អត្ថបទក្រុមហ៊ុន

ធនាគារ អេស ប៊ី អាយ លី ហួរ ចាប់ដៃជាមួយក្រុមហ៊ុន ប៊ីអេស លែន &ហូម និងក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម ក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេស


អ្នកឧកញ៉ា លី ហួរ ជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អេសប៊ីអាយ លី ហួរ ម.ក និងលោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ប៊ីអេស លែន &ហូម ខូអិលធីឌី និងក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម ខូអិលធីឌី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចុះហត្ថលេខា លើអនុសារណៈយោគយល់គ្នាក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេស ដល់អតិថិជនទាំងចាស់ ទាំថ្មី ដែលបានទិញផ្ទះជាមួយក្រុមហ៊ុន។
អ្នកឧកញ៉ាលី ហួរ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ អេសប៊ីអាយ លី ហួរ និងលោកឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ប៊ីអេស លែន &ហូម និងក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម បានចុះហត្ថលេខា លើអនុសារណៈយោគយល់គ្នាក្នុងការផ្តល់ឥណទានគេហដ្ឋានពិសេស

លោកឧកញ៉ា លី សេងឃាង បានថ្លែងក្នុងសុន្ទរកថារបស់លោកថា ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នានេះ ជាការសហការមួយដែលនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន ទាំងអតិថិជនថ្មី និងអតិថិជនចាស់ ឲ្យទទួលបាននូវកញ្ចប់ឥណទានគេហដ្ឋានពិសេសនិងងាយស្រួលដោយមិនតម្រូវឲ្យមានទ្រព្យធានារ និងមិនមានសេវាអនុម័តឥណទាន ទទួលបានអត្រាការប្រាក់ចាប់ពី០,៧០៨% ទទួលបានទំហំឥណទានរហូតដល់៩៥ ភាគរយនៃតំលៃផ្ទះ និងរយៈពេលបង់រហូតដល់២០ឆ្នាំ​ ជាមួយនឹងការអនុម័តឥណទានឆាប់រហ័ស។

អ្នកឧកញ៉ា លី ហួរ ក៏បានថ្លែងបញ្ជាក់បន្ថែមថា គោលបំណងនៃការសហការរវាងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ប៊ី អេស លេន អេន ហូម ខូអិលធីឌី និងអ៊ីស្ត លែន អេន ហូម ខូអិលធីឌី គឺជំរុញវិស័យសំណង់ ជាពិសេសសំណង់លំនៅដ្ឋាន និងជួយសំរួលបន្ទុករបស់ អ្នកអភិវឌ្ឍសំណង់លំនៅដ្ឋានឬម្ចាស់បុរី ក្នុងការគ្រប់គ្រងអតិថិជនដែលកំពុងបង់រំលស់ប្រចាំខែ អាចធ្វើការផ្ទេរកម្ចីទាំងនោះ មកធនាគារបាន។ អតិថិជនរបស់បុរី នឹងទទួលនូវការសងត្រឡប់មកវិញមានលក្ខណៈបត់បែន ដែលអតិថិជនអាចធ្វើការបង់ផ្តាច់កម្ចីជាមួយធនាគារក្នុងពេលណាក៏បាន ដោយគ្មានការពិន័យឡើយ។ លើសពីនេះអតិថិជន អាចទទួលបាន​កញ្ចប់ឥណទានបន្ថែមទៀតបានផងដែរ។

សូមបញ្ជាក់ផងដែរថានាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំនួនជាង១០គំរោងកំពុងដំណើរការសាងសង់ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត និងក្រុងព្រះសីហនុ។

អតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់បុរីតាមរយៈលេខ០៦៩​៤៥​៥៥៥៥ សម្រាប់ព័ត៌មានបន្ថែម៕




អត្ថបទបន្ទាប់


ប្រធានាធិបតីស្តីទីលោក Ranil ឈ្នះការបោះឆ្នោតប្រធានាធិបតីស្រីលង្កា ខណៈភាពវឹកវរអាចនឹងបន្ដកាន់តែខ្លាំង

នៅទីបំផុត ស្រីលង្ការើសបានប្រធានាធិបតីថ្មីរបស់ខ្លួនហើយ ក្រោយពីមានការបោះឆ្នោតពីសភា នៅថ្ងៃពុធ ទី២០ កក្កដានេះ ប៉ុន្ដែ គេមិនដឹងថា តើជារឿងដ៏…

តើសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមភាពមិនច្បាស់លាស់អ្វីខ្លះ? ហើយអាចរក្សាបានគោលដៅកំណើន៥% ឆ្នាំនេះដែរឬទេ?

ថ្នាក់ដឹកនាំធនាគារជាតិ នៃកម្ពុជាបានគូសបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងភាពមិនប្រាកដប្រជាមួយចំនួន ដោយសារការធ្លាក់ចុះសេដ្ឋកិច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ