នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមគ្នាជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង នៅឯវិមានប្រធានាធិបតី ELYSEE ទីក្រុងបារីស ប្រទេសបាំរាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាចងចាំជានិច្ចនូវតួនាទីរបស់បារាំង ក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទទីក្រុងប៉ារីស ស្ដីពីកម្ពុជា ក្នុងការឈានទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ចាប់ពីឆ្នាំ១៩៩១ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតលើមាគ៌ាឆ្ពោះទៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។
ក្នុងនាមជាប្រមុខរាជដ្ឋាភិបាលថ្មី នៃកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជាមានជំហរយ៉ាងច្បាស់លាស់ក្នុងការពួនជ្រុំ បន្តការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជាបារាំងឱ្យកាន់តែប្រសើរបន្ថែមទៀត។ ហើយតាមរយៈទស្សនកិច្ចផ្លូវការនាពេលនេះ សម្តេចធិបតី ជឿជាក់ថាថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងជជែកគ្នានៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការលើកតម្កើងកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងភាពជាដៃគូរនៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនេះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនៃប្រទេសទាំងពីរពិតជាមានសារសំខាន់ណាស់ ហើយអ្វីដែលកាន់តែសំខាន់និងចាំបាច់ផងដែរនោះ គឺទំនាក់ទំនងរវាងវិស័យឯកជនតែម្តង។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា វិស័យឯកជននៃប្រទេសទាំងពីរប្រៀបបាននឹងឈាមក្រហមចិញ្ចឹមរាងកាយនៃទំនាក់ទំនងទ្វេភាគីកម្ពុជាបារាំង ជាក់ស្តែងទំនាក់ទំនងនៃវិស័យឯកជនរវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យបានកើនឡើងជាលំដាប់ផងដែរនាពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះ សម្តេចចង់ឃើញទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំកើនឡើងទ្វេដងថែមទៀតផងដែរ។
បើតាម សម្តេច ហ៊ុន ម៉ាណែត នៅក្នុងឱកាសចូលរួមក្នុងវេទិកាធុរៈកិច្ចកម្ពុជា-បារាំង នាពេលថ្មីៗនេះ សម្តេចក៏បានជួបជាមួយថ្នាក់ដឹកនាំរបស់វិស័យឯកជនជាច្រើន ហើយវិនិយោគិនទាំងនោះក៏មានការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាផងដែរ ខណៈក្រុមហ៊ុនខ្លះក៏បានធ្វើសកម្មភាពវិនិយោគនៅកម្ពុជារួចហើយផងដែរ។
សូមជម្រាបថា នៅពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ ថយចុះចំនួន៥% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសបារាំងសម្រេចទឹកប្រាក់ប្រមាណជិត ៣៦០លានដុល្លារ ថយចុះចំនួន១៥% ខណៈការនាំចូលទំនិញពីបារាំងមកកម្ពុជាវិញសម្រេចបានទឹកប្រាក់ជាង១៥០លានដុល្លារ កើនឡើងជាង៣០% ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគ