អារ៉ាប៊ីសាអូឌីតក

ស្តេចប្រេងអារ៉ាប៊ីសាអូឌីតកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចងាកចេញពីវិស័យប្រេងមកវិស័យទេសចរណ៍


ក្រសួងទេសចរណ៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថ្មីៗនេះថា ពេលនេះប្រទេសអារ៉ាប៊ីសាអូឌីតកំពុងបង្កើនកិច្ចខិតខំ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីតំបន់អាស៊ី ខណៈខ្លួនកំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចចាកចេញពីវិស័យប្រេងឥន្ធនៈ និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍នៅលើពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
អារ៉ាប៊ីសាអូឌីតក
ដោយ

​ លោក អះម៉ាត់ អាល់ខាទីប (Ahmad Al-Khateeb) រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់អារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអង្គារ ថា អារ៉ាប៊ីសាអូឌីតកំពុងសម្របខ្លួន និងខិតខំធ្វើយ៉ាងណាអភិវឌ្ឍន៍តំបន់ទេសចរណ៍របស់ខ្លួនឱ្យស្របតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរនៅអាស៊ីដូចជាចិន ជប៉ុន សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។ ពេលនេះអារ៉ាប៊ីសាអូឌីត បានទាក់ទងជាមួយភ្នាក់ងារទេសចរណ៍ជាច្រើន ដើម្បីស្វែងយល់បន្ថែមអំពីអ្នកធ្វើដំណើរអាស៊ី និងយល់អំពីអ្វីដែលពួកគេត្រូវការនៅពេលពួកគេធ្វើដំណើរ។

ដើម្បីបម្រើភ្ញៀវទេសចរមកពីអាស៊ីឱ្យបានកាន់តែប្រសើរលោក អាល់ខាទីប បាននិយាយថា អារ៉ាប៊ីសាអូឌីតកំពុងកែលម្អការតភ្ជាប់ជើងហោះហើរ និងបានណែនាំវិធានការមួយចំនួន ដើម្បីធ្វើឱ្យការធ្វើដំណើរទៅកាន់ប្រទេសនេះកាន់តែងាយស្រួល និងកាន់តែរីករាយជាងមុន។ ជាមួយគ្នានេះប្រទេសនេះ ក៏មានគម្រោងសាងសង់កន្លែងស្នាក់នៅតម្លៃទាបផងដែរ។

ប្រទេសចិនបាននាំមុខគេក្នុងទីផ្សារទេសចរណ៍នៅអារ៉ាប៊ីសាអូឌីត ដោយចំនួនអ្នកទេសចរចិន ដែលបានទៅលេងប្រទេសនេះត្រូវបានគេរំពឹងថា នឹងឈានដល់កន្លះលាននាក់នៅឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៣ ប្រទេសនេះទទួលបានភ្ញៀវទេសចរចិនប្រមាណ១០ម៉ឺននាក់ប៉ុណ្ណោះ។

ដោយមានគោលដៅទាក់ទាញអ្នកទេសចរចិនឱ្យបានចំនួន៥លាននាក់នៅត្រឹមឆ្នាំ២០៣០ ទីក្រុងរីយ៉ាដ កំពុងពង្រឹងការខិតខំរបស់ខ្លួនក្នុងការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហការជាមួយភ្នាក់ងារទេសចរណ៍ផ្សេងៗឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក អានុទីន ផ្ដល់សិទ្ធិអំណាចដល់យោធាក្នុងការគ្រប់គ្រងបញ្ហាព្រំដែន ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចនៅប្រទេសចិន

នាយករដ្ឋមន្ត្រីថៃលោក អានុទីន បានផ្ដល់សិទ្ធិអំណាចដល់ក្រុមយោធាក្នុងការគ្រប់គ្រងព្រំដែនថៃ-កម្ពុជា ចំពេលភាពតាននៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង…

ចូលរួមគាំទ្រកសិកម្មក្នុងស្រុកជាមួយ អិលអូអិលស៊ី នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE 2025)

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ