Advertisement
វៀតណាមនាំចេញត្រីប្រា

វៀតណាម នឹងប្រមូលចំណូលពីការនាំចេញត្រីប្រា ឲ្យបានដល់ ២ពាន់លានដុល្លារ នៅឆ្នាំនេះ


នៅឆ្នាំ២០១៨នេះ ប្រទេសវៀតណាមរំពឹងថា អាចនឹងនាំចេញត្រីប្រាទៅលក់នៅក្រៅប្រទេសក្នុងតម្លៃជាទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក ខណៈដែលចំនួននេះត្រូវបានគេមើលឃើញថា នឹងកើនឡើងលើសពីគោលដៅកំណត់របស់រដ្ឋាភិបាលប្រទេសនេះ។ ហើយបើតាមអ្នកជំនាញ កំណើននាំចេញត្រីប្រារបស់វៀតណាមនៅឆ្នាំនេះ គឺដោយសារតែភាពអំណោយផល នៃសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាមេរិក។
វៀតណាម នឹងប្រមូលចំណូលពីការនាំចេញត្រីប្រា ឲ្យបានដល់ ២ពាន់លានដុល្លារ នៅឆ្នាំនេះ
ដោយ
Advertisement

ត្រូវបាន​ស្រង់​សម្ដី​ដោយ សារព័ត៌មាន​​ក្នុងស្រុក​​​របស់​វៀតណាម Vietnam news លោក ត្រុង ឌិញហូវ អគ្គ​លេខាធិការ​​សមាគម​​អ្នក​នាំចេញ និងផលិត​អាហារ​សមុទ្រវៀតណាម បានឲ្យ​ដឹងថា ការនាំចេញ​ត្រីប្រា​នៅឆ្នាំនេះ នឹងបន្ត​កើនឡើង​នៅប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំនេះ ពោលគឺ ការនាំចេញ​ត្រីប្រា អាច​នឹងកើន​ដល់ជាង ២ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​កំណើន ២២% ធៀបនឹង​ឆ្នាំ​២០១៧។

តាម​ប្រភព​ព័ត៌មាន​ពីសមាគម​​អ្នកនាំ​ចេញ និងផលិត​អាហារ​សមុទ្រ​​វៀតណាម ដដែលនេះ បានឲ្យដឹង​ទៀតថា គិតត្រឹម​៩ខែ​នៃ​ឆ្នាំនេះ​​ការនាំចេញ​ត្រីប្រា សម្រេច​បាន​ជាង​ ១.៦០០ លានដុល្លារ​អាមេរិក ស្មើនឹងកំណើន ​២៤%។ 

បើតាម​​របាយការណ៍​ចេញផ្សាយ​​ដោយ​​ក្រុមហ៊ុន​ Rong Viet Securities Joint Stock បានបង្ហាញ​ថា វិស័យ​ជលផល ក៏ដូចជា​ការនាំចេញ​​ត្រីប្រា​​របស់​​វៀតណាម កំពុងទាញ​បានអត្ថប្រយោជន៍​​ជាច្រើន​​ពី​សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​​មហា​អំណាច​ចិន និងអាមេរិក ដោយបាន​កាត់បន្ថយ​​របាំងពន្ធ​នាំចូល​​ផលិតផល​​គ្រឿង​សមុទ្រ​​របស់វៀតណាម​ជាច្រើន​មុខ។ ទន្ទឹមនឹងនេះ ប្រទេសចិន ក៏​បាន​កាត់បន្ថយ​ពន្ធនាំចូល​​ទំនិញ​​មួយចំនួន ដើម្បី​បំពេញ​តម្រូវ​ការ​​ក្នុងស្រុក​របស់​ខ្លួន​ផងដែរ ដែលវា​បានផ្ដល់​នូវឱកាស​​កាន់តែ​ប្រសើរ​​សម្រាប់ការ​នាំចេញ​របស់​វៀតណាម ទៅកាន់​ប្រទេសចិន។   

ជាមួយ​គ្នានេះដែរ បច្ចុប្បន្ន​​សហគ្រាស​​កែច្នៃ​ត្រី​ប្រា កំពុង​​ដំណើរ​ការ​ទិញ​​វត្ថុធាតុ​ដើម​ ដើម្បី​ដំណើរ​ការ​ផលិត​កែច្នៃត្រី​ប្រា​ស​ម្រាប់​នាំចេញ ដើម្បី​តម្រូវការ​ទីផ្សារ​ពិភពលោក ​ដែលកំពុង​​មាន​កំណើន​ខ្ពស់​នៅចុង​ឆ្នាំនេះ។ 

ទោះយ៉ាង​ណា​​ក៏ដោយ សហគ្រាស​កែច្នៃ​ទាំងនោះ បាននិង​កំពុង​ប្រឈម​​មុខ​​នឹងកង្វះ​ខាត​វត្ថុធាតុ​ដើម សម្រាប់​ដំណើរការ​ផលិត​នាំចេញ ព្រោះថា មានអ្នក​ចិញ្ចឹម​ត្រីជាច្រើន​​បាន​ឈប់​ចិញ្ចឹម​ត្រីប្រា ដោយសារ​តែពួកគេ​ខ្វះ​ពូជ​កូនត្រី។

ក្រុមអ្នក​ជំនាញ បាន​និយាយថា ដំណោះស្រាយ​​ជុំវិញ​នឹងបញ្ហា​កង្វះ​វត្ថុ​ធាតុដើម​​នេះ គួរតែមាន​ការ​រៀបចំ​ផែនការ​​តំបន់​ផលិត​ឡើងវិញ ហើយអ្នក​ផលិត​​គួរតែពង្រឹង​​កម្មវិធី​បែប​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា ធ្វើពិពិធកម្ម​​ផលិតផល​នាំចេញ និងទីផ្សារ និងការផ្ដល់​នូវអាទិភាព​​សម្រាប់​ផលិតផល​​ដែល​មាន​តម្លៃបន្ថែម​​ខ្ពស់ជាដើម៕

Advertisement
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ហៅ​ចំណាត់ការ​សហភាពអឺរ៉ុប​ក្នុង​សំណុំរឿង​ EBA ថា«អយុត្តិធម៌បំផុត»

ព័ត៌មាន
រដ្ឋាភិបាល​កម្ពុជា​បាន​ឆ្លើយតប​ចំពោះ​ចំណាត់ការ​ថ្មីៗ​របស់​សហភាពអឺរ៉ុប​ ដែល​បើក​ដំណើរការនីតិវិធី​ផ្លូវការ​សម្រាប់​ការ​​ដក​ការអនុគ្...

ទីផ្សារ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​២០១៨ បន្ត​វាយ​លុក​នៅ​តាម​ខេត្ត​ដែល​មាន​សក្តានុពល?

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា នៅ​តែ​បន្ត​អះអាង​ឲ្យ​ដឹង​ថា សុខភាព​​វិស័យ​អចលន​ទ្រព្យ​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​នៅ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ