ចិនធ្វើសមយុទ្ធយោធា៣ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

ចិនធ្វើសមយុទ្ធយោធា៣ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ឆ្លើយបតនឹងជំនួបមេដឹកនាំតៃវ៉ាន់ជួបជាមួយប្រធានសភាអាមេរិក


ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធានជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍នៅក្នុងអ្វីដែលខ្លួនហៅថា «ការព្រមានយ៉ាងដាច់អហង្ការ» ចំពោះរដ្ឋាភិបាលកោះនេះ បន្ទាប់ពីមេដឹកនាំលោកស្រី សៃ អ៊ិងវេន បានជួបប្រធានសភាអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីសប្តាហ៍មុន និងក្រោយពីការចេញសារប្រមានធ្ងន់ៗពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP និង ទីភ្នាក់ងារសារព័ត៌មាន CNA។
ចិនបើកធ្វើសមយុទ្ធបីថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់

ទីបញ្ជាការដ្ឋានប្រចាំភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធឈ្មោះ ដាវដ៏មុតស្រួចរួបរួម ឬ «United Sharp Sword» ត្រូវធ្វើឡើងរយៈពេល ៣ ថ្ងៃ រួមបញ្ចូលទាំងការហាត់សមឡោមព័ទ្ធកោះតៃវ៉ាន់ មុននឹងត្រូវបញ្ចប់នៅថ្ងៃចន្ទ ទី ១០ មេសានេះ។

ប្រធានាធិបតីកោះតៃវ៉ាន់ដែលប្រកាន់របបប្រជាធិបតេយ្យ លោកស្រី សៃ បានបរិហារសមយុទ្ធចិនភ្លាមៗ ដោយលោកស្រីសន្យាថានឹងធ្វើការជាមួយសហរដ្ឋអាមេរិក ព្រមទាំងប្រទេសដែលមានជំហរស្រដៀងគ្នា ដើម្បីប្រឈមមុខចំពោះ«លទ្ធិវាតទីនិយមបែបផ្តាច់ការជាបន្តបន្ទាប់»របស់ចិនកុម្មុយនីស្ត។

លោក ស៊ី យិន ( Shi Yin) អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិន បាននិយាយថា សមយុទ្ធរបស់ប្រទេសចិននឹងរួមមានការបញ្ជូនយន្តហោះ នាវាចម្បាំង និងកងទ័ព ឲ្យចូលទៅក្នុង«តំបន់ដែនសមុទ្រ និងលំហអាកាសនៃច្រកសមុទ្រតៃវ៉ាន់ ពីឆ្នេរសមុទ្រភាគខាងជើង និងភាគខាងត្បូងនៃកោះ និងទៅកាន់ភាគខាងកើតផងដែរ។

របាយការណ៍ពីទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវី (CCTV) បានឱ្យដឹងថា ក្រុមការងារនៃយោធាចិននឹងរៀបចំការល្បាតក្នុងពេលដំណាលគ្នា និងឈានទៅមុខ ជុំវិញកោះតៃវ៉ាន់ ដោយបង្កើតការឡោមព័ទ្ធគ្រប់ជ្រុងជ្រោយ និងជំហរបង្ការការវាយបកផ្សេងៗទៀត។ របាយការណ៍នោះបានបន្តរៀបរាប់លម្អិតអំពីប្រភេទសព្វាវុធដែលចិនកំពុងដាក់ពង្រាយជាជំហានៗទៀតផង រួមមានកាំភ្លើងធំ គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ នាវាពិឃាតកងទ័ពជើងទឹក នាវាបំពាក់កាំជ្រួច យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះបង្កការរំខាន និងយន្តហោះចាក់ប្រេងជាដើម»។

គួរជម្រាបថា សមយុទ្ធរយៈពេល ៣ ថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីការចាកចេញពីទីក្រុងប៉េកាំងរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) ដែលបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក ខណៈប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុនឌើ លីយែន ( Ursula von der Leyen ) កំពុងស្ថិតនៅក្នុងប្រទេសចិន ដើម្បីជំរុញឱ្យលោកប្រធានាធិបតីចិន ស៊ី ជិនពិង ( Xi Jinping) ជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិនលោក ស៊ី យិន បានគូសបញ្ជាក់ទៀតថា ប្រតិបត្តិការទាំងនេះគឺជាការព្រមានយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការឃុបឃិតគ្នារវាងកងកម្លាំងបំបែកខ្លួនដែលស្វែងរក«ឯករាជ្យភាពតៃវ៉ាន់» ជាមួយនឹងកងកម្លាំងខាងក្រៅ ព្រមទាំងប្រឆាំងនឹងសកម្មភាពបង្កហេតុរបស់ពួកគេ។ ប្រតិបត្តិការនេះគឺចាំបាច់សម្រាប់ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ចិនតែមួយ៕




អត្ថបទបន្ទាប់


ប្រទេសជប៉ុនកាត់បន្ថយការពឹងផ្អែកលើការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី

ព័ត៌មាន
ប្រទេសជប៉ុនបានកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី ដោយសារតែក្រុមហ៊ុនផលិតថាមពល និងអ្នកទិញផ្សេងៗទៀត បានខំប្រឹងស្វែងរ…

ចិនបង្ហាញជំហររង់ចាំមើលសិន ទាក់ទងនឹងការបញ្ជាទិញយន្តហោះធំៗ ពីក្រុមហ៊ុន អ៊ែប៊ឹស

ព័ត៌មាន
ប្រទេសចិន និងប្រទេសបារាំង នឹងសិក្សាអំពីតម្រូវការយន្តហោះដឹកទំនិញ និងយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយ "ក្នុងកាលដ៏សមស្រប"។ ការណ៍នេះឆ្លុះបញ្ចាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ