ធនាគារកណ្ដាលរុស្ស៊ី

ធនាគារកណ្ដាលរុស្ស៊ី ផ្ដល់កម្ចីជាប្រាក់យន់របស់មហាមិត្តចិនកាន់តែច្រើន ក្រោមប្រតិបត្តិការដោះដូររូបិយប័ណ្ណ


ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានទម្លាយឱ្យដឹងថា ពេលនេះខ្លួនបានផ្ដល់កម្ចីឥណទានជាប្រាក់យន់ (Yuan) របស់មហាមិត្តចិន កាន់តែច្រើនដោយសារខ្លួនមើលឃើញពីតួនាទីដ៏សំខាន់នៃរូបិយប័ណ្ណយន់នៅក្នុងការបង្កើតជាទ្រព្យសកម្មបម្រុង ហើយថា ខ្លួននឹងបង្កើនប្រតិបត្តិការដោះដូររូបិយប័ណ្ណប្រចាំថ្ងៃពី១០ពាន់លានយន់ ឬ១,៤ពាន់លានដុល្លារអាម៉េរិក ឱ្យឈានដល់២០ពាន់លានយន់ ឬ២,៨ពាន់លានដុល្លារអាម៉េរិក។
ធនាគារកណ្ដាលរុស្ស៊ី
ដោយ

ធនាគារកណ្តាលរុស្ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងកែសម្រួលអត្រាប្រតិបត្តិការដោះដូររូបិយប័ណ្ណសម្រាប់ការលក់ប្រាក់យន់ ចាប់ពីថ្ងៃទី២៥ ខែមីនា តទៅ។ ជាមួយគ្នានេះ ធនាគារនេះ ក៏នឹងបង្កើនប្រតិបត្តិការដោះដូររូបិយប័ណ្ណប្រចាំថ្ងៃពី១០ពាន់លានយន់ ឬ១,៤ពាន់លានដុល្លារឱ្យឈានដល់២០ពាន់លានយន់ ឬ២,៨ពាន់លានដុល្លារ ផងដែរ ដើម្បីទប់ស្កាត់កុំឱ្យអត្រាប្ដូរប្រាក់ប្រែប្រួលខ្លាំងពេក។

យោងតាមទិន្នន័យរបស់ធនាគារកណ្ដាលរុស្ស៊ី តម្រូវការដោះដូរប្រាក់យន់ពីសំណាក់ធនាគារនានាបានឈានដល់កម្រិតកំណត់ត្រាកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពេលការដោះដូររូបិយប័ណ្ណបានឈានដល់១០ពាន់លានយន់ ឬ១,៤ពាន់លានដុល្លារ ដែលជាចំនួនកំណត់។

ធនាគារកណ្តាលរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការដោះដូរប្រាក់យន់ និងប្រាក់រូប៊ល (Ruble) របស់រុស្ស៊ី នៅខែមករា ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់ធនាគារកណ្ដាលរុស្ស៊ី បង្ហាញថា ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការដោះដូររូបិយប័ណ្ណកាលពីឆ្នាំមុន បានឈានដល់ប្រមាណ៦០ពាន់លានយន់ ឬ៨,៤ពាន់លានដុល្លារ។ ធនាគារកណ្ដាលនេះ ក៏និយាយដែរថា ទ្រព្យសកម្មរបស់ខ្លួន ពោលគឺទ្រព្យដែលខ្លួនអាចបំប្លែងទៅជាសាច់ប្រាក់បានងាយស្រួលក្នុងរយៈពេលខ្លី មានគ្រប់គ្រាន់ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើប្រតិបត្តិការចាំបាច់នានា។

ធនាគារនេះបាននិយាយទៀតថា ហានិភ័យទាក់ទងនឹងការវិនិយោគលើរូបិយប័ណ្ណ និងឧបករណ៍ហិរញ្ញវត្ថុនៃបណ្ដាប្រទេសមិនមែនជាមិត្តត្រូវបានរឹតត្បិត ហើយថា កត្តាទាំងនេះឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់នៃរូបិយប័ណ្ណយន់ នៅក្នុងការបង្កើតទ្រព្យសកម្មបម្រុង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ការកាត់បន្ថយអត្រាការប្រាក់នៅអាម៉េរិក បន្តស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយអតិផរណាកញ្ជ្រោលឡើងកាលពីខែកុម្ភៈ

អត្រាអតិផរណារបស់សហរដ្ឋអាម៉េរិកប្រចាំខែកុម្ភៈ បានហក់ឡើងបន្តិច បើទោះជាវាបន្តស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានក៏ដោយ។ ការកញ្ជ្រោលឡើងនៃកម្…

ថៃ វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២៥ពាន់លានដុល្លារនៅឆ្នាំក្រោយ

ប្រទេសក្បែរខាងកម្ពុជាធំៗពីរ គឺថៃ និងវៀតណាម ប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់២៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ខាងមុខ។ ការប្តេជ្ញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ