សម្ដេចតេជោ ហ៊ុន សែន

សម្តេច ហ៊ុន សែន ស្នើឱ្យមានការទូងស្គរ និងបាញ់កាំជ្រួចពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឱ្យរាជរដ្ឋាភិបាលរៀបចំឱ្យមានការទូងស្គរនៅតាមវត្តអារាម និងបាញ់កាំជ្រួចនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅពេលបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញពីការគាំទ្រ និងការសម្រេចបាននូវការអនុវត្ដគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន
ដោយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានស្នើឱ្យរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំឱ្យមានការទូងស្គរ និងបាញ់កាំជ្រួចនៅតាមវត្តអារាម និងកន្លែងផ្សេងៗដែលអាចធ្វើទៅបាននៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីការគាំទ្រការសម្រេចការអនុវត្ដនូវគម្រោងជាប្រវត្តិសាស្ត្រមួយនេះ។

សម្តេចតេជោ ជឿជាក់ថា គម្រោងព្រែកជីកនេះនឹងបង្កើតឱកាសរាប់រយពាន់ឆ្នាំសម្រាប់កម្ពុជា និងជួយធានាថា កម្ពុជាអាចមានផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។ ទន្ទឹមនេះ សម្តេចតេជោ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ព្រែកជីកនេះនឹងក្លាយទៅជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីនៅកម្ពុជា ដែលរួមចំណែកដល់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបង្កើតនូវស្ថានភាពបៃតងគ្រប់រដូវកាលនៅទិសនិរតីរបស់កម្ពុជាផងដែរ។

បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន គម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកាន់កាប់ភាគហ៊ុន៥១%នេះ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន ចំណេញខាងការប្រកួតប្រជែងតម្លៃ បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់ ជួយពង្រីកការដាំដុះនៅភាគនិរតី ទទួលបានផលនេសាទ និងវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ។ លើសពីនេះ តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចស្រីលង្កាមានសង្ឃឹមឡើងវិញ ក្រោយម្ចាស់បំណុលព្រមព្រៀង រៀបចំបំណុល ជិត៦ពាន់លានដុល្លារឡើងវិញ

ស្រីលង្កាដែលកំពុងហ៊ុមព័ន្ធដោយបំណុល បានឈានដល់កិច្ចព្រមព្រៀងរៀបចំបំណុលឡើងវិញក្នុងទំហំទឹកប្រាក់ជិត ៦ពាន់លានដុល្លារ ជាមួយប្រទេសម្ចាស់បំណុលន…

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បោះផ្សាយលក់មូលបត្របំណុលបៃតងក្នុងទំហំទឹកប្រាក់១០លានដុល្លារ

មន្រ្តីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជារំពឹងថា ការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលបៃតងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត នឹងជួយជំរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ