វិនិយោគគិនបរទេស

ការបង្ហាញបំណងចង់វិនិយោគលើវិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីត កំពុងផ្តល់ក្តីសង្ឃឹមដល់ការរស់ឡើងវិញនៃប្រេងរបស់កម្ពុជា?


ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញបំណងចង់វិនិយោគលើវិស័យប្រេង និងថាមពលនៅកម្ពុជា ស្របពេលកម្ពុជាកំពុងស្វែងរកក្រុមហ៊ុន និងវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងវិស័យនេះ។ ការបង្ហាញចង់វិនិយោគក្នុងវិស័យប្រេងរបស់ប្រទេសស្តេចប្រេងមួយនេះ បានក្លាយជាក្តីសង្ឃឹមមួយបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងការធ្វើឱ្យវិស័យបូមប្រេងរបស់កម្ពុជា ដែលបានផ្អាកកន្លងមករស់ឡើងវិញផងដែរ។
3
ដោយ

ក្រៅពីវិស័យប្រេង និងថាមពល ប្រទេសនេះ ក៏បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជាផងដែរដូចជាវិស័យកសិកម្ម ចំណីអាហារ អាហារហាឡាល់ ការផ្តល់ហិរញ្ញវត្ថុ វិស័យកីឡា និងទេសចរណ៍ជាដើម។

នាជំនួបពិភាក្សារវាងលោក មហាម៉េត អ៊ីស្មាយ អាដាលវី ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពេលថ្មីៗនេះ ភាគីអារ៉ាប៊ីសាអូឌីត បានបង្ហាញពីបំណងចង់ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យប្រេង ថាមពល កសិកម្ម និងទេសចរណ៍ជាដើម។ ការបង្ហាញបំណងចង់វិនិយោគលើវិស័យប្រេងរបស់ប្រទេសស្តេចប្រេងនៅអារ៉ាប់នេះ វាអាចជាក្តីសង្ឃឹមមួយបន្ថែមសម្រាប់កម្ពុជា ក្នុងការធ្វើឱ្យវិស័យប្រេងរស់ឡើងវិញ បន្ទាប់ពីបានជាប់គាំងអស់រយៈពេលប្រមាណពីរឆ្នាំកន្លងមកនេះ ក្រោយក្រុមហ៊ុនរុករក និងបូបប្រេង KrisEnergy ជួបបញ្ហាក្ស័យធន។

គួរបញ្ជាក់ថា ក្រោយចាកចេញរបស់ក្រុមហ៊ុននេះ បានធ្វើឲ្យវិស័យបូមប្រេងរបស់កម្ពុជាបានជាប់គាំង ហើយរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់អាចស្វែងរកក្រុមហ៊ុនថ្មី ដើម្បីមកជំនួសក្នុងការបូបប្រេងបន្តពីក្រុមហ៊ុននេះនៅឡើយទេ។

ជាការឆ្លើយតបនឹងការលើកឡើងខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះបំណងរបស់អារ៉ាប៊ីសាអូឌីត សម្រាប់បំណងវិនិយោគនៅកម្ពុជា លើវិស័យមួយចំនួន រួមទាំងវិស័យប្រេង និងថាមពល ដែលជាវិស័យដ៏មានសក្ដានុពលនៅកម្ពុជាទាំងនេះ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ជាអ្នករុករក និងបូមប្រេងពីប្លុក A ក្នុងតំបន់អប្សរា នៃឈូងសមុទ្រកម្ពុជាកាលពីអំឡុងឆ្នាំ២០១៧។ ក្រោយមកនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការទទួលបានដំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រ ដែលត្រូវបានទាញយកដោយក្រុមហ៊ុនរបស់សិង្ហបុរីនេះ។ បច្ចុប្បន្នដំណក់ប្រេងដំបូងនេះ ត្រូវបានដំកល់ទុកនៅវិមានឈ្នះ-ឈ្នះ។ ក្រោយមកនៅអំឡុងខែមិថុនា ឆ្នាំ២០២១ ប្រតិបត្តិការបូមប្រេងពីប្លុក A ត្រូវបានផ្អាកដំណើរការរហូតមកដល់បច្ចុប្បន្ន ក្រោយក្រុមហ៊ុន KrisEnergy ក្ស័យធន។

សូមបញ្ជាក់ថា ក្រៅពីវិស័យមួយចំនួនដែលអារ៉ាប៊ីសាអូឌីត បានបង្ហាញបំណងចង់វិនិយោគនៅកម្ពុជាខាងលើ អំឡុងជំនួបរវាងភាគីអារ៉ាប៊ីសាអូឌីត និងភាគីកម្ពុជានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានចង្អុលបង្ហាញឱ្យអារ៉ាប៊ីសាអ៊ូឌីតពិនិត្យលទ្ធភាពវិនិយោគលើវិស័យមួយចំនួនទៀត ដូចជា វិស័យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ជាដើម។ ជាមួយគ្នានេះប្រទេសទាំងពីរក៏បានពិនិត្យលទ្ធភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចវិនិយោគទៅវិញទៅមក ដើម្បីទាក់ទាញ និងជួយឱ្យវិនិយោគិននៃប្រទេសទាំងពីរចាប់ដៃគ្នាធ្វើអាជីវកម្មផងដែរ៕

None



អត្ថបទបន្ទាប់


ថៃនឹងបង្កើតច្រកផ្លូវទឹកថ្មីដែលមានតម្លៃរាប់ពាន់លានដុល្លារ ដើម្បីជំនួសច្រកដឹកជញ្ជូនម៉ាឡាការបស់សឹង្ហបុរី

រដ្ឋាភិបាលថៃ កំពុងបង្ហាញគម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនតាមផ្លូវទឹកតម្លៃរាប់ពាន់លានដុល្លារដល់វិនិយោគិនបរទេស ដែលជាច្រកទ្វារដឹកជញ្ជូនថ្មី និងចំណ…

អ្នកជំនាញរំពឹងចំណាត់ការហាមនាំចូលសាច់បង្កកខុសច្បាប់របស់រដ្ឋ ជួយឱ្យវិស័យចិញ្ចឹមសត្វរស់ឡើងវិញ

ថ្នាក់ដឹកនាំសមាគមអ្នកចិញ្ចឹមកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការដាក់ចេញកិច្ចសម្របសម្រួល និងវិធានការរបស់រាជរដ្ឋាភិបាល ដែលជំរុញឱ្យពង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ