អាហារូបករណ៍

អភិបាលខេត្តយូណានសន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនឱ្យមកកម្សាន្តនៅកម្ពុជាបន្ថែមទៀត


អភិបាលខេត្តយូណាន បានសន្យាពិនិត្យលទ្ធភាពបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងជំរុញភ្ញៀវទេសចរចិនឱ្យមកកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
អាហារូបករណ៍
ដោយ

ការសន្យានេះធ្វើឡើងក្នុងអំឡុងពេលអភិបាលខេត្តរូបនេះជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Wang Yubo អភិបាលខេត្តយូណាននៃប្រទេសចិនបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកកត់សម្គាល់នៅមួយរយៈចុងក្រោយ ជាពិសេសតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ អភិបាលខេត្តយូណាន បានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនបន្ថែមទៀតដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិនទៅធ្វើទេសចរណ៍នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍ដ៏សម្បូរបែប។

នេះជាការជួបគ្នាលើកទី២របស់ថ្នាក់ដឹកនាំទាំងពីរ បន្ទាប់ពីលោក Wang Yubo បានជួបជាមួយសម្ដេចធិបតីលើកទី១ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាលម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការរវាងតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណានជួបប្រជុំគ្នាឱ្យបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

នៅក្នុងជំនួបខាងលើនោះដែរ សម្តេចធិបតី និងលោកអភិបាលខេត្តយូណាន ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនរួមមានពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ផងដេរ៕




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងអាចនឹងបង្កើនការទិញប្រេង និងឧស្ម័នពីអាម៉េរិក ប្រសិនបើលោក ត្រាំ ឈ្នះឆ្នោត

ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាលើផែនការជំរុញការនាំចូលថាមពលពីសហរដ្ឋអាម៉េរិក ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិប…

ធនាគារ ABA និងក្រេឌីត ប្យួរ៉ូ ខេមបូឌា បានចុះអនុស្សរណៈយោគយល់គ្នា លើការតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ មានមោទនភាពប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុនក្រេឌីត ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ