ឃាតកធ្វើឃាតលោក ស៊ីហ្សូ អាបេ

តើជនសង្ស័យជាឃាតកធ្វើឃាតលោក ស៊ីហ្សូ អាបេ បានសារភាពអ្វីខ្លះ?


ក្រោយព្រឹត្តិការណ៍បាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ភ្លាមៗ កម្លាំងសមត្ថកិច្ចជប៉ុន បានចាប់ឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យជាឃាតកនៅកន្លែងកើតហេតុ។ តាមរយៈលទ្ធផលនៃការសួរចម្លើយលើបុរសជាជនសង្ស័យ មន្ត្រីប៉ូលិសបានរាយការណ៍ថា ដើមហេតុផលដែលឃាតកវ័យ៤១ឆ្នាំរូបនេះ បានលួចបាញ់សម្លាប់លោក អាបេ គឺផ្ដើមចេញពីរឿងគំនុំ។
ឃាតកធ្វើឃាតលោក ស៊ីហ្សូ អាបេ បានសារភាពអ្វីខ្លះ?

ឃាតក​បាន​សារភាព​ថា អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe គឺ​មាន​ទំនាក់ទំនង​នឹង​ក្រុម​សាសនា​មួយ​ក្រុម ដែល​បាន​ប្រមូល​លុយ​មូលនិធិ​ពី​ម្ដាយ​របស់​ឃាតកយក​ទៅ​យ៉ាងច្រើន​។ ដោយសារ​តែ​គំនុំ​នេះ បុរស​ជា​ឃាតក ក៏​បាន​ចំណាយពេល​ជា​ច្រើន​ខែ​រៀបចំ​ផែនការ​វាយប្រហារ​នេះ​តែ​ម្ដង ដោយ​ការ​ច្នៃ​កាំភ្លើង​ដោយ​ខ្លួនឯង ទុក​សម្រាប់​ធ្វើ​សកម្មភាព​។ នេះ​បើ​តាម​ប៉ូលិស​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជប៉ុន​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ​។

បុរស​ឈ្មោះ តេត​ស៊ូ​យ៉ា យ៉ា​ម៉ា​ហ្កា​មី (Tetsuya Yamagami) អាយុ ៤១ ឆ្នាំ​ដែល​គ្មាន​ការងារ​ធ្វើ ត្រូវ​បាន​ប៉ូលិស​កំណត់​អត្តសញ្ញាណ​ថា ជា​ជនសង្ស័យ​ដែល​បាន​ចូល​ទៅ​ជិតខាង​ក្រោយ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ី​ហ្សូ អា​បេ ហើយ​បាន​ដក​កាំភ្លើង​បាញ់ប្រហារ​លើ​លោក​អា​បេ នៅ​អំឡុង​ពេល​អតីត​នាយក​រដ្ឋមន្ត្រី​រូប​នោះ​កំពុង​ឡើងថ្លៃ​ឃោសនា​យុទ្ធនាការ​បោះ​ឆ្នោត​។ វី​ដេ​អូ​បាញ់ប្រហារ​ដ៏​រន្ធត់​នោះ ក៏​ត្រូវ​បាន​គេ​ថត​ជាប់ និង​ផ្សព្វផ្សាយ​យ៉ាង​កក្រើក​ពាសពេញ​ពិភពលោក​។

ដោយ​មាន​រូបរាង​តូច​ស្ដើង និង​ពាក់​វ៉ែនតា​ជាមួយ​សក់រួញ​ផង​នោះ ជនសង្ស័យ​នេះ​ត្រូវ​គេ​មើលឃើញ​ដើរ​ចូល​ទៅ​ស្ថិត​នៅ​ពីក្រោយ​ខ្នង​លោក Abe ដែល​កំពុង​ឈរ​ថ្លែង​សុន្ទរកថា នៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួយ​បន្ទាប់​មក​បាន​ដក​កាំភ្លើង​ប្រវែង ៤០ សង់ទីម៉ែត្រ​ដែល​រុំ​កាសែត​ខ្មៅ​ចេញពី​ក្នុង​កាបូប​របស់​ខ្លួន​បាញ់ប្រហារ ២ គ្រាប់​ទៅ​លើ​លោក អា​បេ ហើយ​ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​បុរស​នោះ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ផង​ដែរ​។

អ្នក​ជិតខាង​ដែល​ស្គាល់​បុរស​ឈ្មោះ Yamagami ដែល​ជា​ឃាតក បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បុរស​ឈ្មោះ យ៉ា​ម៉ា​ហ្គា​មីនេះ គឺជា​មនុស្ស​ឯកោ និង​តក់​ម៉ក់​ទុយមុយ មិនសូវ​និយាយ​ស្ដី​ជាមួយ​អ្នក​ជិតខាង​ឡើយ​។ តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ទាហានជើងទឹក​ជប៉ុន បាន​ឲ្យ​ដឹង​ថា បុគ្គល​ឈ្មោះ Tetsuya Yamagami គឺ​ធ្លាប់​បម្រើ​ការងារ​ក្នុង​កងកម្លាំង​ការពារ​ស្វ័យការពារ​ដែនសមុទ្រ កាលពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៥

ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ បាន​រាយការណ៍​ដែរ​ថា បុរស​ជា​ឃាតក បាន​ជឿ​ថា លោក​អា​បេ បាន​ផ្សព្វផ្សាយ​ឱ្យ​ក្រុម​សាសនា​មួយ ដែល​ម្តាយ​របស់​បុរស​នេះ បាន​ធ្វើ​«​ការ​បរិច្ចាគ​ថវិកា​យ៉ាងច្រើន​» ដល់​ក្រុម​សាសនា​នោះ​។

បុរស​ជា​ឃាតក បាន​ប្រាប់​ប៉ូលិស​ថា ម្ដាយ​របស់​គាត់​បាន​ក្ស័យធន ដោយសារ​ការ​បរិច្ចាគ​ប្រាក់​ដល់​ក្រុម​សាសនា​នោះ​។ នេះ​បើ​តាម​កាសែត​ជប៉ុន Yomiuri និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​បាន​រាយការណ៍​។

កាសែត​ក្យូ​ដូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​បាន​ដកស្រង់​សម្ដី​បុរស​សង្ស័យ​នេះ ដែល​បាន​ប្រាប់​ប៉ូលិស​ថា ម្ដាយ​របស់​គាត់​ត្រូវ​គេ​ពង្វក់​នៅ​ក្នុង​ក្រុម​សាសនា​នោះ ធ្វើ​ឱ្យ​គាត់​អាក់អន់ចិត្ត​ចំពោះ​ក្រុម​នោះ​យ៉ាង​ខ្លាំង ប៉ុន្តែ​ប៉ូលិស​ខេត្ត​ណា​រ៉ា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ពី​ហេតុផល ឬ​ការ​រៀបចំ​ផែនការ​របស់​លោក Yamagami នោះ​ទេ​។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​មិន​បាន​បញ្ជាក់​ឈ្មោះ​របស់​សាសនា​នោះ​ដែរ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជប៉ុន​បាន​និយាយ​ថា លោក Yamagami បាន​ផ្គុំ​ដំឡើង​អាវុធ​នេះ​ចេញពី​គ្រឿងផ្សំ​ដែល​បាន​ទិញ​តាម​អ៊ីនធឺណិត​ដោយ​ចំណាយពេល​ជា​ច្រើន​ខែ ដើម្បី​រៀបចំ​ការ​វាយប្រហារ​នេះ​ដោយ​គាត់​បាន​តាម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​របស់​លោក Abe ផ្សេង​ទៀត រួម​ទាំង​យុទ្ធនាការ​មួយ​នៅ​មុន​ថ្ងៃ​កើតហេតុ​នេះ​ផង​ដែរ ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ជប៉ុន NHK បាន​និយាយ​ថា ដំបូង​ឡើយ បុរសឃាតក ​នេះ ​បាន​ពិចារណា​​វាយប្រហារ​ដោយ​គ្រាប់បែក ប៉ុន្តែ​ទីបំផុត​ក៏​បាន​សម្រេចចិត្ត​វាយប្រហារ​ដោយ​កាំភ្លើង​ទៅ​វិញ​។

សូម​បញ្ជាក់​ថា លោក ស៊ី​ហ្សូ អា​បេ ត្រូវ​​ឃាតក បាញ់ប្រហារ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ៨​ខែកក្កដា ហើយ​បាន​ទទួលមរណភាព​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក មិន​អាច​សង្គ្រោះ​បាន​។ បើ​ទោះបីជា មាន​ហេតុ​ការ​បាញ់ប្រហារ ដ៏​គួរ​ឲ្យ​រន្ធត់​កើតឡើង​ក្ដី ប៉ុន្ដែ ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​ជាន់ខ្ពស់​របស់​ជប៉ុន គឺ​នៅ​តែ​បន្ដ​ធ្វើ​ជា​ធម្មតា នៅ​ថ្ងៃអាទិត្យ​ទី ១០ ខែកក្កដា​៕

អត្ថបទ​៖ សុខ ជា




អត្ថបទបន្ទាប់


ធានារ៉ាប់រង​អគ្គិភ័យ​ពី លី ហួរ អ៊ិនសួរេន ធ្វើឲ្យអ្នកកាន់តែ​មានសុវត្ថិភាពផ្លូវចិត្ត

ព័ត៌មាន
តើលោកអ្នកដឹងទេថា ទ្រព្យសម្បត្តិរបស់លោកអ្នក គឺជាការវិនិយោគដ៏ធំមួយ ដូច្នេះការទិញធានារ៉ាប់រងអគ្គិភ័យ នាំឱ្យលោកអ្នកមានសុវត្ថិភាពផ្លូវចិត្ត ដោ…

ក្រុមហ៊ុន Suzuki ផ្អាកការដំឡើងរថយន្តនៅមីយ៉ាន់ម៉ា ដោយសារលែងមានសមត្ថភាពនាំចូលគ្រឿងបន្លាស់

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ត Suzuki របស់ប្រទេសជប៉ុនបានផ្អាកការផលិតរថយន្តនៅរោងចក្រចំនួន២នៅក្នុងប្រទេសមីយ៉ាន់ម៉ាតាំងពីថ្ងៃទី០១ ខែកក្កដាមក ដោយសារក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ