ប្រទេសអារ៉ាប់ប៊ីសាអូឌីត

តើហេតុអ្វីបានជាអារ៉ាប់ប៊ីសាអូឌីត នឹងដកខ្លួនចេញពីចិន លើគម្រោងវិនិយោគបច្ចេកវិទ្យាតម្លៃ១០០ពាន់លានដុល្លារ?


ប្រធានមូលនិធិវិនិយោគថ្មីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត វិនិយោគលើបច្ចេកវិទ្យា បានប្រកាសអះអាង យ៉ាងភ្ញាក់ផ្អើកថា អារ៉ាប់ប៊ីសាអូឌីតនឹងដកខ្លួនចេញពីគម្រោងដែលបានប្រកាសធ្វើជាមួយនឹងប្រទេសចិន ដោយសារតែរងសម្ពាធពីមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក គឺសហរដ្ឋអាម៉េរិក។ គម្រោងដ៏ធំនេះត្រូវបានគេដឹងថា មានទឹកប្រាក់ដ៏ច្រើនសម្បើម ពោលគឺមានទំហំវិនិយោគដល់ទៅ ១០០ពាន់លានដុល្លារឯណោះ។
ប្រទេសអារ៉ាប់ប៊ីសាអូឌីត
ដោយ

លោក អាមិត មីដា (Amit Midha ) នាយកប្រតិបត្តិក្រុមហ៊ុន Alat ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិវិនិយោគលើបច្ចេកវិទ្យារបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានអះអាងថា បើសិនជាភាពជាដៃគូជាមួយប្រទេសចិននឹងក្លាយជាបញ្ហារាំងស្ទះ ឬថ្នាំងថ្នាក់សម្រាប់សហរដ្ឋអាម៉េ​រិក អារ៉ាប់ប៊ីសាអូឌីត នឹងដកខ្លួនចេញពីគម្រោងដែលមានតម្លៃ ១០០ ពាន់លានដុល្លារ ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឲ្យដឹងថា នេះគឺជាស្ថានភាពប្រឈមថ្មីមួយទៀតរបស់ចិន ពាក់ព័ន្ធនឹងបញ្ហាដំណើរការគម្រោងលើបច្ចេកវិទ្យាសិប្បនិម្មិត ដែលវិនិយោគរួមគ្នាជាមួយនឹងប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលពិភពលោកដឹងថា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទនឹងសហរដ្ឋអាម៉េ​រិកនៅមជ្ឈិមបូព៌ា។

ជំហរថ្មីរបស់អារ៉ាប់ប៊ីសាអូឌីត ពាក់ព័ន្ធនឹងគម្រោងនេះ គឺកើតមានឡើងក្រោយពេលមន្ត្រីសហរដ្ឋអាម៉េ​រិក​ បានប្រាប់សមភាគីអារ៉ាប់ប៊ីសាអូឌីតថា ពួកគេត្រូវការជ្រើសរើសរវាងបច្ចេកវិទ្យាចិន និង អាម៉េ​រិក ខណៈដែលពួកគេមានបំណងបង្កើតរោងចក្រឧស្សាហកម្មបច្ចេកវិទ្យា នៅអារ៉ាប៊ីសាអូឌីត ជាផ្នែកមួយនៃកិច្ចពិភាក្សាដែលបាននឹងកំពុងបន្តលើបញ្ហាសន្តិសុខជាតិជាច្រើន។

លោក អាមិត មីដា អ្នកគ្រប់គ្រងក្រុមហ៊ុនគ្រប់គ្រងមូលនិធិវិនិយោគលើបច្ចេកវិទ្យារបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត អះអាងថា យើងកំពុងស្វែងរកភាពជាដៃគូដែលគួរឱ្យទុកចិត្ត និងមានសុវត្ថិភាពនៅក្នុងសហរដ្ឋអាម៉េ​រិក ។ សហរដ្ឋអាម៉េ​រិក គឺជាដៃគូលេខមួយសម្រាប់ពួកយើង និងជាទីផ្សារលេខមួយសម្រាប់ឧស្សាហកម្មបញ្ញាសិប្បនិម្មិត។

បច្ចុប្បន្ន អារ៉ាប់ប៊ីសាអូឌីត កំពុងតែប្រជែងភាពនាំមុខ ក្នុងតំបន់មជ្ឈិមបូព៌ាក្នុងផ្នែកបច្ចេកវិទ្យាទំនើប ដោយសង្ឃឹមថា នឹងអាចបង្កើតមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត និងការផលិតឧបករណ៍អេឡិចត្រូនិក ខណៈដែលមហិច្ឆតាដ៏មហិមារនេះកើតឡើងនៅពេលអាម៉េ​រិក កំពុងតែដាក់សម្ពាធកាន់តែខ្លាំងឡើងលើទំនាក់ទំនងរវាងមជ្ឈិមបូព៌ាជាមួយប្រទេសចិន ជុំវិញការព្រួយបារម្ភថា ប្រទេស អារ៉ាប់ប៊ីសាអូឌីត និង អារ៉ាប់រួម អាចនឹងក្លាយជាឧបករណ៍សម្រាប់ទីក្រុងប៉េកាំង ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការទិញភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីសំណាក់ធនាគារបរទេសវាជារឿងល្អ ឬអាក្រក់សម្រាប់វិស័យហិរញ្ញវត្ថុកម្ពុជា?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មួយចំនួន បានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស និងមានគ្រឹះស្ថានមីក្រូហិ…

ការដាក់លក់ដុំមាស នៅតាមម៉ាត និងទូម៉ាស៊ីនលក់ភេសជ្ជៈ និងអាហារសម្រន់ស្វ័យប្រវត្តិកំពុងពេញនិយមនៅកូរ៉េ

ព័ត៌មាន
ជាទូទៅ គ្រឿងអលង្ការមាស ត្រូវបានគេដាក់លក់នៅតាមទូមាស ឬ ហាងលក់គ្រឿងអលង្ការ ហើយការលក់ដុំមាស ទៀតសោត គឺទាល់តែហាងធំៗទើបមានលក់។ ប៉ុន្តែអ្វី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ