ថាមពលឥន្ធនៈ

ប្រទេសអារ៉ាប៊ីសាអូឌីត បញ្ចុះតម្លៃប្រេងដែលលក់មកកាន់ទីផ្សារអាស៊ី ខណៈតម្រូវការក្នុងទីផ្សារធ្លាក់ចុះ


ក្រោយអារ៉ាប់ប៊ីសាអូឌីត បានប្រកាសបញ្ចុះតម្លៃប្រេងលក់មកកាន់ទីផ្សារអាស៊ី ភ្លាម សារព័ត៌មានធំៗបានរាយការណ៍ថា តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះប្រមាណជាង១%ភ្លាមៗនៅថ្ងៃចន្ទ សប្ដាហ៍នេះ។ តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ៨៦សេន ពោលគឺមកនៅត្រឹមប្រមាណ៧៨ដុល្លារ ក្នុងមួយបារ៉ែល ហើយតម្លៃប្រេងនៅរដ្ឋតិចសាស សហរដ្ឋអាម៉េរិក គឺធ្លាក់ចុះ៨៥សេន មកនៅត្រឹមប្រមាណ៧៣ដុល្លារ ក្នុងមួយបារ៉ែល។
ថាមពលឥន្ធនៈ
ដោយ

ប្រទេសអារ៉ាប៊ីសាអូឌីត នឹងបញ្ចុះតម្លៃប្រេងឆៅរបស់ខ្លួនសម្រាប់អ្នកទិញនៅគ្រប់តំបន់ រួមទាំងទីផ្សារអាស៊ី ដ៏សំខាន់របស់ខ្លួនផងនៅក្នុងខែកុម្ភៈ ខាងមុខ ចំពេលតម្រូវការទីផ្សារប្រេងធ្លាក់ចុះជាបន្តបន្ទាប់។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឱ្យដឹងថា ជាធម្មតាតម្រូវការប្រេងធ្លាក់ចុះអំឡុងខែកុម្ភៈ ដល់ខែមីនា ដោយក្រុមហ៊ុនចម្រាញ់ប្រេងនានាប្រើរយៈពេលនេះដើម្បីបិទរោងចក្រមួយចំនួនរបស់ខ្លួនសម្រាប់ការថែទាំតាមកាលកំណត់។ ទន្ទឹមនេះ ការផ្គត់ផ្គង់ជាសកលដ៏រឹងមាំរួមទាំងពីសហរដ្ឋអាម៉េរិក ផងកំពុងបង្កើនលទ្ធភាពដែលធ្វើឱ្យការផ្គត់ផ្គង់លើសពីតម្រូវការ ហើយកត្តានេះបានបង្ខំឱ្យក្រុមប្រទេសផលិតប្រេង OPec+ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បង្កើនការកាត់បន្ថយទិន្នផលនៅឆ្នាំនេះ។

ក្រុមហ៊ុនផលិតប្រេងរដ្ឋរបស់ប្រទេសនេះ គឺក្រុមហ៊ុនសូឌី អារ៉ាមកូ (Saudi Aramco) បានបញ្ចុះតម្លៃប្រេងលក់មកកាន់ទីផ្សារអាស៊ី ចន្លោះពី១,៥០ដុល្លារ ទៅ២ដុល្លារ ក្នុងមួយបារ៉ែលពីតម្លៃស្តង់ដារ ហើយតម្លៃប្រេងដែលខ្លួននឹងលក់ឱ្យអឺរ៉ុបខាងលិច តំបន់មេឌីទែរ៉ាណេ និងអាម៉េរិកខាងជើង ក៏នឹងបញ្ចុះតម្លៃផងដែរ។

នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ តម្លៃប្រេងលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះប្រមាណជា១%។ តម្លៃប្រេងឆៅលើទីផ្សារប្រេងអន្តរជាតិ បានស្រុតចុះ៨៦សេន មកនៅត្រឹមប្រមាណ៧៨ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅរបស់អាម៉េរិក បានធ្លាក់ចុះ១,១៥% ឬ ៨៥សេន មកនៅត្រឹមប្រមាណ៧៣ដុល្លារ ក្នុងមួយបារ៉ែល។

លោកស្រី វ៉ាន់ដាណា ហារី (Vandana Hari) ស្ថាបនិកក្រុមហ៊ុនវិភាគទីផ្សារប្រេង វ៉ានដា អ៊ីនសៃ (Vanda Insights) បាននិយាយថា ការកើនឡើងនៃការផ្គត់ផ្គង់ និងការប្រកួតប្រជែងជាមួយអ្នកផលិតគូប្រជែងផ្សេងទៀត បានជំរុញឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើការបញ្ចុះតម្លៃលក់ជាផ្លូវការនៅក្នុងខែកុម្ភៈ ខាងមុខ ។

លោកស្រីបានអះអាងថា នេះគឺជាតម្លៃប្រេងឆៅថោកបំផុតដែលប្រទេសនេះលក់ក្នុងរយៈពេល២៧ខែចុងក្រោយ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ហេតុអ្វីនាយករដ្ឋមន្ត្រីថៃ រិះគន់ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃខ្លួនឯង?

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានរិះគន់ដោយចំហថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ គ្មានផលល្អសម្រាប់សេដ្ឋកិច្ចថៃ ទាល់តែសោះ…

រាជរដ្ឋាភិបាល និងអ្នកជំនាញចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាកូនសោដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកការកំណែទម្រង់ការប្រឡងបាក់ឌុបអ្នកចេះជាប់ អ្នកមិនចេះធ្លាក់ គឺជាការលុបបំបាត់វប្បធម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ