ការជួញដូរភាគហ៊ុន

មេផ្សារហ៊ុនដាក់មហិច្ឆតាខ្ពស់សម្រេចឲ្យបានការជួញដូរភាគហ៊ុនទំហំ១០០លានដុល្លារក្នុង១ថ្ងៃ នៅឆ្នាំ២០៣០


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ដាក់មហិច្ឆតាខ្ពស់សម្រេចឲ្យបាននូវទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងទំហំ ១០០លានដុល្លារក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ ស្របពេលដែលកម្ពុជា ក៏មានផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ផងដែរ។ ថ្លែងក្នុងពិធីចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការរបស់ក្រុមហ៊ុន តែលកូថេក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ទំហំជួញដូរភាគហ៊ុនក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ គឺបណ្ដាលមកពីនាអំឡុងឆ្នាំ២០២៣ ពុំមានការជួញដូរធំដុំ គួបផ្សំ អ្នកវិនិយោគមានការព្រួយបារម្ភចំព
ការជួញដូរភាគហ៊ុន
ដោយ

សម្រាប់ឯកឧត្តម ហុង សុហួរ បើទោះបីជា ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ហាក់មានទំនោរធ្លាក់ចុះ ប៉ុន្តែឯកឧត្តមនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះវិស័យផ្សារមូលបត្រកម្ពុជា ហើយឯកឧត្តមថែមទាំងបានដាក់ចេញនូវមហិច្ឆតាខ្ពស់ចំពោះការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជា សម្រេចឲ្យបានក្នុងទំហំ១០០លានដុល្លារក្នុង១ថ្ងៃ នៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ដ្បិតរយៈពេលចុងក្រោយនេះ វិស័យផ្សារមូលបត្រកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែអ្វីដែលវិស័យនេះត្រូវការបំផុតគឺបច្ចេកវិទ្យា។ យ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវភាពរីកចម្រើន និងមហិច្ឆតាបង្កើនទំហំជួញដូរជាមធ្យមនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា នឹងប្ដេជ្ញាបន្តជំរុញការអភិវឌ្ឍបន្ថែមទៀតនូវបច្ចេកវិទ្យាក្នុងវិស័យផ្សារមូលបត្ររបស់កម្ពុជាឲ្យកាន់តែល្អប្រសើរ។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលផ្សារមូលបត្រកម្ពុជា សម្រេចបាននាពេលកន្លងមក ជាពិសេសទាក់ទងនឹងការសម្របសម្រួលឲ្យមានការបើកគណនីតាមប្រព័ន្ធអនឡាញ និងការទាក់ទាញក្រុមហ៊ុនថ្មីៗ ឲ្យមកចុះបញ្ជីជាបន្តបន្ទាប់។

សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន២៣ ក្នុងនោះ ក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង១២ក្រុមហ៊ុន ចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល ដែលក្រុមហ៊ុនទាំងនេះបានកៀរគរទុនវិនិយោគបានប្រមាណ៣៧៩លានដុល្លារអាម៉េរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា វិស័យកសិកម្ម និងកសិឧស្សាហកម្មនឹងក្លាយជាវិស័យអាទិភាពក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយខេត្តក…

សម្ដេច ហ៊ុន ម៉ាណែត រំពឹងទំហំវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជាបារាំងកើនឡើងទ្វេដង

ព័ត៌មាន
នៅចំពោះមុខ លោក Emmanuel Macron ប្រធានាធិបតីបារាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុក ទំនាក់ទំនងវិស័យឯកជនន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ