តែលោកបានទាមទារឱ្យមានលក្ខខណ្ឌតឹងរ៉ឹងមួយចំនួនដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានបំបែកកំណត់ត្រាជាថ្មីហក់ឡើងដល់ជាង៣,៦៧០ដុល្លារក្នុងមួយតម្លឹង

ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានបំបែកកំណត់ត្រាជាលើកទី២ គួរឱ្យភ្ញាក់ផ្អើលនៅមួយសប្ដាហ៍កន្លងមកនេះ ដោយនៅព្រឹកថ្ងៃទី១៨ មីនា បានហក់ឡើងថ្លៃលើស…

តើអ្នកជំនាញមានការរំពឹងបែបណាចំពោះសួនឧស្សាហកម្មស្វាយចន្ទី នៅខេត្តកំពង់ធំ ក្នុងការជួយលើកកម្ពស់វិស័យស្វាយចន្ទី?

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយ ដើម្បីបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ដែលគ្រោងដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២៥ នេះ។…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ