ពាណិជ្ជកម្ម​អង់គ្លេស-វៀតណាម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម ត្រូវបានចុះ ហត្ថលេខាមុន Brexit ត្រូវបញ្ចប់


ប្រទេសវៀតណាម និងអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីជាផ្លូវការ ដើម្បីរក្សាទំនាក់ទំនងរបស់ពួកគេ នៅពេលដែលថេរវេលា នៃកិច្ចពិភាក្សា ពាណិជ្ជកម្ម Brexit ត្រូវបញ្ចប់នៅដំណាច់ឆ្នាំ ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម ត្រូវបានចុះ ហត្ថលេខាមុន Brexit ត្រូវបញ្ចប់ (រូបភាព៖http://news.chinhphu.vn)
ដោយ

ដោយសារតែ​វិបត្តិ​មេរោគ​កូវីដ-១៩ រដ្ឋមន្រ្តី​នៃក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម តំណាង​ឲ្យ​រដ្ឋាភិបាល​វៀតណាម ពុំបាន​បង្ហាញ​វត្តមាន​ដោយផ្ទាល់​នៅក្នុង​ជំនួប​ចុះហត្ថលេខា​ជាមួយ​ដៃគូ​អង់គ្លេស​នោះទេ ដោយរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានអនុញ្ញាតឲ្យ​ឯកអគ្គរដ្ឋទូត​ជាអ្នក​បំពេញ​បេសកកម្មនេះ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគីនេះ នឹងចាប់​ផ្ដើម​ចូលជាធរមាន​នា​ដើមឆ្នាំ ២០២១តទៅ ដោយនឹង​រក្សាទុកនូវ​អត្ថប្រយោជន៍​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែលមាន​ស្រាប់ រវាងភាគី​ទាំងពីរ ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប-វៀតណាម ដែល​ចាប់ផ្តើម​អនុវត្ត​តាំងពី​ខែសីហា។

នៅពេលដែល​អង់គ្លេស​ចាកចេញពី​សហភាព​អឺរ៉ុប សិទ្ធិ និងកាតព្វកិច្ច​នៅក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សហភាព​អឺរ៉ុប-វៀតណាម នឹងត្រូវ​បញ្ចប់​ដូចគ្នាដែរ ចាប់ពីថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះតទៅ។

វិស័យផលិតកម្ម​នាំចេញ រំពឹង​នឹងទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ​បំផុតពី​កិច្ចព្រមព្រៀង​ថ្មីនេះ រាប់បញ្ចូល​ទាំង​គ្រឿងសមុទ្រ អង្ករ វាយនភណ្ឌ ស្បែកជើង និងបន្លែ។

លើសពីនេះ នៅក្នុង​កិច្ចព្រមព្រៀង​នេះ ក៏មាន​បញ្ចូលនូវ​ការប្តេជ្ញា​ចិត្ត​លើ​ច្បាប់​នៃប្រភពដើម​ទំនិញ, ការសម្រប​សម្រួល​ពន្ធគយ និងពាណិជ្ជកម្ម, វិធានការ​សុវត្ថិភាព និងអនាម័យ​ចំណីអាហារ, របាំង​បច្ចេកទេស​សម្រាប់​ពាណិជ្ជកម្ម និងសេវាកម្ម និងចំណុច​សំខាន់ៗ​ជាច្រើនទៀត។

គួរជម្រាបដែរថា ប្រទេសអង់គ្លេស គឺជា​ដៃគូពាណិជ្ជកម្ម​របស់​វៀតណាម​ធំលំដាប់​ទី ៣ នៅក្នុង​ប៉ែកអឺរ៉ុប ដោយកាល​ពីឆ្នាំ ២០១៩កន្លងទៅ មាន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ដល់ទៅ ៦ពាន់ ៦រយ​លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងស្រុក ជុំវិញតំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ព័ត៌មាន
ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្មផលិតក្នុងស្រុកបានសាទរ ចំពោះដំណឹងដែលកម្ពុជាចាប់ផ្តើមផលិតចេញតំណក់ប្រេងជាលើកដំបូង ដោយពួកគ…

ថៃជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ី លើការ​ប្រមូលទុន តាមរយៈ​ការបោះផ្សាយ IPO

ព័ត៌មាន
នៅក្នុងតំបន់អាស៊ី ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ២ លើការបោះផ្សាយលក់មូលបត្រសាធារណៈ (IPO) សម្រាប់ឆ្នាំ ២០២០នេះ ដោយប្រមូលទុនប្រមាណជិត ៥ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ