សន្និបាតជាតិខួប៣០ឆ្នាំនៃសកម្មភាពមីននៅកម្ពុជា

សម្តេចតេជោ អំពាវនាវឲ្យវិស័យឯកជនបន្ដជួយដល់សកម្មភាពបោសសម្អាតមីន


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែអំពាវនាវដល់សប្បុរសជនឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា បើទោះបីជា បច្ចុប្បន្ន កម្ពុជាបានឈានដល់ការប្រកាសខេត្ត-រាជធានីចំនួន៥ គ្មានមីនក៏ដោយ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាទទួលបានថវិកាសរុបជាង ១៨លានដុល្លារអាមេរិក ពីសប្បុរសជន ដោយក្នុងនោះ កម្ពុជាបានចំណាយថវិកាអស់ប្រមាណជាង១០លានដុល្លារហើយ ក្នុងសកម្មភាពបោសសម្អាតមីន ខណៈថវិកាដែលនៅសល់មានប្រមាណ ៨លានដុល្លារទៀត។
សម្តេចតេជោអំពាវនាវឲ្យវិស័យឯកជនបន្ដជួយដល់សកម្មភាពបោសសម្អាតមីន

ថ្លែងនាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីន នៅកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានឈានដល់ការប្រកាសខេត្ត-រាជធានីចំនួន៥ គ្មានមីន រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ និងព្រះសីហនុ។ សម្ដេចបន្តថា កម្ពុជាមានពេលប្រមាណ ៣ឆ្នាំទៀត ដើម្បីបន្តការបោសសម្អាតមីន សំដៅឈានដល់ការសម្រេចបានគោលដៅចុងក្រោយ គឺកម្ពុជាមិនមានមីនប្រឆាំងមនុស្សចាប់ពីឆ្នាំ២០២៥ ជាមួយនឹងការគំរាមដោយសំណល់ជាតិផ្ទុះនឹងត្រូវបានកាត់បន្ថយដល់កម្រិតអប្បរមា។

យ៉ាងណាក៏ដោយ ដើម្បីសម្រេចនូវផែនការនេះ សម្ដេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីនបន្តទៀត។ បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ថវិកាដែលសប្បុរសជនចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា មានចំនួនសរុបជាង ១៨លានដុល្លារអាមេរិក ខណៈកម្ពុជាបានប្រើប្រាស់ថវិកាអស់ប្រមាណជាង១០លានដុល្លារហើយ ក្នុងសកម្មភាពបោសសម្អាតមីន នៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកសកម្មភាពសម្អាតមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅអភិវឌ្ឍន៍- សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ «កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋ-កិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព»។

យ៉ាងណាមិញ ដើម្បីឈានដល់សម្រេចនូវគោលដៅឆ្នាំ២០២៥ សម្ដេច ហ៊ុន សែន បានផ្ដល់នូវទស្សនៈមួយចំនួន រួមមាន៖ បន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែក បច្ចេកទេស ថវិកា និងសម្ភារៈ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា។ សូមបញ្ជាក់ថា ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានផ្ដល់ថវិកាជាង២០០លានដុល្លារអាមេរិក សម្រាប់ចូលរួមក្នុងការងារសកម្មភាពមីននៅកម្ពុជា ព្រមទាំងទ្រទ្រង់ដល់ដំណើរការស្ថាប័ន និងការត្រួតពិនិត្យតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៕




អត្ថបទបន្ទាប់


វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» ដោយជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា ខាងមុខនេះ

ព័ត៌មាន
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំសន្និសីទព័ត៌មាន ប្រកាសបើកលក់ជ…

ថវិកាប្រមូលទិញស្រូវកើនដល់ជាង ១០០លានដុល្លារ ក្រោយរដ្ឋទម្លាក់បន្ថែម១០លានដុល្លារទៀត

ព័ត៌មាន
ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារ ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ