ការស្តារវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗ

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនឹងប្រសើរឡើង ក្រោយការបើកវិស័យទេសចរណ៍ពីសំណាក់រដ្ឋាភិបាល


អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ បានចាត់ទុកការបើកតំបន់ទេសចរណ៍ទទួលភ្ញៀវទេសចរបរទេសបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ដែលគ្រោងធ្វើឡើងនៅចុងឆ្នាំនេះ វាជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់វិស័យសេដ្ឋកិច្ចកម្ពុជា។
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)

ទោះបី​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដំណាក់កាល​ដំបូង​មាន​ទ្រង់ទ្រាយ​ប៉ុណ្ណា​ក៏​ដោយ តែ​សម្រាប់​អ្នកជំនាញ​វា​ជា​ការ​ផ្តល់​ក្តី​សង្ឃឹម​ឡើង​វិញ​សម្រាប់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ និង ជា​ជំហាន​មួយ​ក្នុង​ការ​ឈាន​ទៅ​ស្តារ​វិស័យ​អចលនទ្រព្យ និង វិស័យ​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូ​វី​ដ​-១៩ ។ បន្ថែម​ពីលើ​នេះ វា​នឹង​ក្លាយជា​ចរន្ត​ក្នុង​ការ​ពាំនាំ​វិនិយោគិន​បរទេស​ឲ្យ​មក​បោះទុន​រកស៊ី​នៅ​កម្ពុជា​ផង​ដែរ​។

អ្នកជំនាញ​ជឿជាក់​ថា វិស័យ​ផ្សេង​ៗ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​កំរើក​ឡើង​វិញ​មុនគេ ប្រ​សិន​រាជរដ្ឋាភិបាល​ជ្រើសរើស​យក​ខេត្ត​នេះ​ធ្វើ​ជា​គោលដៅ​ដំបូង​នៃ​គម្រោង​បើក​តំបន់​ទេសចរណ៍​ឡើង​វិញ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ឧកញ៉ា ចេ​ង ខេ​ង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នៅ​ចុងឆ្នាំ​នេះ ក្នុង​ការ​ជួយ​ស្តារ​វិស័យសេដ្ឋកិច្ច​កម្ពុជា​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។

អ្នកជំនាញ​រូប​នេះ​កត់សម្គាល់​ឃើញ​ថា កន្លង​មក​វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អាជីវកម្ម​ដូច​ជា​ភោ​ជ​ណី​យ​ដ្ឋា​ន អាហារ​ដ្ឋា​ន សណ្ឋាគារ ផ្ទះសំណាក់ និង​សេវាកម្ម​ទេសចរណ៍​ផ្សេង​ៗ​មានការ​រីក​ដុះដាល​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ផែ្ន​កមួយ​ក្នុង​ការ​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។

ដូច្នេះ​តាម​រយៈ​គម្រោង​បើក​តំបន់​ទេសចរណ៍​ឡើង​វិញ​នេះ ឧកញ៉ា ចេ​ង ខេ​ង រំពឹង​ថា វា​នឹង​ជួយ​រួមចំណែក​ស្តារ​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩ ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​មួយ​កម្រិត​។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​យល់​ឃើញ​ថា វិស័យ​អ​ចនទ្រ​ព្យ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្តែ​វិស័យ​នេះ​មិន​អាច​រីក​ចម្រើន​លូតលាស់​ដោយ​ខ្លួនឯង​បាន​នោះ​ទេ​។ ពោល​គឺ​វា​ត្រូវ​ពឹងផ្អែក​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​ដូច​ជា​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ការ​វិនិយោគ និង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ជាដើម​។

អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា វិស័យ​អចលនទ្រព្យ​អាច​រីក​ចម្រើន​ទៅ​បាន​លុះត្រាតែ​រាជរដ្ឋាភិបាល​កម្ពុជា​បើក​ដំណើរការ​វិស័យ​អាទិភាព​ទាំងនេះ​ឲ្យ​បាន​ទូលំទូលាយ​ជា​មុន​សិន​។ 

ពាក់ព័ន្ធ​បញ្ហា​គម្រោង​បើក​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​នេះ​ដែរ លោក​បណ្ឌិត គី សេរី​វ​ឌ្ឍ អ្នកវិភាគ​សេដ្ឋកិច្ច​និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​យល់​ឃើញ​ថា កម្ពុជា​នឹង​ទទួលផល​ប្រយោជន៍​យ៉ាងច្រើន​ប្រសិនបើ​អាច​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ រូ​ច​នៅ​ចុងឆ្នាំ​មែន​នោះ ព្រោះ​ការ​បើក​នេះ​ជា​ឱកាស​បង្កើន​ការ​នាំ​ចេញ​ផលិតផល​សេវាកម្ម​របស់​កម្ពុជា​ទៅ​កាន់​ពិភពលោក ស្រប​ពេល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ​កូ​វី​ដ​។

ការ​បើក​នេះ​ទៀត​សោត វា​អាច​ជួយ​ឲ្យ​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​កន្លង​មក​អាច​មានដំណើរ​ការ​ល្អ​ប្រសើរ​ឡើង​វិញ ក៏​ដូច​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​នានា​។ 

អ្នកជំនាញ​សេដ្ឋកិច្ច និង​អ​ចនទ្រ​ព្យ​អះអាង​ថា វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​មាន​ភាព​រីក​ចម្រើន​ឡើង​វិញ​មួយ​កម្រិត ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​ជ្រើសរើស​យក​ខេត្ត​នេះ​ធ្វើ​ជា​គោលដៅ​នៃ​ការ​បើក​តំបន់​ទេសចរណ៍​ទទួលភ្ញៀវ​ទេសចរ​បរទេស​បាន​ចាក់​វ៉ាក់សាំង​រួច​នៅ​ចុងឆ្នាំ​នេះ​។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​សង្កេត​ឃើញ​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈពេល​ជិត​៩​ខែ​កន្លង​មកនេះ​នៅ​តែ​មានរ​ច​ន្ត​ទិញ​លក់ ទោះបី​មានការ​រំខាន​អុកឡុក​ពី​ជំងឺ​កូ​វី​ដ​-១៩​។ ហើយ​តម្លៃ​អចលនទ្រព្យ​ទៀត​សោត ក៏​ពុំ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូងនៅតែរក្សាបានកំណើនតួលេខពីរខ្ទង់នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូងនៅរយៈពេល ៨ខែឆ្នាំ២០២១នេះ នៅតែសម្រេចបានកំណើន២ខ្ទង់ជាង ១១% ជាមួយនឹងទំហំទឹកប្រាក់សរុបជា…

កម្ពុជា ផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ២០ម៉ឺនដូស ដល់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ព័ត៌មាន
្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា បានផ្ញើលិខិតជូនលោក ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ