វិស័យកសិកម្ម

កម្ពុជា រកចំណូលបានជាង៣០០លានដុល្លារពីការលក់ជ័រកៅស៊ូ និងឈើកៅស៊ូនៅឆមាសទី១ឆ្នាំនេះ


ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាយ៉ាងណាក្តី តែទីផ្សារជ័រកៅស៊ូរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់។ តួយ៉ាងនៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង៣០០លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ និងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ ស្របពេលឧស្សាហកម្មផលិតសំបកកង់រថយន្តនៅកម្ពុជា មានការកើនឡើង តម្រូវការប្រើប្រាស់កៅស៊ូក្នុងស្រុកនៅឆមាសទី១ ឆ្នាំនេះ មានការកើនឡើងប្រមាណ៩២%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។
វិស័យកសិកម្ម
ដោយ

លោក ឃុន កក្កដា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ចនៅតាមបណ្ដាក្រុមហ៊ុនចម្ការកៅស៊ូ និងកៅស៊ូគ្រួសារមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ គិតមកទល់ពេលនេះ ពោលគឺនៅដំណើរការជាធម្មតា។ តួយ៉ាង នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជាង៣០០លាន​ដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ និងការស្រូបទាញពីតម្រូវការប្រើប្រាស់ក្នុងស្រុក មានការកើនឡើងប្រមាណជាង៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួនជាង២០៨លានដុល្លារក្រោយនាំចេញបានជាង១១ម៉ឺនតោន, ចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកមានជាង៩៣លានដុល្លារជាមួយបរិមាណជ័រកៅស៊ូជាង៥ម៉ឺន៣ពាន់តោន និងចំណូលពីការនាំចេញឈើកៅស៊ូជាង២លានដុល្លារជាមួយបរិមាណជិត១ម៉ឺនម៉ែត្រគូប។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ តម្លៃលក់ជ័រកៅស៊ូជាមធ្យមនៅឆមាសទី១ ឆ្នាំ២០២៥ អាចលក់បានជាង១ពាន់៨រយដុល្លារក្នុង១តោនកើនឡើងចំនួន៣៣៥ដុល្លារក្នុង១តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានតម្លៃជាមធ្យមប្រមាណជាង១ពាន់៥រយដុល្លារក្នុង១តោន។

គិតមកទល់ពេលនេះ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួនជាង៩ម៉ឺន៥ពាន់ហិកតាស្មើនឹង២២%។ ជាមួយគ្នានេះ ផ្ទៃដីកៅស៊ូវិនិយោគមានចំនួន៤ម៉ឺន៧ពាន់ហិកតា ស្មើនឹង១១% ផ្ទៃដីកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានចំនួនជាង១៧ម៉ឺនហិកតា ស្មើនឹង៤១% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២០ម៉ឺនហិកតា ស្មើនឹង៤៨%៕




អត្ថបទបន្ទាប់


តើការបិទច្រកព្រំដែនជះឥទ្ធិពលយ៉ាងណាដល់ការផ្តល់កម្ចី និងការសងបំណុលរបស់ពលរដ្ឋនៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃ?

ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានអូសបន្លាយពេលជាង១មួយខែហើយ មិនទាន់អាចរកច្រកចេញបាននៅឡើយទេ មកទល់ពេលនេះ ដែលបញ្ហានេះកំពុងជះផលប៉ះពាល់ដល…

តើភាគីណាខ្លះដែលនឹងរងផលប៉ះពាល់ខ្លាំងពីសម្ពាធពន្ធបដិការចំនួន៣៦% របស់សហរដ្ឋអាម៉េរិក?

បើគ្មានការប្រែប្រួលទេ សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមអនុវត្តអត្រាពន្ធបដិការ៣៦% លើទំនិញនាំចូលពីកម្ពុជា ចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ