អត្ថបទក្រុមហ៊ុន

បើកទំព័រថ្មី! បុរី វិមានភ្នំពេញ នឹងបើកលក់គម្រោងថ្មីទី១៦ របស់ខ្លួននៅក្នុងស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ


បុរី វិមានភ្នំពេញ ជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋានដ៏ពេញនិយម និងល្អមួយនៅក្នុងប្រទេសកម្ពុជា នឹងប្រារព្ធកម្មពិធីបញ្ចុះបឋមសិលាសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងទី១៦ របស់ខ្លួនដែលមានឈ្មោះថា “បុរី វិមានភ្នំពេញ មជ្ឈមណ្ឌល ពាណិជ្ជកម្មស្នួល” នៅក្នុងស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី0២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ ដោយបើកអោយភ្ញៀវកិត្តិយល និងអតិថិជនចូលរួមដោយសេរី។
បុរី វិមានភ្នំពេញ នឹងបើកលក់គម្រោងថ្មីទី១៦ របស់ខ្លួននៅក្នុងស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ

នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី សម្រាប់គម្រោងទី១៦ របស់ខ្លួន នៅលើផ្លូវជាតិលេខ៧ ជាប់រង្វង់មូលស្នួល ទល់មុខសាលាស្រុកស្នួល ខេត្តក្រចេះ នៅចំទីតាំងកណ្ដាលស្រុកស្នួលតែម្ដង មានប្រភេទផ្ទះដូចជា៖ អគារពាណិជ្ជកម្ម(Commercial Building) ផ្ទះអាជីវកម្ម (Shop House) ផ្ទះអាជីវកម្ម អេ (Shop House A) ដែលជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប និងតែមួយគត់ក្នុងស្រុកស្នួលខេត្តក្រចេះ ដើម្បីបម្រើនូវសេចក្ដីត្រូវការអ្នករស់នៅ ក៏ដូចជាចំណុចចាប់ផ្ដើមក្នុងការកែប្រែមុខមាត់ថ្មីក្នុងតំបន់នោះទាំងមូលផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់អគារលំនៅឋាន បានបង្កើតឡើងដោយស្ថានិកជនជាតិខ្មែរសុទ្ធសាធគឺ អ្នកឧកញ៉ា លី ហួរ បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នមានរយៈពេលជាង ១០ឆ្នាំហើយ និងបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើន មានដូចជា៖​ អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវីឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ ផ្ទះល្វែង សម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិតជីវភាព។ 

ក្រោមការគ្រប់គ្រងដ៍រឹងមាំ និងការយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងសោភ័ណភាព  គុណភាពខ្ពស់នៃសំណង់ តម្លៃសមរម្យ ទីតាំងគម្រោងល្អ និងសេវាកម្មល្អប្រកបដោយទំនុកចិត្ត បរិយាកាសប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់ បុរី វិមានភ្នំពេញ ​តែងទទួលការគាំទ្រ​ និងសេចក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជននិងភាគីពាក់ព័ន្ធ ដែលជាកត្តាជម្រុញលើកទឹកចិត្តដល់ក្រុមហ៊ុន ដើម្បីអភិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនទីមួយដែលផ្ដល់នូវសំណង់លំនៅឋានប្រកបដោយបទដ្ឋានត្រឹមត្រូវ​ និងបានក្លាយជាបុរីគំរូមួយនៅប្រទេសកម្ពុជា៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចថ្មីចំនួន ៤៩

ព័ត៌មាន
នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (KE) បានប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានគាំទ្រដល់សហគ្រាសធុនតូ…

យោធាមីយ៉ាន់ម៉ាហៅការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ីថាជារឿងត្រឹមត្រូវ

ព័ត៌មាន
ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺជារឿង «សមហេតុផល» និងបានបង្ហាញពីជំហររបស់ទីក្រុងម៉ូស្គូ ថាជាមហាអំណាចពិភពលោកមួយ។ នេះជាការលើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ