កូវីដ១៩ នៅ​កម្ពុជា

វិទ្យាស្ថាន​ ប៉ាស្ទ័រ ចង់​ស្រាវជ្រាវ​បន្ថែម​ពី​ទំហំ​នៃ​ការរាតត្បាត​របស់​កូវីដ១៩​នៅ​កម្ពុជា


វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ថា វិទ្យាស្ថាន​ចង់​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្បាស់​បន្ថែមទៀត​ពី​ការរាតត្បាត​របស់​កូវីដ១៩ នៅ​កម្ពុជា ជាពិសេស ផ្តោត​ទៅលើ​ថា​ តើ​វីរុស​មួយ​នេះ​បាន​ចម្លង​ទៅ​អ្នក​ផ្សេង​ច្រើន​ទៀត ឬអត់។
វិទ្យាស្ថាន​ ប៉ាស្ទ័រ ចង់​ស្រាវជ្រាវ​បន្ថែម​ពី​ទំហំ​នៃ​ការរាតត្បាត​របស់​កូវីដ១៩​នៅ​កម្ពុជា។
ដោយ

ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​លើកដំបូង​រវាង​អ្នក​សារព័ត៌មាន​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​ដើម​ខែ​មិថុនា ឆ្នាំ២០២០ ដែលរៀបចំ​ដោយ​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា (ខេមបូចា) សហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​បារាំង (CFI)។ 

លោក ដួង វាសនា អនុប្រធាន​ផ្នែក​វីរុស​សាស្រ្ត នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា “ដោយ​សារ​វីរុស​ហ្នឹង គឺ​ជា​វីរុស​ថ្មី អីចឹង តួនាទី​សំខាន់​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ គឺ​ការស្រាវជ្រាវ​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​ការរាតត្បាត​របស់​វីរុស​ហ្នឹង​នៅ​ស្រុក​ខ្មែរ ជាពិសេស យើង​ផ្តោត​ទៅលើ​ថា​ តើ​យើង​ឃើញ​ហើយ​ចំនួន​វីរុស ចំនួន​ករណី positive មាន​ចំនួន​តិច​ទេ ប៉ុន្តែ អ្វី​ដែល​យើង​សង្ស័យ​ថា តើ​ប្រហែល​ជា​វីរុស​ហ្នឹង​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ច្រើនទៀត ដែល​យើង​អត់ទាន់​ដឹង។”

លោក ដួង វាសនា បាន​និយាយ​បន្ត​ថា “អ៊ីចឹង ការ​សិក្សា​មួយ​ដែល​យើង​ផ្តោត​សព្វថ្ងៃ គឺ​យើង​ចង់ដឹង​ថា​ តើ​វីរុស​ដែល​កូរ៉ូណាវីរុស ដែល​ចូលមក​ប្រទេស​ខ្មែរ​យើង​វា​រាតត្បាត​ដល់​ប៉ុណ្ណា ថា​តើ​វា​នៅតែ​ចំនួន ១០០នាក់​ជាង​ហ្នឹង ឬក៏​បាន​ឆ្លង​ទៅ​មនុស្ស​ច្រើន ហើយ​ដែល​យើងមិន​បាន​ធ្វើ​តេស្ត​រក​ឃើញ។ ហ្នឹង​គឺ​ជា​សំណួរ​មួយ​ដែល​សំខាន់​នៅ​ក្នុង​ពេល​បច្ចុប្បន្ននេះ។”

លោក ដួង វាសនា បាន​អះអាង​ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​មិនទាន់​បាន​ជូន​ដំណឹង ឬក៏​ដាក់​ជា​សំណើ​ទៅ​ក្រសួង​សុខាភិបាល​កម្ពុជា​ដើម្បី​ធ្វើការ​សិក្សា​នេះ​នៅ​ឡើយ​ទេ ហើយក៏​មិន​បាន​ដឹង​ថា ការសិក្សា​នេះ​អាច​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ដែរ។

ក្នុងចំណោម​ករណី​កូវីដ​១៩ សរុប​ចំនួន ១២៦ ​​នៅ​កម្ពុជា​ចំនួន ១២៤​នាក់​ បាន​ជា​សះ​ស្បើយ​អស់​ហើយ ដោយ​បច្ចុប្បន្ន មាន​ចំនួន​​តែ​០២​នាក់​ប៉ុណ្ណោះ​ដែល​ស្ថិត​ក្រោម​ការព្យាបាល៕




អត្ថបទបន្ទាប់


“យុទ្ធសាស្រ្ត ៣៖ ទប់ទល់ ពង្រឹង និងពង្រីក” សម្រាប់​អាជីវកម្ម​និង​ការវិនិយោគ​ក្នុង​ពេល​មានវិបត្តិ

ព័ត៌មាន
លោក ង៉ែត ជូ គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវទីផ្សារ អ្នក​សេដ្ឋកិច្ច និងជា​អ្នកវិនិយោគ​លើ​វិស័យ​ដីធ្លី​មួយរូប នៅក្នុងប្រទេស​កម្ពុជា ដែល​ម…

មន្ត្រីជាន់ខ្ពស់កំពង់ផែព្រះសីហនុ៖ ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានជាង ៧០០លានដុល្លារ សង់កំពង់ផែទឹកជ្រៅបន្ថែមទៀត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានបើកភ្លើងខៀវ ក្នុងការផ្តល់ហិរញ្ញប្បទានជាង៧០០ដុល្លារ ក្នុងការសាងសង់ផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ