សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលការណ៍ឯករាជ្យអធិបតេយ្យភាពនៃប្រទេសនីមួយៗ


ស្របពេលដែលពិភពលោកបាននិងកំពុងកើតមាននូវបញ្ហាក្ដៅគគុក និងនិន្នាការអវិជ្ជមានជាច្រើន ជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១២ ខែមករា បានស្នើឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលការណ៍ឯករាជ្យអធិបតេយ្យភាពនៃប្រទេសនីមួយៗ។
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលការណ៍ឯករាជ្យអធិបតេយ្យភាពនៃប្រទេសនីមួយៗ

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន បែបនេះ ដោយសារតែសម្ដេចមើលឃើញថា បច្ចុប្បន្ន បញ្ហាទាំងនេះ ក៏បានធ្វើឲ្យមានទិន្នាការពហុប៉ូល និងការបែងចែកប្លុក កំពុងលេចឡើងកាន់ច្បាស់ ដូច្នេះ សម្ដេច ហ៊ុន សែន បានស្នើឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ត្រូវប្រកាន់ជំហរគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេច ក្នុងការជ្រើសរើសមាគ៌ាសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ ដែលមានជាង ១២០ប្រទេសបានចូលរួម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ដូច្នេះ ស្របពេលដែលការរាលដាលនៃជំងឺកូវីដ១៩ នៅតែបន្ត ការប្រកួតប្រជែងរវាងមហាអំណាចដែលធ្វើឲ្យប៉ះពាល់​ដល់សណ្ដាប់ធ្លាប់អន្តរជាតិ និងយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ដែលបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មនោះ។ បញ្ហានេះ ក៏បានលេចឡើងកាន់តែច្បាស់នូវការបែងចែកជាប្លុក និន្នាការគាំពារនិយម ការបន្តអូសបន្លាយរវាងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ការកើនឡើងនៃអតិផរណា ការកើនឡើងនូវបំណុល​សាធារណៈ ការបែកខ្ញែកកាន់តែធ្ងន់ធ្ងរនៃចង្វាក់ផ្គត់ផ្គង់សាកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្តបន្ទុចបង្អាក់ជាទំនង់ដល់កិច្ចខិតខំស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្ដេចបានមានប្រសាសន៍បន្តថា ជាមួយនឹងបញ្ហាប្រឈមខាងលើ ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព កិច្ចការអាទិភាពរបស់បណ្តាប្រទេសខាងត្បូង គឺជាការស្ដារ ជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូននិងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ចង្វាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម និងការពន្លឿននៃការធ្វើបរិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើនថ្មីប្រកបដោយថាមពល។ ក្នុងស្មារតីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងពេញលេញរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសកំពុងអភិវឌ្ឃន៍ទាំងក្នុងក្របខ័ណ្ឌតំបន់ និងក្រៅក្របខ័ណ្ឌតំបន់ ព្រមទាំងស្ថាប័នអន្តរជាតិនានា គឺជាយន្តការដែលចាំបាច់ដើម្បីស្វែងរកយុទ្ធសាស្រ្តឈ្នះ-ឈ្នះ និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្តន៍នៃសង្គម សេដ្ឋកិច្ចថ្មីៗ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែនបន្តថា ស្របពេលដែលទិន្នាការពហុប៉ូល និងការបែងចែកប្លុក កំពុងលេចឡើងកាន់ច្បាស់នោះ ការគោរពឯករាជ្យ អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេច ក្នុងការជ្រើសរើសមាគ៌ាសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ជាកិច្ចការដែលប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ត្រូវបន្តប្រកាន់ជំហរ។ លើសពីនេះ បណ្ដាប្រទេសខាងត្បូង ត្រូវបន្តប្រកាន់ជំហរ និងបន្តជំរុញយន្តការភាគីនិយម និងវប្បធម៌សន្ទនា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅទប់ស្កាត់ការបែកខ្ញែកសេដ្ឋកិច្ច នៅប្លុកពាណិជ្ជកម្ម ព្រមទាំងបញ្ជៀសនូវការប៉ះទង្គិចយោធាណាមួយដែលអាចកើតឡើងជាយថាហេតុ ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ក៏ដូចជា សាកល។ ម្យ៉ាងវិញទៀត បទពិសោធន៍ពីជំងឺកូវីដ១៩ បានបង្ហាញយ៉ាងច្បាស់ថា ការបន្តកសាងភាពធន់សង្គម ដោយផ្ដោតលើការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម ពិតជាមានសារៈសំខាន់ ដើម្បីត្រៀមទប់ទល់នឹងការប៉ះទង្គិចផ្សេងៗ នាពេលអនាគត៕




អត្ថបទបន្ទាប់


ABA ក្លាយជាដៃគូចលនូបត្ថម្ភផ្ដាច់មុខលើវិស័យធនាគារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា 2023

ព័ត៌មាន
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជា បានចុះហត្ថលេខាលើភាពជាដៃគូចលនូបត្ថម្ភជាផ្លូវការ ជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួ…

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតតម្លៃជាង៩លានដុល្លារ ត្រូវពន្យាពេលដាក់ឱ្យដំណើរការ

ព័ត៌មាន
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតតម្លៃជាង៩លានដុល្លារ ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលគ្រោងដាក់ឲ្យដំណើរកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ