រុស្ស៊ីអាចនឹងរឹតត្បិតការនាំចេញលោហធាតុ

រុស្ស៊ីអាចនឹងរឹតត្បិតការនាំចេញលោហធាតុមួយចំនួន ដើម្បីសងសឹកទណ្ឌកម្មពីលោកខាងលិច


រុស្ស៊ីបានដាក់ការរឹតបន្តឹងលើការនាំចេញឧស្ម័នធម្មជាតិ ហើយបានប្រកាសថា ខ្លួននឹងក៏នឹងកាត់បន្ថយបរិមាណនាំចេញប្រេងទៅកាន់អឺរ៉ុបជាបណ្តោះអាសន្នក្នុងខែនេះ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ប្រទេសទាំងនេះ។ ហើយឥឡូវនេះ អ្នកវិភាគមួយចំនួនបានកំពុងតែព្រួយបារម្ភថា ក្រៅពីប្រេង និងឧស្ម័ន រុស្ស៊ីអាចនឹងដាក់ការរឹតត្បិតទៅលើការនាំចេញលោហៈធាតុមួយចំនួនទៀត ដូចជាអាលុយមីញ៉ូម និងប៉ាឡាដ្យូមជាដើម។ នេះបើយោងតាមប្រភពពីសរព័ត៌មាន ស៊ីអិនអិន។
រុស្ស៊ីចង់យកទីផ្សារលោហធាតុ មកធ្វើជាអាវុធសងសឹកលោកខាងលិច រូបភាព CNN
ដោយ

អ្នកវិភាគនៅធនាគារ Citigroup ដែលជាធនាគារដ៏ធំរបស់សហរដ្ឋអាមេរិកបានអះអាងថា ប្រសិនបើរុស្ស៊ីទាញយកលោហៈធាតុទាំងនេះ​ចូលទៅពាក់ព័ន្ធនឹងសង្រ្គាមលុកលុយអ៊ុយក្រែន បន្ថែមទៀតនោះ វានឹងបង្កផលប៉ះពាល់ដល់តម្លៃ និង ទីផ្សារ ក៏ដូចជាផលិតកម្មនៃឧស្សាហកម្មផ្សេងនៅលើពិភពលោក ដែលមានទំនាក់ទំនងនឹងលោហៈធាតុទាំងនេះ ។​

ប្រភពដដែលបានបន្តថា ប្រសិនបើរុស្ស៊ីដាក់ការរិតត្បិត​បែប​នោះមែន នោះវានឹងបង្កផលប៉ះពាល់ ដល់ប្រតិបត្តិការ​សម្រាប់​ក្រុមហ៊ុន​ផលិតនៅ​ជុំវិញ​ពិភពលោក​គួរសមដែរ ខណៈដែលនៅពេលនេះ បណ្តាក្រុមហ៊ុនទាំងនោះ​កំពុងតែស៊ូទ្រាំ​យ៉ាងលំបាក​​នៅក្នុងការប្រឈមមុខនឹងតម្លៃ​នៃអត្រា​អតិផរណា​ដ៏ខ្ពស់ស្រាប់ទៅហើយនោះ ។

ក្រុមហ៊ុនបណ្តាញធនាគារដ៏ធំនេះ បានឲ្យដឹងថា នៅពេលនេះរុស្ស៊ីគឺជាប្រទេសដែលកំពុង តែកាន់កាប់ទីផ្សារអាលុយមីញ៉ូមប្រមាណជា ១៥​% នៃទីផ្សារសរុប ខណៈដែលគេដឹងថា លោហធាតុនេះ គឺមានសារៈសំខាន់សម្រាប់ផលិតកម្មយន្តហោះ រហូតដល់ ផលិតផលចាំបាច់នានានៅក្នុងផ្ទះបាយ។

ធនាគារសហរដ្ឋអាមេរិកដដែលនេះ ក៏បានបន្ថែមទៀតថា សម្រាប់ប៉ាឡាដ្យូមវិញគេដឹងថា រុស្ស៊ីអាចជាអ្នកផ្គត់ផ្គងរ៉ែប្រភេទនេះ រហូតដល់ទៅមួយភាគបួន​នៃការផ្គត់ផ្គង់ពិភពលោក ហើយរ៉ែប្រភេទនេះសំខាន់សម្រាប់ឧស្សាហកម្ម​គ្រឿងម៉ាស៊ីន​ជាពិសេស គឺប្រព័ន្ធគ្រប់គ្រងការបំភាយឧស្ម័នកាបូនិចទៅក្នុងស្រទាប់បរិយាកាស ។

ក្រៅពីលោហៈធាតុទាំងនេះ រុស៊្សីក៏ជាប្រទេសដែលកាន់កាប់ចំណែកទីផ្សារ និងការផ្គត់ផ្គង់ធនធានរ៉ែដែលចាំបាច់សម្រាប់ឧស្សាហកម្មជាច្រើនប្រភេទ​ថែមទៀត ដែលពិភពលោក កំពុងតែត្រូវការ ក្រៅពីប្រេង ឧស្ម័ន ស្បៀងអាហារនោះ ។​




អត្ថបទបន្ទាប់


ប្រជាជនថៃជាង ១,៣ លាននាក់ធ្លាក់ខ្លួនឈឺនៅឆ្នាំដើមឆ្នាំ២០២៣ ដោយសារការបំពុលបរិយាកាស

អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានអះអាងថា កម្រិតបំពុលបរិយាកាស ដែលហៅថា PM2.5 បានធ្វើឲ្យពលរដ្ឋថៃប្រមាណជា ១លាន៣សែននាក់កាលពីខែមករា…

ប្រទេសជប៉ុនពិចារណាការនាំចេញសព្វាវុធទៅឱ្យប្រទេសមួយចំនួន ដែលត្រូវបានគេឈ្លានពាន

ប្រទេសជប៉ុនកំពុងតែពិចារណាលើការនាំចេញសព្វាវុធទៅកាន់ប្រទេសមួយចំនួន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីបរទេសដូចជាប្រទេសអ៊ុយក្រែនជាដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ